Ad Code

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ៖ ពុំ​មាន​មហា​បាតុកម្ម​ប្រឆាំង​និង​ដំណើរ​ទស្សនកិច្ច​របស់​​សម្ដេច​តេ​ជោ​នៅ​ទីក្រុង​ញី​វ​យ៉​ក​នោះ​ទេ

លោក​កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា មិន​មាន​មហា​បាតុកម្ម​ប្រឆាំង​និង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ទីក្រុង​ញី​វ​យ៉​ក ដូច​មនុស្ស​មួយចំនួន​បាន​លើក​ឡើង​នោះ​ទេ គឺ​មាន​មនុស្ស​តែ​ម្នាក់​ឬ​ពីរ​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​គេ​បាន​ដាក់​ឲ្យ​នៅ​ឆ្ងាយ ពី​ទីកន្លែង​ប្រជុំ ជាមួយ​បាតុករ​ថៃឡង់​ដ៏ និង​បាតុករ​ចិន​ជាដើម​។​ល។


បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ ដើម្បី​អនុម័ត​របៀបវារៈ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ ២០១៥ ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ញី​វ​យ៉​ក សហរដ្ឋអាមេរិក​នោះ នា​វេលា​ម៉ោង ៤​និង ១០​នាទី​រសៀល​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០១៥ គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុវត្ថិភាព​មកដល់​កម្ពុ​ជា​វិញ​ហើយ តាម​ជើងយន្តហោះ​ពិសេស។


អញ្ជើញ​ទទួល​ដំណើរ​និវត្តន៍​របស់​គណៈប្រតិភូ​ជាន់ខ្ពស់ ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​វត្តមាន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ  លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ គាត ឈន់ និង ឥស្សរជន សំខាន់ៗ​មួយ​ចំនួន​ទៀត​។

លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ឱកាស​ស្នាក់នៅ ទីក្រុង​ញី​វ​យ៉ក សហរដ្ឋអាមេរិក សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជួប​សម្ភាសន៍ និង អ្នក​ផលិត​ខ្សែភាពយន្ត​នៃ​ក្រុមហ៊ុន Ithaca Film Works ព្រមទាំង ជួប​សំណេះសំណាល​ដោយផ្ទាល់ ជាមួយ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ចំនួន​ប្រមាណ​ជាង ២០០​នាក់  ដែល​កំពុង​រស់នៅ សហរដ្ឋអាមេរិក ប្រទេស​កាណាដា បារាំង​និង​សហព័ន្ធ​អាល្លឺម៉ង់​។ ជា​មួយ​នេះ​ដែរ​នូវ ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ ដើម្បី​អនុម័ត​របៀបវារៈ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ​២០១៥ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែង​សន្ទរកថា​មួយ​នៅ​ថ្ងៃទី​២៦ ខែកញ្ញា​ឆ្នាំ​២០១៥  ក្រោម​ប្រធានបទ «​ការផ្លាស់ប្ដូរ​ពិភពលោក​តាមរយៈ​ការ​សម្រេច​បាន​នូវ​របៀបវារៈ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ​២០១៥» និង​ផ្ដល់​នូវ​ចំណុច​សំខាន់ៗ​សម្រាប់​ការចូលរួម​មតិ នៅ​ថ្ងៃទី​២៧ ខែកញ្ញា​ឆ្នាំ​២០១៥​នៅក្នុង​«​កិច្ចប្រជុំ​ប្រមុខ​ដឹកនាំ​ពិភពលោក ស្ដីពី​សមភាព​យ៉េន​ឌ័​រ​និង​ការ​លើក​កម្ពស់​សិទ្ធិ​អំណាច​ស្ត្រីៈ ការ​ប្ដេជ្ញាចិត្ត​ឆ្ពោះទៅរក​វិធានការ » ផង​ដែរ​។ ជា​រួម​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី គឺ​បាន​នាំមក​នូវ​ជោគជ័យ​សម្រាប់​ប្រទេសជាតិ ជាពិសេស​សម្រាប់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ជំរុញ​នយោបាយ​ការបរទេស​របស់​ប្រទេស​កម្ពុជា ក្នុង​ក្របខណ្ឌ​ពហុភាគី និង​បន្ត​បង្កើន​កិត្យានុភាព​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆាក​អន្តរជាតិ​៕


T-09-29-15-n-fullT-09-29-15-nn-fullT-09-29-15-nnn-fullT-09-29-15-nnnn-fullT-09-29-15-nnnnn-fullT-09-29-15-nnnnnn-full



រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ៖ ពុំ​មាន​មហា​បាតុកម្ម​ប្រឆាំង​និង​ដំណើរ​ទស្សនកិច្ច​របស់​​សម្ដេច​តេ​ជោ​នៅ​ទីក្រុង​ញី​វ​យ៉​ក​នោះ​ទេ

Post a Comment

0 Comments

Close Menu