Ad Code

អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី

ភ្នំពេញ​ ៖​ ​ ទីតាំង​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង​ ដែល​មាន​ក្មេងៗ​ចូល​លេង​ច្រើន​ និង​ជា​ល្បែង​មួយ​ដែល​រដ្ឋអំណាច​ហាមឃាត់​ផង​នោះ ​មក​ដល់​ពេល​នេះ ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះទៅ​បង្ក្រាប​ជាក់ស្ដែង​ ដោយ​បាន​រឹបអូស​យក​ទូ​ហ្គេម​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ព្រម​ទាំង​ហៅ​ម្ចាស់​មក​អប់រំ។


ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។


ម្ចាស់​ទីតាំង​មាន​ឈ្មោះ​វ៉ែន ពេជ្រ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ ​ស្នាក់នៅ​ក្នុង​ភូមិ​កើតហេតុ។សមត្ថកិច្ច​ដកហូត​បាន​ទូ​ហ្គេម​ចំនួន​បី​គ្រឿង​ ម៉ូតូ​ចំនួន​បី​គ្រឿង​ ទូរទស្សន៍​ចំនួន​មួយ​គ្រឿង។


តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ដោយសារ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​មាន​គេ​ដាក់​ទូ​ហ្គេម​ដោយ​គ្មាន​ច្បាប់​ត្រឹមត្រូវ ​និង​មាន​ក្មេងៗ​ជា​កូនសិស្ស​ចូល​លេង​ច្រើន​ប៉ះពាល់​ដល់​ការសិក្សា​របស់​ពួកគេ​ ទើប​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក​ឃឹម​ស៊ុន​សូ​ដា ​អភិបាលរងខណ្ឌ​ចុះទៅ​បង្ក្រាប​ជាក់ស្ដែង​នៅ​ពេលនោះ​តែម្ដង​។


ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​រិះគន់​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ហាក់​លាក់​ទុក​មិន​ព្រម​រាយការណ៍​បង្ក្រាប​នោះ​ទេ​ ទុក​សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ​ព្រោះថា​ទីតាំងនៅ​ជិត​ប៉ុស្តិ៍​ តែ​គេ​មិន​បង្ក្រាប​នោះ​ឡើយ៕




អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី

Post a Comment

0 Comments

Close Menu