Ad Code

អេ​ន ឌី មានសំណាង​លើស​អស់​តារា​ប្រុសៗ​ស្រុក​ខ្មែរ

ភ្នំពេញ ៖ កន្លង​មក​នេះ​គេ​សង្កេតឃើញ​មាន​ប្រុសៗ​មិន​តិច​នាក់​ទេ​ដែល​តែង​និយាយ​ពី​ការ​លួច​ច្រណែន​ចំពោះ​តារា​ប្រុស​រូប​សង្ហា​លោក អេ​ន ឌី ខណៈ​តារា​ប្រុស​ម្នាក់​នេះ​មានសំណាង​ខ្ពស់​ជាង​មនុស្ស​ប្រុស​ដទៃ​និង​តារា​ប្រុស​ឯទៀត​ជុំវិញ​ការ​ថត​រូប​ឱប​រឹត​កាយា​របស់​តារា​ស្រី​ល្បីៗ​មាន​ទាំង​តារា​ជើងចាស់​និង​ជើង​ថ្មី​ស្ទើរតែ​រាប់​ភ្លេច​មក​ហើយ​នោះ។


លោក អេ​ន ឌី ត្រូវ​បាន​គេ​ស្គាល់​ថា ជា​តារាចម្រៀង​-​សម្តែង​ដែល​មាន​រូបរាង​សង្ហា​និង​មាន​សម្រស់​សាច់​សខ្ចី​រលោង​ខុសពី​តារា​ប្រុស​ដទៃ​ផ្សេង​ទៀតហើយ​បើ​ប្រៀប​ទៅ​តារា​ស្រី​មួយចំនួន​គឺ​សាច់​របស់​ពួកគេ​ខ្លះ​មិនបាន​មួយ​ចំណិត​លោក អេ​ន ឌី ផង។


ស្រប​ពេល​ដែល​បណ្តា​សារ​ព័ត៌មាន​ក្នុងស្រុក​ជាច្រើន​តែង​បាន​សរសេរ​ចុះផ្សាយ​ភ្លូកទឹកភ្លូកដី​ជុំវិញ​រឿងរ៉ាវ​នេះ​ដែរ​លោក​ក៏​ត្រូវ​បាន​ទស្សនិកជន​ចាត់​ថ្នាក់​ឲ្យ​ជា​កំពូល​តារា​ប្រុស​ដែល​មាន​សំណាង​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ស្រុក​ខ្មែរ ដោយហេតុថា អេ​ន ឌី ជា​មនុស្ស​ដំបូង​និង​ទីមួយ​ដែល​តែង​ទទួល​បាន​ការ​ថត​ឈុត​កៀក​កិត​ឱប​ថើប​ក្តៅៗ​សាច់​ជាមួយ​តារា​ស្រី​ល្បីៗ​របស់​ខ្មែរ​ជាច្រើន​ដួង។


ចំពោះ​តារាចម្រៀង​-​សម្តែង​ស្រី​ដែល​លោក អេ​ន ឌី មាន​វាសនា​ខ្ពស់​ធ្លាប់​បាន​ក្រសោប​រូប​កាយ​ដ៏​ស្រស់​សោភា​និង​បង្ហាញ​ភាព​សិច​ស៊ី​គួរ​ឲ្យ​គ្រឺត​ខ្នាញ់​ទាំង​តារា​ស៊េរី​ចាស់​និង​ថ្មី​មាន​ដូច​ជា ច​ន ច័ន្ទ​លក្ខិណា , ស៊ឹម សូលី​កា ,​លី​ម៉ា​រី​ណា​, វ៉ាង ស្រីណូ​, វី​ជេ អា​ណូ​, ឌុ​ច សោភា ,​កែវ ពេជ្រ​ពិសី​, កែវ នីសា​,​អា​លីហ្សា , សុខ ពិសី​, សូ​ដា នី​តា​, សឿន សុធា​រ៉ា​,​សុខ សោ​ម៉ា​វ​ត្តី​, ស្រី​ម៉ុ​ច​,​យុគ ចិន្តា​, ប្រាសាទ ដា​វីន​, គង់ ច័ន្ទ​ស្រីមុំ​, ពេជ្រ អា​វី​ហ្សា​, ទឹម រដ្ឋា​, និង​បេន នី​យ៉ាំង ជា​ដើម​…..។


សូម​ជ្រាប​ថា នេះ​គ្រាន់តែ​ជា​ការ​រៀបរាប់​ត្រួសៗ​ប៉ុណ្ណោះ​ពោល​គឺ​នៅ​មាន​តារា​ស្រី​ល្បីៗ​ជាច្រើន​ដូង​ទៀត​ដែល​កន្លងមក​ធ្លាប់​បាន​ចាប់ដៃ​គូ​ថត​ជាមួយ​តារា​សម្តែង​លោក អេ​ន ឌី តាមរយៈ​ការ​ថត​ដាក់​លើ​គ្រប់មុខ ទស្សនា​វ​ដ្តី កាសែត និង​តាមរយៈ​ការ​ថត​សម្តែង​រឿ​ង​ភាគ និង ខ្នាត​ធំ​ឲ្យ​បណ្តា​ផលិតកម្ម​តូចធំ និង ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក​នានា​។ ខណៈ​មានការ​បង្ហើប​ថាបើ​សរុប​ចំនួន​តារា​ស្រី​ដែល​លោក អេ​ន ឌី បាន​ឆ្លងកាត់​ថត​ជាមួយ​គិត​រហូត​មក​ទល់​ពេល​នេះ​មាន​ជិត​៦០​នាក់​ឯណោះ៕


T-09-29-15-h-fullT-09-29-15-hh-fullT-09-29-15-hhh-fullT-09-29-15-hhhh-fullT-09-29-15-hhhhh-fullT-09-29-15-hhhhhh-fullT-09-29-15-hhhhhhh-full



អេ​ន ឌី មានសំណាង​លើស​អស់​តារា​ប្រុសៗ​ស្រុក​ខ្មែរ

Post a Comment

0 Comments

Close Menu