Ad Code

ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឲ្យ​មាន​ការ​រីកចម្រើន​មកដល់ពេលនេះ​គឺ​មិន​អាច​កាត់​ផ្ដាច់​ពី​មិត្ត​បរទេស​នោះ​ទេ​

ភ្នំពេញ ៖ លោកប៉ា​ សុជាតិ​វង្ស​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើក​ឡើង​ថា ដំណើរការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ពិតជា​មិន​អាច​កាត់​ផ្ដាច់​ចេញពី​ជំនួយ​ពី​មិត្ត​បរទេស​ដែល​ជា​ប្រទេស​ជា​មិត្ត​នោះ​ទេ​។​ ការ​លើកឡើង​របស់​លោក​ប៉ា សុជាតិ​វង្ស​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ឯកអគ្គរដ្ឋទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​លោក​WilliamBillLonghurst​កាលពី​ព្រឹក​ថ្ងៃទី​២៩​ ខែ​កញ្ញា​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​


លោក​អភិបាល​បន្ត​ថា នៅ​រាជធានី​ភ្នំពេញ យើង​ចាំបាច់​ត្រូវតែ​គិត​ពី​ស្ថិរភាព​នយោបាយ បើ​ភ្នំពេញ​អស្ថិរភាព​នយោបាយ​វា​នឹង​ប៉ះពាល់​ដល់​ទូទាំង​ប្រទេស​ដែល​ធ្វើ​ឲ្យ​សង្គម​ច្របូកច្របល់​ប្រជាពលរដ្ឋ​បាត់​ជំនឿ​អ្នក​វិនិយោគ និង​ទេសចរ​ណ៍​ពិតជា​មិន​ហ៊ាន​ចូល​គឺជា​គ្រោះថ្នាក់​សម្រាប់​ជាតិ​។​ ដូច្នេះ​យើង​ត្រូវ​ប្រឹងប្រែង​រក្សា​ឲ្យ​បាន​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុង​ទីក្រុង​។​


ក្រៅ​ពី​នេះ​លោក​អភិបាល​ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ចំនួន​៧​ចំណុច​ដែល​សាលា​រាជធានី​ភ្នំ ពេញ​កំពុងតែ​ខិតខំ​អនុវត្ត​ទាំង​សន្តិសុខ សណ្ដាប់ធ្នាប់​ បញ្ហា​ចរាចរណ៍ ​ការ​កសាង​ផ្លូវ ប្រព័ន្ធ​លូ​ បញ្ហា​បរិស្ថាន ក៏ដូចជា​បញ្ហា​សហគមន៍​ក្រីក្រ​ជាដើម​។​


លោក​William Bill Longhurst មាន​ប្រសាស​ន៍​ថា អ្នកទេសចរ​បរទេស​តែង​និយាយ​ថា​ពេល​មក​កម្ពុជា​គេ​ត្រូវតែ​ទៅដល់​ប្រាសាទអង្គរវត្ត​នៅ​ខេត្ត​សៀមរាប​។ ​ប៉ុន្តែ​គេ​មិន​ត្រូវ​ភ្លេច​រាជធានី​ភ្នំពេញ​ដែល​កំពុង​តែ​មាន​ភាព​ទាក់ទាញ​នេះ​ទេ​។ ​លោក​ឯកអគ្គរដ្ឋទូត​បាន​កត់​សំគាល់​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ទាំង​វិស័យ​សំណង់ និង​ការ​អភិរក្ស​បេតិកភណ្ឌ វប្បធម៌​ដែល​មាន​ក្នុង​រាជធានី​ភ្នំពេញ​។​ ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ឲ្យ​ជួយ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ចោរឆក់​សម្ភារៈ​ជន​បរទេស​ដែល​ក្នុង​នោះ​ក៏​មាន​ជនជាតិ​អង់គ្លេស​ផង​ដែរ ហើយ​ស្ថានទូត​តែង​ជួយ​សម្រួល​បែបបទ​ដល់​ពូក​គេ​ជាច្រើន​ករណី​៕


29-09-2015zb2


29-09-2015zb1



ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឲ្យ​មាន​ការ​រីកចម្រើន​មកដល់ពេលនេះ​គឺ​មិន​អាច​កាត់​ផ្ដាច់​ពី​មិត្ត​បរទេស​នោះ​ទេ​

Post a Comment

0 Comments

Close Menu