Ad Code

យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​កំពង់​លែង

កំពង់ឆ្នាំង ៖ យោង​តាម​បទបញ្ជា​លេខ ០១ បប របស់​រាជរដ្ឋាភិបាល​កម្ពុជា រួម​និង​អនុសាសន៍​៧​ចំណុច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការ​ចង្អុលបង្ហាញ​ពីលោក​យុទ្ធ ភូ​ថង រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង ឯកឧត្តម អេង ជា​សាន្ត អគ្គនាយកដ្ឋាន​ជលផល និង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង កម្លាំង​ចម្រុះ​មាន​កម្លាំង ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បញ្ជា​ផ្ទាល់ពី​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត ដឹកនាំ​ដោយ លោក ម៉ប់ សា​មុន នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត និង​ចូលរួម​ដោយ លោក ផៅ ស្រៀ​ង អភិបាលរង​ស្រុក​កំពង់​លែង កម្លាំង​រដ្ឋបាល​ជលផល​ផ្នែក សង្កាត់ ដឹកនាំ​ដោយ​លោក ពុំ សុផល នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​កំពង់​លែង កម្លាំង​នគរបាល សហគមន៍​នេសាទ អាជ្ញាធរ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ បាន​ប្រតិបត្តិការ​ចុះបង្ក្រាប​របាំ​ង​សាច់​អួន​នៅ​ចំណុច​ចុង​ព្រែក​ផ្លូវ​ទូក ចំណុច​ព្រែក​លួង ចំណុច​សោកម៉ោក ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង កម្លាំង​ចូលរួម​២៥​នាក់ មធ្យោបាយ​កាណូត បា​ឡា​ចំនួន​០៨​គ្រឿង។


ជា​លទ្ធផល កម្លាំង​ចម្រុះ​រដ្ឋបាល​ជ​ល​ផល​ក្នុង​យុទ្ធនា​ការ​បង្ក្រាប​ខាងលើ​នេះ បង្ក្រាប​បាន របាំង សាច់​អួន​ចំនួន​២៥​កន្លែង​ស្មើ​២១០០​ម៉ែត្រ លប​លូ​៣១​មាត់ បង្គោល​១០៥០​ដើម ចាក់​លែង​កូន​ត្រី​ចម្រុះ​ចំនួន​១៩០​គីឡូក្រាម​ចូលក្នុង​បឹង​ធម្មជាតិ​វិញ។


នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង លោក ម៉ប់ សា​មុន នា​ឱកាស​នោះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រោម​ការ​ចង្អុល​បង្ហាញ​ពីលោក​យុទ្ធ ភូ​ថង រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងលោក អេង ជា​សាន្ត អគ្គនាយកដ្ឋាន​ជលផល និងលោកឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ខិតខំ​ប្រឹងប្រែង ដោយ​កម្លាំង​ជំនាញ សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន បាន​ខិតខំ​អនុវត្ត​ការពារ និង​បង្ក្រាប​បទល្មើស​នេសាទ ដើម្បី​ការពារ​មច្ឆា​ជាតិ​របស់​យើង​ទាំងអស់​គ្នា។ លោក​បាន​ធ្វើការ​ផ្សព្វផ្សាយ​និង​ណែនាំ​ច្បាប់​ស្តី​ពី​ជលផល និង​ផ្សព្វផ្សាយ​ប្រកា​សលេខ ១៩៧ អនក្រ​.​បក ស្តីពី​ការកំណត់​ដែន​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១១ ដល់​ក្រុម​អ្នកនេសាទ​នៅ​ទីនោះ សូម​ធ្វើ​ការ​នេសាទ​ជៀសវាង​ប្រើ​ឧបករណ៍​ដែល​ត្រូវ​ហាមឃាត់​ជាដាច់ខាត ដោយ​អនុវត្ត​តាម​ប្រកា​សលេខ ៤៥៨ ក​.​ស​.​ក ស្តីពី​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​ជៀសវាង​ធ្វើការ​នេសាទ​ក្នុង​ដែន​អភិរក្ស​ដែល​ជា​ហេតុ​នាំ​អោយ​ជាប់ទោស​ទណ្ឌ។ សូម​អោយ​មានការ​គោរព​ច្បាប់​ជលផល​ទាំងអស់គ្នា​នាំ​អោយ​មាន​ការ​កើនឡើង​វិញ​នូវ​មច្ឆា​ជាតិ​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​និង​សូម​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូចជា​សមត្ថកិច្ច​ជំនាញ​ក្នុងករណី​ជួប​បទល្មើស អោយ​បាន​ទាន់​ពេល​វេលា​ផង​ដែរ៕


T-09-28-15-l-full


T-09-28-15-ll-full


T-09-28-15-llll-full


T-09-28-15-lll-full



យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​កំពង់​លែង

Post a Comment

0 Comments

Close Menu