Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្តែង​ និង​រត់​រួច​៤​នាក់​ក្នុងករណី​ប្រើ​អំពើ​ហិង្សា វាយ​ប្លន់​យក​ម៉ូតូ​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៥​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌទួលគោក​សហ​ការ​ជាមួយ​កំលាំង​នគរ បាល​ខណ្ឌ​សែន​សុខ​ ធ្វើការ​ឃាត់ខ្លួន​បាន​ជាក់ស្តែង ខណៈ​ជនសង្ស័យ​ម្នាក់​នេះ​និង​បក្ខពួក​អំពើ​ហិង្សា វាយ​ប្លន់ យក​ម៉ូតូ​មួយ​គ្រឿង​កាលពី​វេលា​ម៉ោង ១និង១០​នាទី​រំលង​អធ្រា​ត្រ​ឆ្លង​ចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ២៧១ ផ្លូវ​លេខ​១៨២ ក្រុម​ទី​២១ ភូមិ​៨ សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌទួលគោក រាជ ធានី​ភ្នំពេញ ហើយ​ជនសង្ស័យ​ត្រូវ​ប៉ូលិស​ដេញ​ចាប់​បាន​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។


ជនសង្ស័យ វ៉ាន់ ជី​វ័​ន្ត ហៅ វ័​ន្ត ភេទ ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ មាន​ទីលំនៅ​ដើម ភូមិ​ល្វា​ស ឃុំ​ល្វា​ស ស្រុក​ល្វាឯម ខេត្តកណ្តាល ស្នាក់ នៅ​បណ្ដោះអាសន្ន​ផ្ទះ​ជួល ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។


ជនរងគ្រោះ ឡេង ស៊ី​ឌឿ​ន ភេទ​ប្រុស  អាយុ ២៦​ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ និស្សិត​ឆ្នាំ ទី​៣ ( ភាសា​អង់គ្លេស​)  ស្នាក់​នៅផ្ទះ​លេខ ២២៧ ផ្លូវ​នរោត្តម  សង្កាត់​ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ។


ក្នុង​ការ​ឃាត់ខ្លួន​នេះ​ប៉ូលិស​ដកហូត​បាន ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda C125  ពណ៌​ខ្មៅ ស៊េរី​2014 ពាក់ ស្លាក​លេខ​ភ្នំពេញ 1CO-4917  មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 9154830 ( ជា​ម៉ូតូ​របស់ ជនរងគ្រោះ​) ។​

មន្ត្រី​ប៉ូលីស​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ  ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​តែ​ម្នាក់​ឯង​គោល បំណង​មក​យក​សង្សារ​ដែល​ធ្វើការ​នៅ​ខារ៉ាអូខេ នគរ​សំរិទ្ធ ដោយ​ធ្វើដំណើរ​តាម​បណ្តោ​យ​ផ្លូវ លេខ​១៨២ ពី​កើតមក​លិច ពេល​មក​ដល់ ចំណុច​កើតហេតុ មាន​ជនសង្ស័យ​មួយ​ក្រុម មាន​គ្នា​០៥​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង​ម៉ាក Suzu  ki Nex ពណ៌​ស​លាយ​ខ្មៅ បាន​ជិះ​បញ្ច្រាស មក​ធាក់​ជនរង​គ្រោះ បណ្ដាល​ឱ្យ​ដួល​ម៉ូតូ ហើយ​ក្រុម​ជនសង្ស័យ​បាន​ដក​ខ្សែក្រវាត់ ដេញ​វាយ​ជនរងគ្រោះ រួច​លើកយក​ម៉ូតូ​ជន រងគ្រោះ​ជិះ​គេចខ្លួន ពេលនោះ​ជនរងគ្រោះ បាន​ស្រែក​ចោរៗ ស្រប​ពេល​ដែល​កំលាំង ល្បាត​សហ​ប៉ុស្តិ៍​របស់​អធិការដ្ឋាន​នគរបាល  ខណ្ឌទួលគោក បាន​មក​ដល់​បាន​អន្តរាគមន៍ ដេញ​តាម​ក្រុម​ជនសង្ស័យ​រហូតដល់​ក្រោយ KTV  Newstar ផ្លូវលំ ភូមិ​ត្រពាំង​ឈូក ក្រុម​ទី​៨ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ យើង បាន​សហការ​ជាមួយ​កំលាំង​នគរបាល​ខណ្ឌ សែន​សុខ បាន​ស្ទាក់​ឃាត់ខ្លួន​បាន​ជន សង្ស័យ​០១​នាក់ និង​ចាប់​យក​វត្ថុតាង ( ម៉ូតូ របស់​ជនរងគ្រោះ​) បាន​ជាក់ស្តែង​, ចំណែក ជនសង្ស័យ​៤​នាក់​ទៀត បាន​ជិះ​ម៉ូតូ​គេច ខ្លួន​បាត់។


បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី សាកសួរ​ស្រាវជ្រាវ​រក​បក្សពួក និង​កសាង សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម ផ្លូវច្បាប់៕


Nita-3-A-1-Full


Nita-3-A-2-Full


Nita-3-A-3-Full



ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្តែង​ និង​រត់​រួច​៤​នាក់​ក្នុងករណី​ប្រើ​អំពើ​ហិង្សា វាយ​ប្លន់​យក​ម៉ូតូ​

Post a Comment

0 Comments

Close Menu