Ad Code

សិស្ស​និស្សិត​តាម​សាលា​និង​មហាវិទ្យាល័យ១៨​កន្លែង​ទទួល​បាន​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​​ចរាចរ

ភ្នំពេញ ៖ ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ទោ​ប៉ែន​ឃុន​នាយរង​ការិយាល័យ​ប៉ូលិស​ចរាចរ​ផ្លូវ​​គោក​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​កម្ពុ​ជាថ្មីកាលពី​វេលា​ម៉ោង​១៤​និង​០៥​នាទី​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៥​ ថា​ក្នុង​រយៈពេល​ជាង​២​ខែ​នេះ​ប៉ូ​លិល​ចរាចរ​ផ្លូវគោក​រាជធានី​បាន​ចុះ​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាចរ​និង​ហា​នី​ភ័យ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ដល់​សិស្ស​និស្សិត​តាម​វិទ្យាល័យ​និង​មហាវិទ្យាល័យ​ចំនួន​១៨​កន្លែង​នៅ​រាជធានី​ភ្នំពេញ​។


លោក​វរសេនីយ៍ទោ​ប៉ែន​ឃុន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គោលបំណង​នៃ​ការ​ចុះ​ផ្សព្វផ្សាយ​នេះ​គឺ​ដើម្បី​ឲ្យ​សិស្ស​និស្សិត​បាន​យល់ដឹង​កាន់​តែ​ច្បាស់​ពី​ច្បាប់​ចរាចរ​ហើយ​រួម​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​រាជធានី​ភ្នំពេញ​ក៏ដួច​តាម​បណ្ដា​ខេត្ត​ដទៃទៀត។


លោក​វរសេនីយ៍ទោ​ប៉ែន​ឃុន​បាន​បន្ត​ថា ទិសដៅ​ផ្សព្វផ្សាយ​នេះ​អនុវត្ត​ឡើង​តាម​ការ​គិតគូរ​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រា​នី​ហ៊ុន​សែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដើម្បី​ចូលរួម​កាត់​​បន្ថយ​គ្រោះថ្នាក់​ចរាចរ​នៅ​កម្ពុជា​។ សម្តេច​បានអនុញ្ញាតឲ្យ​យុវជន​កាកបាទក្រហម​សាខា​រាជធានី​ដែលមាន​លោក​អភិបាល​រាជធានី​ជា​ប្រធាន​ក៏​ដូច​សិស្ស​និស្សិត​តាម​ថ្នាល​បណ្ដុះបណ្ដាល​ទាំងអស់​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​តាម​ដងផ្លូវ​សាធារណៈ​តាម​ទីប្រជុំ​ជន​ដើម្បី​ផ្សព្វផ្សាយ​ស្វែងយល់​ពី​ច្បាប់​ចរាចរ​និង​ហានិភ័យ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។​ជាក់ស្ដែង​កាលពី​២​សប្ដាហ៍​មុននេះ​ខាង​អង្គការ​អាយ​អាត​បាន​ជួយឧបត្ថម្ភ​ការ​បណ្ដុះបណ្ដាល​ស្តី​ពី​ច្បាប់​ចរាចរ​និង​ហា​នី​ភ័យ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ដល់​យុវជន​បង្គោល​កាកបាទ​ក្រហម​និង​យុវជន​ស្ម័គ្រ​ចិត្ត​តាម​ភូមិ​សង្កាត់​។


លោក​វរសេនីយ៍ទោ​ប៉ែន​ឃុន​បាន​បន្ត​ថា ដោយ​មានការ​ចូល​របស់​យុវជន​កាកបាទក្រហម​និង​យុវជន​ស្ម័​គ្រ​ចិត្ត​ថ្នាក់​មូលដ្ឋាន​និង​សិស្ស​និស្សិត​គ្រប់​សាលា​និង​មហាវិទ្យាល័យ​ដ៍​សកម្ម​ជាមួយ​សមត្ថកិច្ច​ចរាចរ​រាជធានី​ក្នុង​ចលនា​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​នេះហើយ​ទើប​សកម្មភាព​នេះ​បាន​បន្ត​អនុវត្តន៍​ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​នេះ​ក៏​ដូច​ត្រួតពិនិត្យ​ច្បាប់​ចរាចរ​ទូទៅ​លើ​ដងផ្លូវ​រាល់ថ្ងៃ​នេះ​ធ្វើឡើង​តាម​បទបញ្ជា​របស់​គណៈ​ស្នងការ​និង​ការ​ចង្អុល​ផ្ទាល់​របស់​នាយការិយាល័យ​ជំនាញ​។


លោក​បន្ត​ទៀត​ថា ខាង​ការិយាល័យ​ជំនាញ​នឹង​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ដល់​សិស្ស​និស្សិត​បន្ថែមទៀត​ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់ដឹង​កាន់​ច្បាស់​ពី​ច្បាប់​ចរាចរ​និង​ហា​នី​ភ័យ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង។


កម្លាំង​ជំនាញ​បាន​មាន​ចំណាត់ការ​ឬ​ពិន័យ​ទៅលើ​យានយន្ត​គ្រប់​ប្រភេទ​ដែល​អ្នក​បើក​បរ​មាន​ជាតិ​ស្រវឹង​ដែល​មាន​កំរិត​អាល់កុល​ចាប់ពី​០,២៩​ក្នុង​១​លីត្រ​ខ្យល់​ឡើង​ទៅ​។ ការ​ត្រួតពិនិត្យ​ចំរុះ​និង​អាវុធជាតិ​ផ្ទុះ​នេះ​ធ្វើ​ឡើងជា​ទ្រង់ទ្រាយ​ធំ​មាន​គណៈ​ក​ម្មការ​ចំរុះ​ដឹកនាំ​ដោយ​គណៈ​បញ្ជាការ​ឯកភាព​តាម​ខណ្ឌ​និង​សមត្ថកិច្ច​ដែនដី​និង​សមត្ថកិច្ច​ចរាចរ​ផ្លូវគោក​រាជធានី​ចូលរួម​សហការ​គ្នា​ទៅតាម​ផែនការ​និង​តាម​គោលដៅ​ដែល​បានកំណត់​នៅ​ពេលយប់ៗ។


លោក​នាយរង​ប៉ូលិស​ចរាចរ​ផ្លូវគោក​រាជធានី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា បើ​ពិនិត្យ​ជាក់ស្ដែង​ឃើញថា​អ្នកបើកបរ​ស្រវឹង​ជោកជាំ​កំរិត​អាកុល​លើស​ពី​០,៤៩​ឡើង​ទៅ​នោះ​កម្លាំង​សមត្ថកិច្ច​នឹង​ធ្វើ​ការ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​ស្នងការ​ពីព្រោះ​ប្រឈមមុខ​យ៉ាង​ខ្លាំង​ទៅនឹង​ករណី​គ្រោះថ្នាក់​ចរាចរ​។ ការ​បញ្ជាក់​បែបនេះ​ដោយសារ​សមត្ថកិច្ច​រាជ​ធានី​និង​បណ្ដា​ខណ្ឌ​បាន​ចេញ​ត្រួតពិនិត្យ​តាម​គោលដៅ​ជាច្រើន​លើ​ដងផ្លូវ​ក្នុង​អាណាចក្រ​ដែនដី​នីមួយៗ​ជា​រៀង​រាល់​យប់​កន្លងមក​ក៏​ដូច​ថ្មីៗ​នេះ​ដែល​ភាគច្រើន​បណ្ដាលមកពី​បើកបរ​មាន​ជាតិ​ស្រវឹង​ជោកជាំ​នោះ​តែម្ដង​ជា​កត្តា​ដែល​នាំ​ឲ្យ​ងាយ​នឹង​មាន​គ្រោះថ្នាក់​កើតឡើង។


ការ​ចុះ​ត្រួតពិនិត្យ​ក្នុង​ទ្រង់​ទ្រាយ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​តាម​ដងផ្លូវ​និង​ម៉ូតូ​អត់​កញ្ចក់​អត់​មួក​និង​អត់​ស្លាក​លេខ​ប៉ុណ្ណឹង​ទេ​សូម្បីតែ​រថយន្ត​សំរាប់​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ​រថយន្ត​ឯកជន​ក៏​ដូច​រថយន្ត​ដឹក​លើស​ចំណុះ​ដឹក​សំពីងសំពោង​នោះ​ក៏​មាន​វិធានការ​ដែរ​រួម​ជា​មួយ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ដែល​មាន​កំរិត​អាកុល​ចាប់ពី​០,២៩និង​០,៤៩​ក្នុង​មួយ​លីត្រ​ខ្យល់​ឡើងទៅ​ក៏​ត្រូវ​ឃាត់​​ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ភ្លាមៗ​។ ការ​អនុវត្តន៍ត្រួតពិនិត្យ​នេះ​ធ្វើ​ឡើងជា​រៀងរាល់​យប់​រវាង​ប៉ូលិស​តាម​បណ្ដា​ខណ្ឌ​និង​ប៉ូលិស​ចរាចរ​រាជធានី​ចុះ​តាម​គោលដៅ​តាម​ដងផ្លូវ​ដើម្បី​អនុវត្ត​តាមច្បាប់​ពិសេស​ដើម្បី​កាត់បន្ថយ​នូវ​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​រាជធានី​ក៏​ដូច​តាម​បណ្ដា​ខេត្ត​ពិសេស​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​តាម​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន​គឺ​ថ្ងៃនេះ​ថ្ងៃស្អែក​គ្មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​៕


T-09-02-15-zc1-full


T-09-02-15-zc-full



សិស្ស​និស្សិត​តាម​សាលា​និង​មហាវិទ្យាល័យ១៨​កន្លែង​ទទួល​បាន​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​​ចរាចរ

Post a Comment

0 Comments

Close Menu