Ad Code

កម្ពុជា​បាន​ផ្តល់​អត្តសញ្ញាណ​កម្ម​គំរូ​ថ្មី​ជាង៥៥០០០០០​នាក់​ដល់​ប្រជាពលរដ្ឋ​

ភ្នំពេញ​ ៖ ​រហូតមកដល់​ពេលនេះ​កម្ពុជា​បាន​ផ្តល់​អត្ត​សញ្ញាប័ណ្ណ​គំរូ​ថ្មី​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ជាង៥៥០០០០០សែន​នាក់ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ចុងឆ្នាំ​២០១៨​ខាងមុខ​។​



​កម្ពុជា​បាន​ចាប់ផ្តើម​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​របស់​ខ្លួន​ចាប់តាំងពី​ចំណុចសូន្យ ក្រោយ​សម័យ ប៉ុលពត។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ចុងក្រោយ​នេះ​រាជរដ្ឋាភិបាល ​និង​ក្រសួងមហាផ្ទៃ​បានសម្រេច​កែ ទម្រង់​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់ ​ហើយ​មកដល់ពេលនេះ​អគ្គនាយក​ដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ​បាន​កំពុង​ខិតខំ​បោះ​ពុម្ព​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ប្រមាណ​ជាង៥៥០០០០០នាក់​រួចហើយ ហើយ​កំពុង​បាន​ខិតខំ​បន្ត​ដើម្បី​សម្រេច​គោលដៅ​ឲ្យ​ហើយ​ក្នុង​នៅ​ចុងឆ្នាំ ២០១៨​ខាងមុខ​។​



​ក្រៅ​ពី​នេះ​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​ពិនិត្យ​ឡើង​វិញ លើ​ប្រព័ន្ធ​ចុះបញ្ជី​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម​ជា​លើកដំបូង ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទាំងនេះ​ឲ្យ​មាន​ស្តង់ដារ​។​



​ពាក់ព័ន្ធ​នឹង​ការពិនិត្យ​ឡើងវិញ​លើ​ប្រព័ន្ធ​ចុះបញ្ជី​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម​នេះ​ដែរ​កាលពី​ល្ងាច​ថ្ងៃទី​២២ ខែកញ្ញា​ក្រសួង​មហា​ផ្ទៃ សហការ​ជាមួយ​ក្រសួងសុខាភិបាល ក្រសួងផែនការ​និង​អង្គការ​ពាក់ព័ន្ធ​នានា បាន​បើក​កិច្ចពិភាក្សា​រៀបចំ​សេចក្ដីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​រយៈពេល១០​ឆ្នាំ ស្ដីពី​ការងារ​អត្តសញ្ញាណ​កម្ម​នៅ​កម្ពុជា។​



​នាយ​ឧត្តមសេនីយ៍​ម៉ៅ ច័ន្ទ​តារា​អគ្គនាយក អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ​មាន​មានប្រសាសន៍ថា​ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​នេះ​មាន​គោលដៅ​បង្កើត​ប្រព័ន្ធ អត្តសញ្ញាណ​មួយ​ដែល​មាន​លក្ខណៈ រួមបញ្ចូល ដែល​ត្រូវ​ធានា​បាន​ថា មាន​ប្រភព​ព័ត៌មាន​ពី​បុគ្គល និង​ពី​ប្រជាពលរដ្ឋ ដែល​ជឿ​ទុក​ចិត្ត​តែមួយ​នៅក្នុង​ប្រទេស ហើយ​វា​ត្រូវ​បាន​គេ​ស្នើ​ឡើង​ថា បុគ្គល​ម្នាក់​នឹង​ទទួល​បាន​លេខ​កូដ សំគាល់​អត្តសញ្ញាណ​បុគ្គល​នៅពេល​ចុះ​សំបុត្រកំណើត និង​បន្ត​ប្រើប្រាស់​លេខ​កូដ​នេះ ពេញ​មួយ​ជីវិត​របស់​គេ​។ លោក​បន្ត​ថា​ «​គ្រប់​លេខ​កូដ​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ខ្មែរ​នោះ នឹង​អាច​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​កំណត់​អត្តសញ្ញាណ សម្រាប់​ប្រើប្រាស់​ក្នុង​ទទួល​សេវា​ណាមួយ​ទាំង​ផ្នែក​ស្ថាប័នរដ្ឋ និង​ស្ថាប័នឯកជន​»​។​



​លោក​ព្រុំ សុខា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​នៅ​សណ្ឋាគារ ភ្នំពេញ​ថា​ « នេះ​ជា​លើក​ទី​១ ដែល​កម្ពុជា​បាន​ចាប់ផ្តើម​ពិនិត្យ​ឡើង​វិញ​លើ​ប្រព័ន្ធ​ចុះបញ្ជី​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ដើម្បី​ធ្វើ​ទំនើបកម្ម ប្រព័ន្ធ​ទាំងនេះ​ឲ្យ​មាន​ស្តង់ដារ ហើយ​ផែនការ​យុទ្ធសាស្ត្រ​នេះ​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត ពលរដ្ឋ​ខ្មែរ​គ្រប់រូប ឬ​បុគ្គល​គ្រប់រូប​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​»​។​



លោក​ព្រំ សុខា​បាន​មានប្រសាសន៍​បន្ត​ថា ជាទូទៅ​ប្រព័ន្ធ​នៃ​ការចុះបញ្ជី​អត្រានុកូលដ្ឋាន ការចុះបញ្ជី​ស្នាក់នៅ បាន​ប្រើប្រាស់​ចុះបញ្ជី​ដោយ​ដៃ និង​បាន​អនុវត្ត​ដោយ​ស្ថាប័ន​ផ្សេងៗ​គ្នា​ដែល​មិនអាច​ឲ្យ​មានការ​ភ្ជាប់ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ប្រជាពលរដ្ឋ​បាន​ជាហេតុ​ធ្វើ​ឲ្យ​កម្ពុជា​មិនអាច​ធានា​បាន​នូវ​ការកំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​បាន​ទាំងស្រុង​ឡើយ​។ ទិន្នន័យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ ដែល​មាន​នៅក្នុង​បញ្ជី​អត្រានុកូលដ្ឋាន សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​ផ្សេងៗ​បាន​សរសេរ​ឡើង​ខុសៗ​គ្នា​ដែល​បញ្ហា​នេះ​បណ្ដាលមកពី​សាមីខ្លួន ឬ​អាច​បណ្តាល​មកពី​កំហុស​រដ្ឋបាល​របស់​មន្ត្រី​ទទួលបន្ទុក​៕




កម្ពុជា​បាន​ផ្តល់​អត្តសញ្ញាណ​កម្ម​គំរូ​ថ្មី​ជាង៥៥០០០០០​នាក់​ដល់​ប្រជាពលរដ្ឋ​

Post a Comment

0 Comments

Close Menu