ហ្គេមវីដេអូដ៏ប្រជាប្រិយជាមួយនឹងកុមារ ព្រមទាំងក្មេងជំទង់ ជារឿយៗតែងតែមានតួអង្គសម្ដែងនៅក្នុងខ្សែវីដេអូហ្គេមនោះជាអ្នកជក់បារី ដែលនោះគឺជាការបំភ្លេចចោលនូវការព្រមានអំពីករណីថ្នាំជក់ និងបារី នេះជាការសិក្សាមួយដែលត្រូវបានធ្វើឡើងនៅឯសហរដ្ឋអាមេរិក លើកឡើងដូច្នេះ។
ក្រុមអ្នកសិក្សាស្រាវជ្រាវបានសើុបសួរទៅលើអ្នកលេងហ្គេម៦៥នាក់ ដែលមានអាយុចាប់ពី១៣រហូតដល់៥០ឆ្នាំ នៅក្នុងបញ្ជីនៃល្បែងហ្គេមវីដេអូ ដែលគេចូលចិត្ដបំផុត ហើយបានរំលឹកសួរថា តើនៅក្នុងខ្សែវីដេអូទាំងឡាយនោះ មានឈុតឆាកជក់បារីដល់ទៅប៉ុន្មានលើក?
ក្រុមអ្នកចូលរួមផ្ដល់បទសម្ភាសន៍តាមរយៈវីដេអូហ្គេម ដែលគេលេងក្នុងនោះមានដល់ទៅ១១៨ហ្គេមផ្សេងៗពីគ្នា ដោយធ្វើការវាយតម្លៃ ដោយ Entertainment Software Ratings Board ដែលជាក្រុមឧស្សាហកម្មមួយនៅសហរដ្ឋអាមេរិក បានបង្ហាញប្រាប់ថា ក្រុមអ្នកលេងហ្គេម បានរំលឹកដល់ករណីឈុតឆាកនៃហ្គេមគឺមានដល់ទៅ៣១ភាគរយនៅក្នុងល្បែងហ្គេមនោះ មិនបានធ្វើការហាមប្រាមអំពីការជក់បារីឡើយ សរុបមកគឺមានតែ៨ភាគរយតែប៉ុណ្ណោះដែលលើកយកមកបង្ហាញឲ្យឃើញពីការហាមជក់បារី។
អ្នកលេងហ្គេមវីដេអូ ក៏បានសង្កេតឃើញផងដែរថា នៅក្នុងឈុតឆាកនៃហ្គេមនោះ មានការជក់បារីជាប់រហូតគឺលើសពីការពិតទៅទៀត ក្នុងនោះនៅក្នុងមួយរឿងៗមានការជក់បារីដល់ទៅ៤២ភាគរយនៃឈុតឆាក។
អ្នកជក់បារីភាគច្រើន ជាទូទៅគេជក់បារីជាលើកដំបូងបង្អស់តាំងពីនៅក្មេងមុនឈានដល់វ័យចាស់ នេះបើយោងតាមការឲ្យដឹងពីមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងនៃសហរដ្ឋអាមេរិក CDC នោះ៕
Reuters
ហ្គេមវីដេអូ ជាមួយនឹងតួអង្គជក់បារី គឺភ្លេចការព្រមានអំពីបារី
0 Comments