ភ្នំពេញ ៖ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលយូរពីវិស័យសិល្បៈ ក្រោយពេលបរាជ័យស្នេហាជាច្រើនលើកច្រើនសានោះ ស្រាប់តែថ្មីៗនេះតារាសម្តែងនាង ម៉ា នីកា បានលេចមុខជាថ្មីជាមួយនឹងភាពសិចស៊ីកាន់តែខ្លាំងឡើងរហូតធ្វើឲ្យទស្សនិកជនម្នាក់ៗស្ទើរឈាមច្រមុះនឹងសម្រស់ដើមទ្រូងមូលក្លុំរបស់នាង។
ដោយសារូបសម្រស់ស្រស់ក្មេងសាច់ឡើង ស.ខ្ចីនេះបានធ្វើឲ្យតារាសម្តែងនាង ម៉ា នីកា ហាក់មានមន្តស្នេហ៍ខ្ពស់ តែគេបានដឹងថាស្រីស្អាតរូបនេះក៏អភ័ព្វស្នេហ៍មិនធម្មតាដែរ។
ខណៈពេលកន្លងមកនេះនាងតែងបរាជ័យបែកបាក់ស្នេហាជាបន្តបន្ទាប់រហូតដល់ថ្នាក់ធ្វើឲ្យនាងឆ្អែតចិត្ត និងឈឺចាប់ស្ទើរធ្លុះធ្លាយបេះដូងផ្ទុះចេញមកខាងក្រៅ ព្រោះតែរឿងមួយនេះ។
ប៉ុន្តែបើទោះបីជាកញ្ញា ម៉ា នីកា ធ្លាប់បានឆ្លងកាត់ភាពជូរចត់នឹងស្នេហាជាច្រើនអន្លើក្តីក៏ស្រីស្រស់រូបនេះមិនរាថយនឹងការប្រឡូករឿងសាងសម្ពន្ធភាពស្នេហានេះដែរ។ ហើយអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ គឺក្រោយពេលនាងផ្អាកសម្តែងមួយសន្ទុះមកនោះ គឺស្រាប់តែឥឡូវនេះលេចមុខ ម៉ា នីកា ជាថ្មី ហើយក៏កាន់តែសិចស៊ីជាងមុនខ្លាំងទៅទៀត។
ទន្ទឹមគ្នានឹងលេចមុខលើវិថីសិល្បៈនេះដែរក៏បែកធ្លាយរឿងស្នេហាថា ម៉ា នីកា មានបុរសមិនតិចអ្នកឡើយកំពុងតាមសម្លឹងប្រជែងចង់បានស្នេហ៍ ព្រោះតែឃើញសម្រស់ស្រស់សោភារំលេចដើមទ្រូងមូលក្បំបង្ហាញភាពទាក់ទាញ។ ប៉ុន្តែយ៉ាងណាគួរឲ្យស្តាយដោយហេតុថា ស្រីស្រស់រូបនេះបានជាប់ពាក្យសម្ដីជាមួយបុរសម្នាក់ដែលគេស្គាល់ថាជាថៅកែហាងលក់គ្រឿងសមុទ្រដ៏ធំមួយនៅក្រុងភ្នំពេញ។
ប្រភពបាននិយាយថា កន្លងទៅនាង ម៉ា នីកា និងបុរសម្នាក់នេះពុំធ្លាប់ស្គាល់គ្នាពីមុនឡើយទើបរយៈពេលចុងក្រោយនៃការវិលចូលសិល្បៈបានបុរសខាងលើពេញចិត្តតាមស្រលាញ់រហូតហានសារភាពសុំស្រលាញ់ត្រង់ៗនៅចំពោះមុខ។ បុរសដែលស្រលាញ់តារាសម្តែងកញ្ញា ម៉ានីកា បើតាមប្រភពគឺមានវ័យមិនច្រើនប៉ុន្មានទេ គឺប្រហែលបងនាង ម៉ា នីកា ៤ឬ៥ឆ្នាំប៉ុណ្ណោះ តែត្រង់ថា បុរសម្នាក់នេះមានចំណុចពិសេសដែលធ្វើឲ្យនាងពិចារណាទុកពេលមើលចិត្តគ្នា។ ដំណឹងស្នេហាថ្មីរបស់កញ្ញា ម៉ា នីកា ពេលនេះបានកើតឡើងភ្លាមៗក្រោយពេលសម្ព័ន្ធស្នេហាចាស់រវាងនាង និងបុរសជនជាតិសង្ហបុរីត្រូវបានកាត់ផ្តាច់ពីគ្នាកាលពីប៉ុន្មានខែមុននេះ ដោយមានការសង្ស័យថា អាចបណ្តាលមកពីអ្នកទីបីជ្រែកស្នេហ៍។ ប៉ុន្តែត្បិតមានការសង្ស័យយ៉ាងនេះកម្ពុជាថ្មី មិនទទួលបានការបំភ្លឺច្បាស់ការណាមួយពីកញ្ញា ម៉ា នីកា ជុំវិញការលេចឮនេះទេ។ ដូច្នេះដើម្បីបញ្ជាក់ការពិតសង្ឃឹមថានាងនឹងចេញមុខបកស្រាយរឿងនេះ៕
ម៉ា នីកា ថៅកែភោជនីយដ្ឋានគ្រឿងសមុទ្រសុំផ្ញើប្រាណ
0 Comments