Ad Code

ជិះ​ម៉ូតូ​ចេញ​ធ្វើការ​ត្រូវ​ជនសង្ស័យ​ពីរ​នាក់​ប្រើ​អាវុធ​ខ្លី​ភ្ជង់​ប្លន់​យក​ម៉ូតូ​និង​កាបូប​លុយ​

ភ្នំពេញ​ ៖ ​ស្ត្រី​ម្នាក់​បាន​បាត់បង់​ទ្រព្យសម្បត្តិ​ដូចជា ​ម៉ូតូ​១​គ្រឿង លុយ និង​ឯកសារ​មួយ​ទៀត ដោយសារ​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម ភ្ជង់​ប្លន់ រួចហើយ​ជិះ​គេចខ្លួន​បាត់ស្រមោល​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង៥​ល្ងាច​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងក្រោយ​សាលា​កសិកម្ម​ចំការ​ដូង ស្ថិត​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​



សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ​ជួប សុភា ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​មន្ត្រី​មន្ទីរ​ការងារ។ សំភារៈ​បាត់បង់​ម៉ូតូ ០១​គ្រឿង ម៉ាក​ហ្វី​ទ្បា​ណូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CN-4211 កាបូប​លុយ​០១ ក្នុង​នោះ​មាន​ដូចជា អត្តសញ្ញាណប័ណ្ណ​០២​សន្លឹក កាតគ្រី​ម៉ូតូ ០១​សន្លឹក កាត​គ្រី​ទ្បាន​០១​សន្លឹក ទូរស័ព្ទ​ដៃ​០២​គ្រឿង លុយ​៣០០​ដុល្លា និង​កាត​អេ​ធី​អឹម​០២​សន្លឹក​។​



សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នា​វេលា​ម៉ោង​៤និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែកញ្ញា ​ឆ្នាំ​២០១៥ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ចេញពី​កន្លែងធ្វើការ​ដើម្បី​ទៅផ្ទះ លុះ​ពេល​ជិះ​មកដល់​ចំណុច​ខាងក្រោយ​សាលា​កសិកម្ម​ចម្ការ​ដូង​ស្ថិត​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ក៏​ស្រាប់​តែ​មាន ម៉ូតូ​ម៉ាក​វីវ៉ា​១​គ្រឿង ពណ៌​ខ្មៅ ជិះ​គ្នា​ពីរ​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​មក​កៀរ​ម៉ូតូ​ជនរងគ្រោះ​ស្រែក​ឲ្យ​ឈប់ និង​គំរាម​យក​កាបូប​លុយ​តែ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ​ពួកវា​ក៏​ដក​កាំភ្លើងខ្លី​ភ្ជង់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ និង​កាបូប​លុយ​ជិះ​គេចខ្លួន​បាត់ស្រមោល។



សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​នគរបាល​មូលដ្ឋាន ចុះ​ដល់​កន្លែង​កើត​ហេតុ​នាំ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ដើម្បី​តាម​ស្រាវជ្រាវ​វែក​រកមុខ​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​៕


26-09-2015x




ជិះ​ម៉ូតូ​ចេញ​ធ្វើការ​ត្រូវ​ជនសង្ស័យ​ពីរ​នាក់​ប្រើ​អាវុធ​ខ្លី​ភ្ជង់​ប្លន់​យក​ម៉ូតូ​និង​កាបូប​លុយ​

Post a Comment

0 Comments

Close Menu