Ad Code

បុរស​ម្នាក់​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​គេ​ត្រូវ​សសរ​បេតុង​រលំ​បោក​ចំ​បណ្ដាល​ឲ្យ​ស្លាប់

កំពង់ស្ពឺ ៖ នៅថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៥វេលា​ម៉ោង១២និង០០នាទី បុរស​ម្នាក់​ត្រូវ​សសរ​រលំ​បោក​ចំ​បណ្ដាល​ឲ្យ​រង​របួស រួច​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ។

ប្រភព​ព័ត៌មានបាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា បុរស​ដែល​ត្រូវ​សសរ​រលំ​បោក​នោះ​ឈ្មោះ​សៅ  ស៊ុយ  ភេទ ប្រុស​អាយុ៤៩​ឆ្នាំ​នៅ​ភូមិ​ក្តុល ឃុំ​ក្រាំង​អំពិល​មុខរបរ​ជាង​ផ្ទះ។


ប្រភព​ដដែល​បន្ត​ថា គាត់​បាន​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​ឈ្មោះ ប៉ម វី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ​នៅ​ភូមិ​អ​ង្វែ​រ ឃុំក្រាំង​អំពិល ហើយ​ស្រាប់​តែ​ត្រូវ​សសរ​បេតុង​រលំ​បោក​ចំ​បណ្តាល​ឲ្យ​រង​របួស ហើយ​ក្រោយមក​ក្រុម​ជាង​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​បង្អែក ខេ​ត្ត​កំពង់ស្ពឺ ហើយ​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​យក​មក​ធ្វើបុណ្យ​នៅផ្ទះ៕



បុរស​ម្នាក់​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​គេ​ត្រូវ​សសរ​បេតុង​រលំ​បោក​ចំ​បណ្ដាល​ឲ្យ​ស្លាប់

Post a Comment

0 Comments

Close Menu