Ad Code

បឹងកេតអង្គរ ចាញ់ជាលើកដំបូង ស្របពេលណាហ្គា ឈ្នះហើយស្វាយរៀង ស្មើជាមួយប៉ូលិស

ក្រុម​បឹងកេត​អង្គរ ដែល​កំពុងតែ​ប្រដេញ​កំពូល​តារាង​បាន​ប្រទះ​ពាក្យ​បរាជ័យ​ហើយ​ក្រោម​កណ្ដាល​ដៃ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ក្នុង​ប្រកួត​សប្ដាហ៍​ទី១៦ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក២០១៥ (Metfone Cambodian League 2015) នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៥ ម្សិលមិញ​នេះ ខណៈ​លទ្ធផល២ប្រកួត​ផ្សេងទៀត​ក្រុម ណាហ្គា​វើ​ល ឈ្នះ​វេ​ស្ទើ​ន ហើយ​ស្វាយរៀង​អែ​ហ្វ​ស៊ី ស្មើគ្នា​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (ប៉ូលិស)


ក្រុម​បឹងកេត​អង្គរ បាន​ប្រកួត​ចាញ់​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ៣ ទល់ ២ នៅ​ល្ងាច​ថ្ងៃ ព្រ​ហ​ស្ប​ត្តិ៍ ទី ១៧ ខែកញ្ញា ឆ្នាំ ២០១៥ លើ​ទីលាន​កីឡដ្ឋាន​ស្ដា​ត​ចាស់។ អ្នករក​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ក្រុម៣ គ្រាប់​ឱ្យ​បៀ​ល​ប្រាយ​មាន កីឡាករ​Joseph, រ៉ឹង ប៊ុន​ហៀ​ង និង​កីឡាករ Momoh។ ចំណែក ២ គ្រាប់​របស់​បឹងកេត​អង្គរ រកបាន​ដោយ​កីឡាករ​ប្រធាន​ក្រុម ឃួន ឡា​បូ​រ៉ាវី នៅ​នាទី ៥២ ហើយ​ខ្សែការពារ សុខ សុវណ្ណ រក​គ្រាប់​ចុងក្រោយ​នៅ​នាទី ៧។


ដោយឡែក​នា​ល្ងាចម្សិលមិញ​ដែរ​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​វិញ ក្រុម​ណាហ្គា​វើ​ល បាន​យកឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ដោយ​លទ្ធផល ៨ ទល់ ។ ៨គ្រាប់​របស់​ណាហ្គា​វើ​ល​រកបាន​ដោយ​កីឡាករ Alpha Oumar Lelouma Barry ៤គ្រាប់​ម្នាក់ឯង កីឡាករ ឈឹម សំបូរ រកបាន២គ្រាប់​ម្នាក់ឯង ហើយ​ប្រធាន​ក្រុម ស៊ុន សុវណ្ណ​រិទ្ធី និង ទៀង ទី​នី រកបាន​ម្នាក់ ១គ្រាប់។ ចំណែក​ក្រុម​វេ​ស្ទើ​ន វិញ​វាយបក​បាន ២ គ្រាប់ ដោយ មី ហុង និង នុត ស៊ីនួន។


ចំណែក​ប្រកួត​រវាង​ក្រុម​ស្វាយរៀង​អេ​ហ្វ​ស៊ី និង អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បញ្ចប់​ទៅដោយ​លទ្ធផល ១ ទល់ ១ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។ កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បា​នរក​គ្រាប់​បាល់​នាំមុខ​ឱ្យ​ក្រុម​ស្វាយរៀង​អែ​ហ្វ​ស៊ី នៅ​នាទី ៣២ ប៉ុន្ដែ​ខ្សែប្រយុទ្ធ​របស់​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នួន បុរី បា​នរក​គ្រាប់​បាល់​តាម​ស្មើ ១ ទល់ ១ វិញ​នៅ​នាទី ៣៩ មុន​បញ្ចប់​តង់​ទី។


សរុប​តារាង​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ប្រចាំ​ប្រកួត​ទី ១៦ នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​កំពូល​តារាង​មាន ៣៩ ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​ភ្នំពេញ​ក្រោ​ន មាន៣៨ ពិន្ទុ​តែ​សល់១ប្រកួត​ក្នុង​ដៃ។ ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បន្ត​ឈរ​នៅ​លេខ ៣ ហើយ​ក្រុម​ណាហ្គា​វើ​ល ក៏​បន្ត​ឈរ​នៅ​លេខ ៤ ដូចគ្នា។ ចំពោះ២ក្រុម​ដែល​នៅ​តំបន់​គ្រោះថ្នាក់​បាត​តារាង​មាន វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ ១១ មាន ១០ ពិន្ទុ ហើយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ចំណាត់ថ្នាក់​លេខ ១២ មាន ៥ ពិន្ទុ​ប៉ុណ្ណោះ៕



បឹងកេតអង្គរ ចាញ់ជាលើកដំបូង ស្របពេលណាហ្គា ឈ្នះហើយស្វាយរៀង ស្មើជាមួយប៉ូលិស

Post a Comment

0 Comments

Close Menu