Ad Code

ស្រវឹងបើករថយន្ត ក្រឡាបធ្លាក់ចូល ប្រលាយទឹកស្លាប់

កណ្ដាល៖ នៅ​ម៉ោង ១៦:៤៥នាទី ថ្ងៃទី ៥ខែកញ្ញា​ឆ្នាំ២០១៥ មាន​ករណី​រថយន្ត​ក្រឡាប់​នៅ​ចំណុច​ផ្លូវ សំពោង ភូមិ ព្រែក​គង់​រាជ ឃុំ ព្រែក​រ៉ៃ ស្រុក​ល្វាឯម ដែល​បង្ក​អោយ​បុរស​ម្នាក់​បាន​ស្លាប់។ តាម​ការ​អោយដឹងពី​កន្លែងកើតហេតុ ជនរងគ្រោះ​ឈ្មោះ យន់ សុគន្ធ ភេទ​ប្រុស អាយុ ៥១ឆ្នាំ មាន​ទីលំនៅ ទីក្រុង​ភ្នំពេញ ហើយ​ជាម​ន្ត្រី នគរបាល​ប៉ុស្តិ មិត្តភាព ខ​ណ្ឌ័ ៧មករា រាជធានី​ភ្នំពេញ។


រថយន្ត​ដែល​ក្រឡាប​នោះ​ម៉ាក កាមរី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ផ្លាកលេខ មើលមិនឃើញ​ព្រោះ​រថយន្ត​លិច​ក្នុង​ទឹក។ អ្នករាយការណ៍​នៅ​កន្លែងកើតហេតុ បាន​បន្ថែមទៀតថា នៅ​ព្រឹក​ថ្ងៃទី ៥ខែកញ្ញា​ឆ្នាំ២០១៥ ជនរងគ្រោះ​បានមក​សួរសុខទុក្ខ ម្តាយ​ឈឺ​នៅ​ភូមិ​ព្រែក​គង់​រាជ ឃុំ​ព្រែក​រ៉ៃ ហើយ​បាន​បបួល​មិត្តភក្តិ ហូប​ស្រា​នៅផ្ទះ​ម្តាយ​លុះ​ម៉ោង​ប្រមាណ ១៦:៣០ បាន​លា​ម្តាយ​ទៅ​ភ្នំពេញ​វិញ ដោយមាន​អាកា​រៈ​ស្រវឹង ហើយ​បាន​បើករថយន្ត​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ដែលជា​ទីវាល​ដាច់ស្រយាល​គ្មាន​ផ្ទះ​ប្រជាជន​នៅ ក៍បាន​បើក​រេ​ចង្កូត ជ្រុល ធ្លាក់​ពី​ផ្លូវ ចូលទៅក្នុង​ទឹក បណ្ដាល​ឲ្យ​លិច​រថយន្ត​ក្នុង​ទឹក ស្លាប់​តែម្តង។ សាកសព​ត្រូវបាន​ប្រជាជន មក​វាយ​បំបែក​កញ្ចក់​យកចេញ ហើយ​រងចាំ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។


សូម​បងប្អូន​ទាំងអស់ ពេល​ស្រវឹង សូមកុំ​បើកបរ ព្រោះ​អាច​បណ្ដាលអោយមាន គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ្នក និង​អ្នក​ដ៏​ទៃ។


car-accident-06-09-02


car-accident-06-09-03



ស្រវឹងបើករថយន្ត ក្រឡាបធ្លាក់ចូល ប្រលាយទឹកស្លាប់

Post a Comment

0 Comments

Close Menu