Ad Code

លោកចោរថ្លើមធំម្នាក់ឯង លួចម៉ូតូ២គ្រឿង តែមិនសម្រេច មកជាប់ខ្នោះដៃនគរបាលវិញ

ភ្នំពេញ: ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ ព្រួត​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង រងរបួស​ក្នុងខណៈ​ពេលដែល ជនសង្ស័យ​ម្នាក់នេះ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ២គ្រឿង ពី​ប្រជាពលរដ្ឋ​មិនបាន​សម្រេច ហើយ​ត្រូវ​ជនរងគ្រោះ​ឃើញ​ទាន់ ស្រែក​ឆោឡោ ទើបត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍ ម្នាក់​មួយ​ដៃ​មួយ​ជើង​តែម្តងទៅ។


អំពើ​លួច​ខាងលើនេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ១០ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥ នៅ​ចំណុច មុខផ្ទះ​លេខ១៣ ផ្លូវ​លេខ៣១៣ ក្រុមទី៣៦ ភូមិ៨ សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។


មន្ត្រី​ប៉ុស្តិ៍នគរបាល​បឹងកក់​ទី២បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សុខ ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពុំ​ពិតប្រាកដ មាន​ទីលំនៅ​ដើមភូមិ- ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តា ល(ស្នាក់នៅ​ពុំ​ពិតប្រាកដ)។ ចំណែក​ជនរងគ្រោះ​មាន​ពីរ​នាក់ ទី១-ឈ្មោះ សយ សុវណ្ណារ៉ា ភេទ​ស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេ ស្នាក់​នៅផ្ទះ​លេខ១៣ ផ្លូវ​លេខ៣១៣ សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក (ជា ម្ចាស់​ម៉ូតូ​ម៉ាក Yamaha Mio ពណ៌​មាស ពាក់​ស្លាក​ភ្នំពេញ 1AN-7061 ) ទី២-ឈ្មោះ ធិ វ៉ាន់ឌី ភេទ​ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​និស្សិត​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ស្នាក់នៅ ផ្ទះ​លេខ១៣ ផ្លូវ​លេខ ៣១៣ សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក ( ជា​ម្ចាស់​ម៉ូតូ​ម៉ាក Honda Wave ពណ៌​ក្រហម ពាក់​ស្លាក​ភ្នំពេញ 1CB-1547 ) ។ សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន ដែក​សំរាប់​កាច់​បំបែក​គ្រាប់​សោ​រក​ម៉ូតូ​រាង អក្សរ​អ៊ិ​ល ចំនួន០១ និង សោរ​ទីប​លេខ៨ ចំនួន០១ ។


មន្ត្រី​ប៉ូលីស​បន្តទៀតថា នៅ​មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ​ទាំងពីរ​នាក់ បាន​ចត​ម៉ូតូ​នៅមុខ​ផ្ទះ​ដោយ​ចាក់សោ​រក​ត្រឹមត្រូវ ពេលនោះ​ជនសង្ស័យ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ Yamaha Mio ពណ៌​មាស ពេល​កាច់ ក បាន​បាក់​ដែក​សំរាប់​កាច់ក ទើប​ធ្វើ​សកម្មភាព​លួច ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក Honda wave ពណ៌​ក្រហម ពេលដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព ម្តងទៀត ស្រាប់តែ​ជនរងគ្រោះ បានមក​ទាន់​ស្រែកចោរៗបង្ក​ឲ្យ​ភ្ញាក់ផ្អើល ភ្លាមនោះ​កំលាំង​ល្បាត​នគរបាល​ប៉ុស្តិ៍ បឹងកក់​ទី២ កំពុង​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​សុ​វត្តិភាព ជូន​ប្រជាពលរដ្ឋ បានឃើញ​ក៏ អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាក់ស្តែង​តែម្តង ។


បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ៕


20150905200831-01



លោកចោរថ្លើមធំម្នាក់ឯង លួចម៉ូតូ២គ្រឿង តែមិនសម្រេច មកជាប់ខ្នោះដៃនគរបាលវិញ

Post a Comment

0 Comments

Close Menu