Ad Code

ចាប់បញ្ជូនជនសង្ស័យ ប្រុសស្រី១៤នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅសាលាដំបូង

ភ្នំពេញ៖ ជនសង្ស័យ​ប្រុស​ស្រី ចំនួន១៤នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ រាជធានី​កសាង​សំនុំរឿង ចាត់​បញ្ជូនទៅ​សាកសួរ​នៅ​សាលាដំបូង​រាជធានី ជា​បន្ត​នៅ​ព្រឹក​នេះ​បន្ទាប់ពី​សមត្ថកិច្ច​ការិយាល័យ ជំនាញ​ប្រឆាំង​គ្រឿងញៀន​កង​រាជ​អា​វុ​ហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធ

ហត្ថ​ខ័​ណ្ឌ៧មករា និង​ខ័​ណ្ឌ​ច្បារអំពៅ បានចេញ​ប្រតិបត្តិការ ចុះបង្ក្រាប​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ការប្រើប្រាស់ និង​ចែកចាយ​ក្នុង​រយៈពេល៣ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃទី២ រហូតដល់​ថ្ងៃទី៥ខែកញ្ញា​ឆ្នាំ២០១៥កន្លងមកថ្មីៗនេះ។


សមត្ថកិច្ច​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន រាជធានី​បាន​បញ្ជាក់ថា កាលពី​វេលា​ម៉ោង១០និង៣០នាទី ថ្ងៃទី៦ខែកញ្ញា២០១៥ថា ជនសង្ស័យ​សរុប​ទាំង១៤នាក់ ស្រី៣នាក់ ដែល​ត្រូវបាន​អាវុធហត្ថ​ការិយាល័យ​ជំនាញ និង​អាវុធហត្ថ​ខ័​ណ្ឌ​ខាងលើ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន យ៉ាងសកម្ម​នៅ​ចំនុច​ខាងលើ និង​ខ័​ណ្ឌ​ដទៃទៀត ដែល​សកម្មភាព​របស់​ពួកគេ​ហាក់បីដូចជា​ផ្គើន​នឹង​សមត្ថកិច្ច។


មន្ត្រី​ដដែល​បាន​បន្តថា ពាក់ព័ន្ធ​ទៅនឹង​ការបង្ក្រាប​ករណី ជួញដូរ​គ្រឿងញៀន​នេះ កម្លាំង​អាវុធហត្ថ​រាជធានី ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក១១កញ្ចប់​តូច​ល្មម និង​ជញ្ជីង​ថ្លឹង៣ ព្រមទាំង​សម្ភារៈ​ពាក់​ព​ន្ធ័​មួយចំនួនទៀត។ ជាក់ស្ដែង​នៅ​យប់​ថ្ងៃទី២ រហូតដល់​យប់​ថ្ងៃទី៥ ខែកញ្ញា​ឆ្នាំ២០១៥ អាវុធហត្ថ​ខ​ណ្ឌ័៧មករា ច្បារអំពៅ និង​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ ប្រឆាំង​គ្រឿងញៀន​រាជធានី ចាប់បាន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ១៤នាក់​ហើយ និង​ថ្នាំ​ម៉ា​ទឹកកក ១១កញ្ចប់​តូច​ល្មម រួម​នឹង​ជ​ញ្ជី​សំរាប់​ថ្លឹង៣ ព្រមទាំង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត។


ដូច្នោះ​សរុប​ទាំងអស់​ទៅ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ កម្លាំង​អាវុធហត្ថ​ម្ចាស់ការ បង្ក្រាប​ករណី​គ្រឿងញៀន ដោយបាន​ដកហូត​វត្ថុតាង នូវ​ថ្នាំ​ម៉ា​ទឹកកក និង​សំភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត ដែល​ប្រតិបត្តិការ​នេះ ដូច​ភ្លៀងរលឹម​ដើម្បី​កាត់បន្ថយ នូវ​បទល្មើស​បាន​មួយកម្រិត​ធំ​ផងដែរ។


បច្ចុប្បន្ន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី បាន​បញ្ជូន​ជនសង្ស័យ ទាំង១៤នាក់ ទៅ​តុលាការ ហើយ​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មេខ្លោងធំៗ ជាមេៗរបស់​ជនសង្ស័យ​ដើម្បី​យកមក​ផ្តន្ទាទោស បន្តទៀត​តាម​ទិសដៅ​ចង្អុលបង្ហាញ របស់លោក​មេបញ្ជាការ​អាវុធហត្ថ​រាជធានី ពីព្រោះថា​បទល្មើស​ភាគច្រើន ពួក​ជនល្មើស​សុទ្ធសឹង​តែ​ប្រើប្រាស់ ហើយ​ងប់ងុល និង​គ្រឿងញៀន​តែម្ដង៕


drug-dealer-phnom-penh-06-09-02



ចាប់បញ្ជូនជនសង្ស័យ ប្រុសស្រី១៤នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅសាលាដំបូង

Post a Comment

0 Comments

Close Menu