Ad Code

លួច​ម៉ូតូ​ពួកម៉ាក​លក់​ឲ្យ​និស្សិត​ម្នាក់​ នគរបាល​ចាប់​ទាំង​អ្នក​លួច​និង​អ្នកទិញ​

ភ្នំពេញ ៖ ដោយសារតែ​មាន​ការ​ទុកចិត្ត​លើ​មិត្តភក្ដិ​ជនរងគ្រោះ ​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ជនសង្ស័យ​អង្គុយ​ចាំ​ម៉ូតូ​មួយ​ភ្លែត​ដោយ​មានឱកាស​ជនសង្ស័យ​ បាន​លួច​យក​ម៉ូតូ​ពួកម៉ាក​ទៅ​លក់​ឲ្យ​យុវ​និស្សិត​ម្នាក់​ទៀត​លុះ​បាន​២០​ថ្ងៃ​ក្រោយមក​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួនបាន​ ទាំង​អ្នក​លួច​និង​អ្នកទិញ​បញ្ជូន​ឲ្យ​ទៅ​ដោះស្រាយ​គ្នា​នៅ​តុលាការចុះ។


ការ​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើងជា​បន្តបន្ទាប់​ ក្រោយពី​ជនរងគ្រោះ​រក​ឃើញ​ជន​សង្ស័យ​ដោយ​ចៃដន្យ​កាលពី​យប់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៥​នៅក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​តែ​ដោយសារ​ករណីនេះ​កើតហេតុ​នៅ​សង្កាត់​ចោមចៅ​ ទើប​បញ្ជូន​មកកាន់​ទឹកដី​កើតហេតុ​វិញ។


ជនសង្ស័យ​ជា​អ្នក​លួច​ម៉ូតូ​មានឈ្មោះ​គឿន ឌី​ណា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​កម្មករ​សំណង់​ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ។ ជនសង្ស័យ​អ្នកទិញ​មានឈ្មោះ​អ៊ុង ហ៊ីង​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជា​និស្សិត​ស្នាក់នៅ​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌទួលគោក​។ រីឯ​ម្ចាស់​ម៉ូតូ​មានឈ្មោះ​ប៉ែន ដូ​រ៉ា​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត​ស្នាក់​នៅក្នុង​សង្កាត់​បឹង​សាឡាង​ខណ្ឌ​ទួលគោក។ ម៉ូតូ​ដែល​ចោរលួច​នោះ​ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ ឆ្នាំ​២០០៨​ពាក់​ស្លាក​លេខ​តាកែវ​1B1286 ។


តម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១​ខែកញ្ញា​កន្លងទៅ​២០​ថ្ងៃ​មុន​នេះ​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​បាន​ដឹក​ជនសង្ស័យ​ជា​មិត្តភក្ដិ​មកលេង​ផ្ទះ​ បង​នៅ​ម្ដុំ​រោងចក្រ​ដំបូល​ខៀវ​នៅ​ណេ​ល​មកដល់​ជនរង​គ្រោះ​បាន​ចត​ម៉ូតូ​ទុក​នៅ​ខាងក្រោម​ទុក​ឲ្យ​ជនសង្ស័យ​អង្គុយ​ចាំ​មួយ​ភ្លែត​ហើយ​ខ្លួន​ជនរងគ្រោះ​បា​ម​ដើរ​ឡើង​ទៅ​ជួប​បង​របស់​ខ្លួន​មួយ​ភ្លែត​នៅពេល​ ចុះ​មកវិញ​ស្រាប់តែ​បាត់​ម៉ូតូ​និង​មនុស្ស​មិនដឹង​ទៅ​ទីណា​បន្ទាប់មក​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ចោមចៅ។


ប្រភព​បន្ត​ថា លុះ​មកដល់​យប់​ថ្ងៃទី​២០​ខែកញ្ញា​នេះ​ជនរងគ្រោះ​ បានឃើញ​ជនសង្ស័យ​ដោយ​ចៃដន្យ​នៅក្នុង​ខណ្ឌទួលគោក​ហើយ​បាន​នាំមក​កាន់​ប៉ុស្តិ៍​ចោមចៅ​ជា​កន្លែង​កើតហេតុ​។ ក្រោយពី​នគរបាល​សាកសួរ​ជនសង្ស័យ​រូប​នេះ​បាន​ឆ្លើយ​ប្រាប់​ថា ខ្លួន​បាន​យក​ម៉ូតូ​នេះ​ទៅ​លក់​ឲ្យ​គេ​ទើប​នគរបាល​បាន​នាំទៅ​ឃាត់ខ្លួន​អ្នកទិញ​នោះ​មក​ទៀត​ ដើម្បី​កសាង​សំណុំរឿង​ប្រគល់​ឲ្យ​ខាង​តុលាការ​ចាត់ការ​តាម​នីតិវិធី៕


Nita-21-A-15-Full


Nita-21-A-16-Full



លួច​ម៉ូតូ​ពួកម៉ាក​លក់​ឲ្យ​និស្សិត​ម្នាក់​ នគរបាល​ចាប់​ទាំង​អ្នក​លួច​និង​អ្នកទិញ​

Post a Comment

0 Comments

Close Menu