បន្ទាយមានជ័យ ៖ ជនសង្ស័យជាមន្ត្រីនគរបាលម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មនៅខេត្តបន្ទាយមានជ័យ ត្រូវបាននគរបាលការិយាល័យប្រឆាំងគ្រឿងខេត្ត និងនគរបាលក្រុងសិរិសោភ័ណ សហការគ្នាស្ទាក់ចាប់បាននៅម៉ោង២ល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចក្រោយសណ្ឋាគាររុងរឿង លើផ្លូវគ្រួសក្រហមមួយកន្លែង ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដកហូតបានថ្នាំខេទឹកកកជាច្រើនថង់។
លោកឧត្ដមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនសង្ស័យដែលត្រូវនគរបាលចាប់ខ្លួនមានឈ្មោះ អ៊ុង មុន្នី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាមន្ត្រីប៉ូលិស នៃស្នងការខេត្តបន្ទាយមានជ័យជាអនុសេនីយ៍ឯកនៅក្នុងការិយាល័យកម្រិតធ្ងន់។
ក្រៅពីនេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទខេទឹកកក៤កញ្ចប់ធំ មានទម្ងន់៦០.៩ក្រាម រថយន្ត១គ្រឿង និងទូរស័ព្ទ១គ្រឿង។
លោក ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនសង្ស័យ អ៊ុង មុន្នី គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម ក្រោយស្រាវជ្រាវក៏ឈានដល់ការចាប់ខ្លួនកាលពីវេលាម៉ោង៤ល្ងាចថ្ងៃច័ន្ទកន្លងទៅ ក្រោយសួរនាំនៅថ្ងៃ១កញ្ញានេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការច្បាប់។
ប្រភពពីមន្ត្រីរាជការក្នុងខេត្តបានបង្ហើបឲ្យដឹងថា ជនសង្ស័យ អ៊ុង មុន្នី គឺជាកូនប្រុសបង្កើតរបស់មន្ត្រីសមាជិកក្រុមប្រឹក្សាម្នាក់នៅខេត្តបន្ទាយមានជ័យផងដែរ៕
ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង៦ក្រាមបញ្ជូនទៅតុលាការ
0 Comments