ភ្នំពេញ ៖ កាលពីនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក ក្នុងនោះយប់៦លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់(ប្រុស) រងរបួសធ្ងន់៩នាក់(ស្រី២នាក់) និងរបួសស្រាល៧នាក់(ប្រុស)។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប១៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន៩គ្រឿង, រថយន្តធុនតូច៣គ្រឿង,រថយន្តផ្សេង១គ្រឿង និងថ្មើរជើងម្នាក់។
ប្រភពព័ត៌មានដដែលបានបន្តថា មូលហេតុ ដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៥លើក,ប្រជែងគ្រោះថ្នាក់១លើក,មិនគោរពសិទ្ធិ២លើក និងស្រវឹង១លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន១៥នាក់(យប់១០នាក់)។
យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបន្តឲ្យដឹងថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ រថយន្តទាំងអស់ដែលត្រូវផាកពិន័យសរុបចំនួន៩០១គ្រឿង (រថយន្តធំ២៤៤គ្រឿង) ស្មើនឹង៩៣២ករណី,ល្មើសក្រដាសស្នាម៦៦៥គ្រឿង ស្មើនឹង៦៧៣ករណី, ចំណែកករណីល្មើសបច្ចេកទេស២៣៦ គ្រឿងស្មើនឹង២៥៩ករណី។ ដោយឡែកម៉ូតូត្រូវបានផាកពិន័យសរុបចំនួន១,៤១៩ គ្រឿង៕
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១ ខែកញ្ញាកើតឡើង៩លើក ស្លាប់៤នាក់រង របួសធ្ងន់-ស្រាល១៦នាក់
0 Comments