សាលាក្រុងនៅជប៉ុនសម្ពោធកម្មវិធីទូរស័ព្ទដើម្បីដោះស្រាយបញ្ហាលាមកឆ្កែដែលកំពុងកើនឡើងក្នុងគោលបំណង ដើម្បីជួយកាត់បន្ថយបញ្ហាធ្ងន់ធ្ងរនៃក្លិនស្អុយបង្កដោយសត្វឆ្កែនៅទីក្រុង Izumisano។ អាជ្ញាធរបានចេញផ្សាយកម្មវិធីទូរសព្ទ័មួយដែលអនុញ្ញាតឲ្យសាធារណជនរាយការណ៍ពីករណីណាមួយនៃលាមកសត្វឆ្កែដែលមិនត្រូវបានសម្អាតដោយម្ចាស់វា។ កម្មវិធីនេះអនុញ្ញាតឲ្យអ្នកប្រើបង្ហោះរូបភាពរួមជាមួយនឹងទំតាំងតាមប្រព័ន្ធ GPS ដូច្នេះមន្ត្រីក្រុងនឹងបានដឹងពីកន្លែងដែលមានបញ្ហា។
ទោះជាយ៉ាងណាមន្ទីរបរិស្ថាន និងអនាម័យមិនប្រើព័ត៌មានដែលទទួលបានពីកម្មវិធីនេះដើម្បីសម្អាតភាពរញ៉េរញ៉ៃនោះទេ ប៉ុន្តែធ្វើការកំណត់ទីតាំងដើម្បីរកកន្លែងដែលមានបញ្ហាញឹកញាប់បំផុត។ ផ្ទុយទៅវិញពួកគេជឿថា វានឹងជួយឲ្យពួកគេអាចទៅកាន់តំបន់ដែលល្អបំផុតដើម្បីល្បាតចាប់អ្នកដែលមិនសម្អាតលាមកឆ្កែរបស់ពួកគេ។ អ្នកនាំពាក្យមួយបានឲ្យដឹងថា «យើងមិនទៅសម្អាតវាភ្លាមៗ នៅពេលដែលមានការបង្ហោះរូបណាមួយនោះទេ “។
ទង្វើនេះបានធ្វើឡើងបន្ទាប់ពីគំនិតផ្ដួចផ្ដើមជាច្រើនបានបរាជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សាលាក្រុងបានដាក់ការល្បាតជាច្រើន ព្រមទាំងបន្ថែមពន្ធលើម្ចាស់ឆ្កែនិងការពិន័យ
យ៉ាងធ្ងន់ធ្ងរសម្រាប់នរណាម្នាក់ដែលមិនមានទំនួលខុសត្រូវលើភាពរាយប៉ាយរបស់ឆ្កែខ្លួន។
វិធានការទាំងនេះមានលទ្ធផលតិចតួចណាស់ក្នុងការដោះស្រាយបញ្ហានេះ ហើយក្រុមអាជ្ញាធរសង្ឃឹមថា កម្មវិធីថ្មីនេះនឹងមានភាពប្រសើរឡើងសម្រាប់ស្ថានភាពនេះ៕
ជប៉ុនសម្ពោធកម្មវិធីទូរស័ព្ទដើម្បីដោះស្រាយបញ្ហាលាមកឆ្កែ
0 Comments