Ad Code

សុះ ម៉ាច​ ៖​ មូលហេតុ​ពីរ ​​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាកចិត្ត​ខ្លាំង​រហូត​ញ៉ាំ​ស្រា​បំបាត់ទុក្ខ

ភ្នំពេញ​ ៖ ​ប្រធាន​គមនាគមន៍​សិល្បករ​ខ្មែរ​លោក​ សុះ ម៉ាច ទំនងជា​ទទួល​នូវ​សម្ពាធ​អារម្មណ៍​ខាង​ផ្លូវចិត្ត​ ឬ​អាច​ខូចចិត្ត​គិត​ពី​រឿង​អ្វីមួយ​ហើយ​មើល​ទៅ​ទើប​ថ្មីៗ​នេះ​លោក​បង្ហាញ​ពី​ទឹកមុខ​ស្រពាប់ស្រពោន​ស្រងេះស្រងោច​ព្រម​ជាមួយ​ការ​បញ្ចេញ​សារ​ដែល​មើល​ទៅ​ហាក់​កំពុង​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​រហូតដល់​ពេលខ្លះ​លោក​សម្រេច​ជ្រើស​យក​ស្រា​ធ្វើជា​មិត្ត​ដើម្បី​បំបាត់ទុក្ខ​ទៀតផង។


លោក​សុះ ម៉ាច ​កន្លងមក​ពុំ​ធ្លាប់​ត្រូវ​បាន​នរណា​ម្នាក់​ដឹង​ទេ​ថា​លោក​កំពុង​មាន​វិបត្តិ​ ឬ​ជួបប្រទះ​នូវ​បញ្ហា​ធ្ងន់​អ្វីមួយ​រហូត​បង្ហាញ​អារម្មណ៍​ពិត​ផ្ទាល់ខ្លួន​ប្រាប់​ដល់​អ្នកគាំទ្រ​ និង​មិត្តភក្តិ​ហ្វេសប៊ុក​ដូច្នេះ​​ឡើយ។ ប៉ុន្តែ​ពេលនេះ​មិន​ដឹង​ថា​មកពី​មូលហេតុ​អ្វី​ទេ​បាន​លោក សុះ ម៉ាច ស្រាប់តែ​ប្រាប់​ថា រាល់​យប់​បើ​មិន​ស្រវឹង​ ហេតុ​អី​ខ្ញុំ​គេង​តែង​មិន​លក់​សោះ​យ៉ាង​នេះ​យប់​ខ្លះ​រហូតដល់​ជិត​ភ្លឺ​?every night if i not drunk why I’m sleepless like this? Sometimes until 3am or dawn .oh why?do I’m I thinks too much?


តាមរយៈ​សម្តី​ខាង​លើ​នេះ​គេ​បាន​ដាក់​ការសង្ស័យ​លើ​សិល្បករ​ជើងចាស់​លោក សុះ ម៉ាច ថា​ប្រហែលជា​នៅពេលនេះ​លោក​កំពុង​ទទួល​អារម្មណ៍​ឯកា ​ឬ​រង​សម្ពាធ​អ្វីមួយ​ហើយ​មើល​ទៅ​បានជា​ធ្វើ​ឲ្យ​លោក សុះ ម៉ាច ពេលនេះ​គិត​ច្រើន​ដល់​ថ្នាក់​គេង​មិន​លក់​ប្រសិនបើ​មិនបាន​ញ៉ាំ​ស្រា​មួយ​ថ្ងៃនោះ​។ ជាមួយគ្នានេះដែរ​គេ​ក៏បាន​ឃើញ​លោក សុះ ម៉ាច សរសេរ​ទៀត​ថា មែន​តាម​សម្គាល់​បើ​ដាក់​ស្រឿង​បន្តិច​នោះ ​គេង​ឆាប់​លក់​ណាស់​ព្រោះ​ធ្វើ​ឲ្យ​យើង​មិន​គិត​ច្រើន​ដាក់​ក្បាល​ដល់​ពូក​ភ្លឹង​ម៉​ង​ភ្លឺ​ទើប​ដឹងខ្លួន​សូម្បីតែ​វិញ្ញាណ​ក៏​មិន​ហ៊ាន​ចេញ​ក្រៅ​ដែរ​ គេង​លក់​ស្កប់ស្កល់​ល្អ​ណាស់​! ប៉ុន្តែ​បើទោះបីជា​យ៉ាងនេះ​ពិតមែន​ពុំ​ទាន់​មា​ន​នរណា​ម្នាក់​ដឹង​ទេ​ថា តើ​លោក សុះ ម៉ាច ពេលនេះ​កំពុងតែ​ជួប​បញ្ហា​ស្មុគស្មាញ​ដោះស្រាយ​មិន​ចេញពី​រឿង​អ្វីមួយ​នោះឡើយ។ ខណៈដែល​មាន​មិត្តភ័ក្ដិ​របស់លោក​មួយចំនួន​បាន​បញ្ចេញ​ជា​មតិយោបល់​និង​សួរនាំ​ផងដែរ​ថា មកពី​បង​គិត​ច្រើនពេក​ទេ​ដឹង ? បង​ពិបាកចិត្ត​រឿង​អ្វី​?


ផ្ដល់​សម្ភាសន៍​ជាមួយ​កម្ពុ​ជា​ថ្មី​តាម​ទូរស័ព្ទ​នា​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​កញ្ញា​ ឆ្នាំ​២០១៥​នេះ​លោក​សុះ មា​ច បាន​និយាយ​ថា​ ការពិត​មកពី​លោក​មាន​បញ្ហា​ស្មុគស្មាញ​គិត​ច្រើន​ទើប​ពេលខ្លះ​លោក​សុខចិត្ត​ញ៉ាំ​ស្រា​ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង​ព្រោះ​បើសិនជា​មិន​ដូច្នេះ​ទេ​គឺ​អារម្មណ៍​របស់លោក​នៅ​មិន​ស្ងប់​រហូត​ថ្ងៃ​ខ្លះ​គេង​ក៏​មិន​លក់​ញ៉ាំ​អ្វី​ក៏​មិន​ឆ្ងាញ់។


ប្រធាន​គមនាគមន៍​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច បាន​បញ្ជាក់​ថា អ្វីដែល​លោក​កំពុងតែ​គិត​និង​ពិបាក​ចិត្តខ្លាំង​នោះ​គឺ​ទី​១-​រឿង​គ្រួសារ​ខាង​ឪពុក​ ព្រោះ​បងស្រី​ខ្ញុំ​កំពុងមាន​បញ្ហា​វិវាទ​ជម្លោះ​ព្រំ​ដី​ដែល​រហូត​មក​ដល់​ពេលនេះ​នៅ​មិនទាន់​ដោះស្រាយ​ចេញ​នៅឡើយ។ ខណៈ​សំណុំរឿង​ត្រូវបាន​បញ្ជូន​ឡើង​ទៅ​ដល់​តុលា​នោះ។ ចំណែក​រឿង​ទី​២-​បញ្ហា​ផ្ទាល់ខ្លួន​តែម្តង​ព្រោះ​ត្រូវ​មិត្តភ័ក្ដិ​បោក​ចិត្ត​។​ដោយសារ​ការ​អាណិត​ចង់​ជួយ​ដល់​មិត្តភ័ក្ដិ ​ប៉ុន្តែ​ចុងក្រោយ​គេ​បែរជា​និយាយ​កុហក​ខ្ញុំ​ ខំ​ជួយ​និង​ទុកចិត្ត​សុខចិត្ត​លះបង់​របស់ទ្រព្យ​ខ្លួនឯង​ដើម្បី​ឲ្យ​មិត្តភ័ក្ដិ​យកទៅដាក់​បញ្ចាំ​ដោះបំណុល​គេ​តែ​ទីបំផុត​បែរ​ជា​ធ្លាក់​មកលើ​ខ្លួនឯង​ទៅវិញ។


លោក សុះ ម៉ាច បាន​បន្តថា ព្រោះតែ​ការ​ទន់​ចិត្តនឹង​ពាក្យសម្តី​លួងលោម​របស់​មិត្តភ័ក្ដិ​ទើប​សម្រេចចិត្ត​ឲ្យ​គេ​ខ្ចី​កាត​គ្រី​ឡាន​របស់ខ្ញុំ​យក​ទៅ​បញ្ចាំ​ដោះស្រាយ​បញ្ហា​ជំពាក់​បំណុល​មួយ​គ្រា​ដឹង​អី​បែរជា​មិត្តភ័ក្ដិ​ម្នាក់​នេះ​លេង​បីសន្លឹក​ដាក់​ទៅវិញ។ ថា​ខ្ចី​ខ្ញុំ​យក​ទៅ​​បញ្ចាំ​តែ​២​ឬ​៣​ខែ​ទេ ​លោះ​ឲ្យ​វិញ​ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​ជិត​១​ឆ្នាំ​ហើយ​ដែល​គេ​មិនបាន​យក​លុយ​ទៅ​លោះ​កាត​គ្រី​ឡាន​យកមក​ឲ្យ​ខ្ញុំ​វិញ​ឡើយ។ មិនតែ​ប៉ុណ្ណោះ​ថែមទាំង​ព្យាយាម​គេចវេះ​ទៀត​ ខណៈ​ឡាន​របស់ខ្ញុំ​ត្រូវបាន​ភាគី​អ្នកទទួល​​បញ្ចាំ​កំពុងមាន​គម្រោង​រឹបអូស​យក​នោះ។


លោក​បន្ថែមថា រាល់ថ្ងៃនេះ​លោក​មាន​អារម្មណ៍​ឆ្អែត​ចិត្តខ្លាំង​ណាស់​ហើយ​បើ​មិន​ឲ្យ​គិត​ធ្វើ​ម៉េច​បើ​រឿង​វា​កំពុង​កើត​ឡើងលើ​រូបលោក​បែបនេះ។ ណាមួយ​គិត​អាណិត​ដល់​គ្រួសារ​ណាមួយ​គិត​អន់ចិត្ត​ខ្លួនឯង​មិន​គួរ​ណា​ដោយសារតែ​ស្រឡាញ់​ និង​ចង់​ជួយ​មិត្តភ័ក្ដិ​តែ​ចុងក្រោយ​បែរ​ជា​គេ​នាំ​ទុក្ខ​មក​ឲ្យ​យើង​វិញ​ចឹ​ង​សោះ។ ពេលខ្លះ​គិត​ច្រើន​ពេល​ទៅ​ស្ទើរតែ​វី​វក់​ខួរ​ក្បាល​អស់ហើយ​ដូច្នេះ​ដើម្បី​បន្ធូរ​អារម្មណ៍​បាន​គេង​លក់​មានតែ​ញ៉ាំ​ស្រា​ខ្លះ​ទៅ​ទើប​ស្ងប់​អារម្មណ៍​​​បន្តិច៕


mach


mach5


mach6


mach7



សុះ ម៉ាច​ ៖​ មូលហេតុ​ពីរ ​​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាកចិត្ត​ខ្លាំង​រហូត​ញ៉ាំ​ស្រា​បំបាត់ទុក្ខ

Post a Comment

0 Comments

Close Menu