Ad Code

ប្តី​វិកលចរិត​រករឿង​ឡូឡា​ប្រពន្ធ​ និង​កូន ​ហើយ​ដុត​ផ្ទះ​ចោល​ទៀត​

កណ្ដាល ៖ បុរស​វិកលចរិត​ម្នាក់​រករឿង​ប្រពន្ធ​កូន​ទាំង​យប់​ និង​ដុត​ផ្ទះ​ឆេះ​ខ្ទេច​ម៉ត់​ទាំងស្រុង នៅ​វេលា​២០​និង​៣០​នាទី​ ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៥​ ចំណុច​ក្នុង​ភូមិ​ព្រែក​លោក​ ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​២១ ​ប្រវែង​១.០០០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ព្រែក​លោក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្ត​កណ្តាល។​ហេតុការណ៍​នេះ​ម្ចាស់ផ្ទះ​ឈ្មោះ ឃាន ​ច្រិ​ប អាយុ​៤៩​ឆ្នាំ ភេទ​ស្រី​ មាន​កូន​០៤​នាក់​ ប្រុស​០១​នាក់​មុខរបរ​កសិករ។ ហើយ​ប្តី​វិកលចរិត​នោះ​ឈ្មោះ ឃុ​ត ស្រ៊ាង​ អាយុ​៥០​ឆ្នាំ រស់នៅ​ផ្ទះ​ជា​មួយ​គ្នា។​ សមត្ថកិច្ច​បាន​អះអាង​ថា ប្តី​វិកលចរិត​ដុត​បំផ្លាញ​ផ្ទះ​ខ្លួនឯង​នេះ​បាន​ឆេះ​អស់​ស្ទើរ​ទាំងស្រុង​ហើយ​សម្ភារៈ​ខូចខាត​នោះ​រួមមាន ១-​ផ្ទះ​ឈើ​ខ្ពស់​ប្រក់​ក្បឿង​ជញ្ជាំង​ស័ង្កសី​+​ស្លឹក ទំហំ​០៦​ម៉ែត្រ​គុណ​០៦​ម៉ែត្រ។ ២-​ប្រាក់​រៀល​ចំនួន​០៥​ម៉ឺន​រៀល។ ៣-សម្ភារៈ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ។ ៤-​សំលៀកបំពាក់​មួយ​ចំនួន​។


ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុនពេល​កើតហេតុ​ឈ្មោះ ​ឃាន ​ច្រិ​ប​(​ប្រពន្ធ​) ​បាន​នាំ​កូន​ចំនួន​០៣​នាក់​ចូល​ដេក​ក្នុង​បន្ទប់​លើ​ផ្ទះ ពេលនោះ​ឈ្មោះ​ ឃុ​ត ស្រ៊ាង (​ប្តី​ជា​មនុស្ស​វិកលចរិត​) បាន​រក​រឿង​ប្រពន្ធ​ និង​កូន​ ហើយ​ហៅ​ចេញពី​ក្នុង​បន្ទប់ដេក ដោយមាន​ការ​ភ័យ​ខ្លា​ចរក​រឿង ឈ្មោះ ​ឃាន ​ច្រិ​ប​(​ប្រពន្ធ​)​ក៏បាន​នាំ​កូន​០៣​នាក់​ដែល​កំពុង​ដេក​ជាមួយ​ខ្លួន​រត់​ចុះ​មក​ដី ហើយ​ឈ្មោះ ឃុ​ត​ ស្រ៊ាង (​ប្តី​)​នៅ​លើ​ផ្ទះ​តែ​ម្នាក់​ឯង លុះ​មួយសន្ទុះ​ក្រោយមក​ ក៏​មាន​ភ្លើង​ឆាបឆេះ​ចេញពី​ចង្ក្រាន​បាយ​ និង​ឆេះ​ផ្ទះ​តែម្ដង។ ក្រោយ​មក ​ក្រោយពី​បាន​ទទួល​ព័ត៌មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ប្រជាពលរដ្ឋ​ជិតខាង​ និង​អាជ្ញាធរ​ឃុំ បាន​ជួយ​អន្តរាគមន៍​ពន្លត់​មិន​ឲ្យ​រាលដាល​ដល់​ផ្ទះ​ជិត​ខាង ​តែ​ផ្ទះ​រងគ្រោះ​បាន​ឆេះ​អស់ទាំង​ស្រុង​តែម្ដង​៕
Pisey-2015-09-02-full-E80


Pisey-2015-09-02-full-E85



ប្តី​វិកលចរិត​រករឿង​ឡូឡា​ប្រពន្ធ​ និង​កូន ​ហើយ​ដុត​ផ្ទះ​ចោល​ទៀត​

Post a Comment

0 Comments

Close Menu