កណ្ដាល ៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់និង១៧ឆ្នាំម្នាក់ បានត្រូវកម្លាំងកងអាវុធហត្ថក្រុងតាខ្មៅធ្វើការឃាត់ខ្លួនខណៈឆ្មក់ចូលលំនៅឋានមួយ ក្នុងភូមិព្រែកហូរខាងលិចសង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្តាលដោយរកឃើញថ្នាំញៀនចំនួន៦កញ្ចប់ កាលពីវេលាម៉ោង១៦និង៤៥នាទី ថ្ងៃ១ខែកញ្ញាឆ្នាំ២០១៥។
លោកវរសេនីយ៍ហៀង ចន្ទីមេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនគឺឈ្មោះ សុខ ស៊ីនិត ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ ធ្វើសំណង់មានទីលំនៅ ខាងលើនិងម្នាក់ទៀតឈ្មោះ អាត សម្ភស័ ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
លោកមេបញ្ជាការបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងកងរាជអាវុធខេត្ត និង ក្រុង ចំនួន១៨ នាក់ធ្វើការឆ្មក់ចូលលំនៅដ្ឋានខាងលើហើយធ្វើការ ឆែកឆេរឃើញមានបទល្មើសចែកចាយគ្រឿងញៀនក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ សើន ស៊ីណាត ភេទប្រុស អាយុ ៤៩ មុខរបរ ជាងសំណង់ មានីលំនៅ ខាងលើ បន្ទាប់មកក៏ឃាត់ខ្លួនឈ្មោះអាត សម្ភស័។
លោកមេបញ្ជាការបានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងកងរាអាវុធបានរកឃើញម្សៅ ក្រាមពណ៌សថ្លា ប្រភេទសារធាតុញៀន៦កញ្ចប់ដាវសៃម៉ារៃ១ ដំបងដែក១។
ជនសង្ស័យនិងវត្តុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល៕
0 Comments