Ad Code

កូរ៉េខាងជើង​បដិសេធ​មិន​សុំទោស​ចំពោះ​ការ​ផ្ទុះ​មីន​

កាលពី​ថ្ងៃ​ពុធ​ប្រទេស​កូរ៉េខាងជើង​បាន​ចោទប្រកាន់​ប្រទេស​កូរ៉េខាងត្បូង​ទាក់ទង​នឹង​ការ អះអាង​នៃ​ការ​ទទួល​ជ័យជម្នះ​លើ​កិច្ចព្រមព្រៀង​ដែល​បាន​បញ្ចប់​ការ​ប្រឈមមុខ​ដាក់គ្នា​ផ្នែក​ប្រដាប់​អាវុធ​ដោយ​និយាយ​ថា ​នោះ​គឺជា​រឿង “​កំសាក​” ហើយ​បាន​ជំរុញ​ឲ្យ​កូរ៉េខាងត្បូង​ត្រូវ “​ចេះ​ពិចារណា​ក្នុង​ការ​និយាយ​ស្តី​និង​ការប្រព្រឹត្ត​” ។​



កាលពី​សប្ដាហ៍​មុន​ប្រទេស​គូប្រជែង​ទាំងពីរ​នេះ​បាន​បញ្ចប់​ការ​ប្រឈមមុខ​ដាក់គ្នា​បន្ទាប់​ពី​បាញ់កាំភ្លើង​ធំ​ដាក់គ្នា​ឆ្លងកាត់​ព្រំដែន​ដោយ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ដែល​បាន​បើក​លទ្ធភាព​ឲ្យ​កូរ៉េ​ទាំងពីរ​បង្កើន​ទំនាក់ទំនង​ជាមួយគ្នា​។​



ទោះបីជា​យ៉ាងណាក៏ដោយ​ទីភ្នាក់ងារ​រដ្ឋ KCNA របស់​កូរ៉េខាងជើង​បាន​ដកស្រង់​ប្រភព​របស់​គណៈកម្មការ​ការពារ​ជាតិ​កូរ៉េខាងជើង​(NDC)​ដែល​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា “​ការដែល​កូរ៉េខាងត្បូង​បាន​អះអាង​ពី​ជ័យជម្នះ​នេះ​តែ​ម្ខាង​នោះ វា​គឺជា​រឿង​កំសាក​មួយ​” ។​



នៅក្នុង​កិច្ចព្រមព្រៀង​នេះ កូរ៉េខាងជើង​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទាហាន​កូរ៉េខាងត្បូង​ពីរ​នាក់​ដែល​បាន​រង​របួស​ដោយសារ​ការ​ផ្ទុះ​មីន​កាលពី​ខែសីហា​នៅ​ព្រំដែន​ហើយ​កូរ៉េខាងត្បូង​បាន​យល់ព្រម​បញ្ឈប់​ការផ្សាយ​ឃោសនស័ព្ទ​ឮៗ​ប្រឆាំង​នឹង​កូរ៉េខាងជើង​។​



ប្រទេស​កូរ៉េខាងត្បូង​បាន​ទាមទារ​ការ​សុំ​ទោស​មួយ​ចំពោះ​ការ​ផ្ទុះ​មីន​នៅក្នុង​តំបន់​គ្មាន​យោធា រវាង​ប្រទេស​ទាំងពីរ​ហើយ​ក្រុម​មន្ត្រី​កូរ៉េខាងត្បូង​មួយចំនួន​បាន​ចាត់​ទុក​ពាក្យ “​សោកស្ដាយ​” របស់​កូរ៉េខាងជើង​ថា​ជា​ការ​សុំទោស​។​



ទោះបីជា​យ៉ាងណាក៏ដោយ កូរ៉េខាងជើង​បាន​បដិសេធ​ថា ​ខ្លួន​មិនបាន​ដាក់​គ្រាប់មីន​នោះ​ទេ ហើយ NDC បាន​និយាយ​ថា ខ្លួន​បាន​សម្ដែង​នូវ​ការ​អាណិតអាសូរ​មិនមែន​សុំទោស​ឡើយ​។​



គណៈកម្មការ​នេះ​បាន​និយាយ​ថា “ការ​សោកស្ដាយ​យ៉ាង​ខ្លី​គឺ​គ្មានអ្វី​ច្រើនជាង​ការ​បញ្ចេញមតិ​របស់ខ្ញុំ​ដែល​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​”។​


NDC បាន​និយាយ​ថា ការ​ផ្ទុះ​គ្រាប់មីន​នៅក្នុង​តំបន់​គ្មាន​យោធា​គឺ​គ្រាន់តែ​ជា​គ្រោះថ្នាក់​មួយ​ប្រភេទ​ដែល​កើតមាន​ឡើងជា​ញឹកញាប់​តែប៉ុណ្ណោះ​។​



ឆ្លើយតប​ទៅ​នឹង​សេចក្ដីថ្លែងការណ៍​របស់​កូរ៉េខាងជើង កូរ៉េខាងត្បូង​បាន​និយាយ​ថា ភាគី​ទាំងពីរ​គួរតែ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ដោយ​ស្មោះ​ត្រង់​។​



គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ​បាន​បើក​ចំហ​សម្រាប់​ការពិភាក្សា​មួយ​ស្ដីពី​បញ្ហា​មួយ​ជាមួយនឹង​គោលបំណង​នៃ​ការ​កែលំអ​ចំណង​ទំនាក់ទំនង​ដែល​បាន​ជាប់​គាំង​ចាប់តាំងពី​ការ​លិច​នាវា​ជើង​ទឹក​របស់​កូរ៉េខាងត្បូង​នៅ​ឆ្នាំ ២០១០។​



កាលពី​ថ្ងៃ​សៅរ៍​កូរ៉េខាងជើង​បាន​យល់ព្រម​ជាមួយនឹង​កាកបាទក្រហម​ដើម្បី​ចរចា​ជាមួយ​កូរ៉េខាងត្បូង​លើ​ការពិភាក្សា​ពី​ការ​ធ្វើ​ឲ្យ​មានការ​ជួបជុំ​គ្រួសារ​ឡើងវិញ​នៃ​គ្រួសារ​ដែល​បែក​គ្នា​ដោយ​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០-១៩៥៣៕


Reuters



កូរ៉េខាងជើង​បដិសេធ​មិន​សុំទោស​ចំពោះ​ការ​ផ្ទុះ​មីន​

Post a Comment

0 Comments

Close Menu