Ad Code

ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល ក្រុមការងារ​បច្ចេកទេស​រៀប​ចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល សម្រាប់​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ​តាក់តែង​សេចក្តីព្រាង​ច្បាប់ ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥​នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រោម​វត្តមាន​លោក ហ៊ុយ សា​រ៉ាវុធ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​លោកស្រី Anne Lemaistre តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា។


លោក ហ៊ុយ សា​រ៉ាវុធ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ថែ្លង​ថា នេះ​ជាវគ្គ បណ្តុះបណ្តាល​លើក​ទី​២​ហើយ ដែល​ក្រសួង​ព័ត៌មាន​បណ្តុះបណ្តាល​សម្រាប់​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ក្រោម​ប្រធានបទ​«​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន នៅ​បណ្តា​ប្រទេស​អាស៊ាន​» ដើម្បី​ដកស្រង់​ខ្លឹមសារ អត្ថន័យ និង​ចំណុច​សំខាន់ៗ​នៃ​នីតិវិធី​ក្នុងការ​តាក់តែង​ច្បាប់ ស្តីពី​សិទ្ធិ​ទទួល​យល​ព័ត៌មាន ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួន ដែល​បាន​អនុវត្ត​ហើយ មក​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ប្រមូល​បាន​ធាតុ​ចូល សម្រាប់​យក​មក​ធ្វើការ​កែ​លម្អ នៅក្នុង​សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​កម្ពុជា​យើង​។ លោក​ក៏​សង្ឃឹម​ជឿ​ជាក់​ថា បន្ទាប់ពី​ចូលរួម​បណ្តុះបណ្តាល​នេះ​ហើយ ក្រុមការងារ​បច្ចេកទេស និង​សមាជិក​ក្រុមការងារ​រៀប​ចំតាក់តែង​សេចក្តីព្រាង​ច្បាប់ ដែល​ជា​មន្ត្រី​វ័យ​ក្មេង​ជំនាន់​ក្រោយ​នឹង​ទទួល​បាន​នូវ​ចំណេះដឹង និង​ចំណេះធ្វើ ព្រមទាំង​បទពិសោធន៍​ថ្មីៗ​បន្ថែម​ទៀត​ក្នុង​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់ ពី​បណ្តា​ប្រទេស​នៃ​សមាជិក​អាស៊ាន​មួយចំនួន​ដែល​បាន​អនុវត្ត​ហើយ​៕


Nita-17-A-62-Full


Nita-17-A-63-Full



ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល ក្រុមការងារ​បច្ចេកទេស​រៀប​ចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

Post a Comment

0 Comments

Close Menu