Ad Code

ស្រា​ទំពាំង​បាយជូ​-​ស ដ៏​ល្បី​នៅ​លើ​ពិភពលោក​ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា

ភ្នំពេញ ៖ ក្រុម​គ្រួសារ​ផលិត​ស្រា​បារាំង ដែល​មាន​អាយុ​បួន​រយ​ឆ្នាំ (៤០០​ឆ្នាំ​) បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ កាលពី​យប់​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៥ ដើម្បី​បង្ហាញ​ស្រា​ពិភពលោក​របស់​ពួកគេ​ដ៏​ល្បីល្បាញ ដែល​មាន​ឈ្មោះថា DOMAINE PAUL BLANCK ជាមួយនឹង​មេ​ចុងភៅ​ម្ហូប​ជប៉ុន គឺ​លោក Mike Wong ដែល​ពិធី​នេះ​បាន​រៀប​ចំ​ធ្វើឡើង​នៅ​សណ្ឋាគារ almond រាជធានី​ភ្នំពេញ​។


ស្រា Domanine paul Blank ត្រូវ​បាន​ទទួលស្គាល់​នៅ​លើ​ពិភពលោក គឺជា​ស្រា​ដែល​មាន​ភាព​ប្រណិត និង​មាន​ភាព​ប៉ិនប្រសព្វ​របស់​ពួកគេ​។ លោក Philippe Blanck ជា​ម្ចាស់​រោងចក្រ​ផលិត​ស្រា​ទំពាំងបាយជូរ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នឹង​ស្រា​របស់​គាត់​រួមផ្សំ និង​រសជាតិ​ដ៏​ឆ្ងាញ់​ពិសេស​នៃ​ម្ហូប​ជប៉ុន ដោយ​លោក Mike Wong លោក​ទាំង​ពីរ​បាន​ពួតដៃគ្នា ដើម្បី​បង្កើត​កិត្យានុភាព​ក្នុងការ​បម្រើ​ម្ហូបអាហារ នឹង​ស្រា​ដ៏​អស្ចារ្យ​ជូន​ទៅដល់​ភ្ញៀវ។


លោក លូ ម៉េង ជា​ម្ចាស់​ក្រុមហ៊ុន Almond Group បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ពិធី​នោះ​ថា ស្រា Blanck នេះ​មកពី​បារាំង ដែល​មាន​លោក Philippe ជា​ម្ចាស់​រោងចក្រ ហើយ​គាត់​បាន​នាំ​មកដល់​កម្ពុជា​យូរ​ឆ្នាំ​ហើយ បន្ទាប់ពី​សហការ​ជាមួយ​ក្រុម​ចុងភៅ យើង​បាន​នាំមក​កាន់​ហាង​នេះ ដើម្បី​ឲ្យ​ភ្ញៀវរ​បស់​យើង​បាន​ស្គាល់​។


លោក​បន្ត​ថា ខ្មែរ​យើង​ចូលចិត្ត​ប៊ីយែ ស្រាក្រហម ស្រា​ទំពាំងបាយជូ តែ​អ្វី​ដែល​យើង​ណែនាំ​ឲ្យ​ប្លែក​គេ​នោះ គឺ​ស្រា​ទំពាំង​បាយជូ ស ហើយ​តម្លៃ​វា​មាន​ចាប់ពី​៣០ យូរ៉ូ ទៅដល់​១០០ យូរ៉ូ។


សូម​បញ្ជាក់​ថា កន្លែង​ផលិត​ស្រា​ទំពាំងបាយជូរ DOMAINE PAUL BLANCK ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៦១០ ហើយ​ជា​ឈ្មោះ​របស់​គ្រួសារ​មួយ ដែល​សំខាន់ និង​ត្រូវ​បាន​គេ​គោរព​នៅក្នុង​តំបន់ ALSACE ដែល​មាន​ភាព​ល្បីល្បាញ ហើយ​នេះ​ជា​សមិទ្ធផល​ស្រា​ប្រវត្តិសាស្ត្រ ដែលមាន​ការ​លើក​កម្ពស់​ប្រចាំ​តំបន់ ALSACE ហើយ​អ្វី​ដែល​សំខាន់​បំផុត​របស់​ស្រា គឺ​គុណភាព​ឆ្ងាញ់ និង​អស្ចារ្យ។


ITAMAE គឺជា​ឈ្មោះ​ជប៉ុន​សម្រាប់​ហៅ​មេ​ចុងភៅ​ម្ហូប​ជប៉ុន ជាពិសេស​អ្នកជំនាញ​ខាង​ស៊ូ​ស៊ី​។ ITAMAE របស់​កាន់​ជិ គឺ​លោក Mike Wong ដែល​បាន​អភិវឌ្ឍន៍​ជំនាញ​របស់​ខ្លួន​អស់​រយៈពេល​ជាង​ពាក់​កណ្តាល​នៃ​សតវត្ស​នេះ ដោយ​ដំបូង​លោក​រៀនសូត្រ​ពី​ម្តាយ​របស់​លោក ហើយ​បន្ទាប់មក​លោក​បាន​ស្គាល់គ្នា​ជាមួយ​មេ​ចុងភៅ​ជាច្រើន​ដូចជា មេ​ចុងភៅ​ម្ហូប​ជប៉ុន លោក HIROYUKI FUKUNAGA មេ​ចុងភៅ​ម្ហូប​ជប៉ុន​លោក SATO YUTAKA និង​មេ​ចុងភៅ​ម្ហូប​ជប៉ុន​លោក HIDE YOSHIMOTO  ហើយ​ពេលនេះ​លោក MIKE គឺជា​ប្រធាន​មេ​ចុងភៅ​ម្ហូប​ជប៉ុន របស់​ក្រុម ALMOND GROUP នៅ KANJI JAPAN ESE RESTAURANT ដែល​ស្ថិត​លើ​បណ្តោយ​ផ្លូវ​សុធារស​ទីក្រុង​ភ្នំពេញ។


ប្រទេស​បារាំង​មាន​ប្រពៃណី​តាំងពី​បុរាណ​ក្នុង​ការ​រៀបចំ​ម្ហូបអាហារ​គួបផ្សំ​ទៅនឹង​ស្រា។ ទាំងអស់​នេះ​បាន​ក្លាយ​ទៅជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​របស់​ពួកគេ​ក្នុង​ប្រពៃណី​បរិភោគ​អាហារ​នៅ​តំបន់​អឺរ៉ុប។ ប្រជាប្រិយ​របស់​ស្រា មានការ​កើនឡើង​ហួស​ពី​ការ​រំពឹងទុក​របស់​អឺរ៉ុប និង​បាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ផ្សេងទៀត​ជាមួយ​អាហារ​មកពី​ប្រទេស​ផ្សេងៗ​គ្នា ប្រពៃណី​ទំនៀមទម្លាប់​នៃ​ការ​បរិភោគ​អាហារ​ផ្សេងគ្នា​ក៏ដូចជា​គ្រឿងទេស​ថ្មី​នេះ មិន​មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ​។ នៅ​ពេល​ដែល​ទទួលទាន​ស្រា​ជាមួយ​ម្ហូប​អាស៊ី វា​ដូចជា​ការ​រក​ឃើញ​នឹង​ការ​គូររូប​រាង​ថ្មី​មួយ ហើយ​ទទួល​បាន​លទ្ធភាព​គួរ​ឲ្យ​រំភើប​៕


T-09-05-15-i-full


T-09-05-15-ii-full



ស្រា​ទំពាំង​បាយជូ​-​ស ដ៏​ល្បី​នៅ​លើ​ពិភពលោក​ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា

Post a Comment

0 Comments

Close Menu