Ad Code

បរិស្ថាន​ស្អាត​អនាម័យ​ល្អ​អាស្រ័យ​ទៅ​លើ​ការ​រួម​គ្នា​ថែរក្សា​ទើប​ទីក្រុង​ស្អាត

បាត់ដំបង ៖ ការ​រួម​គ្នា​ធ្វើ​ដើម្បី​បរិស្ថាន​ស្អាត​ក្នុង​ក្រុង​គឺ​ផុស​ចេញ​ពី​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ឬ​ក្រុង​ជា​អ្នក​ផ្តួច​ផ្តើម​នៃ​កម្លាំង​រួម​គ្រប់​មន្ទីរ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាន​ចូលរួម​ក្នុង​ស្មារតី​លើក​កំពស់​បរិស្ថាន​ស្អាត​ទីក្រុង​ស្អាត​និង​លុបបំបាត់​ក្លិនស្អុយ​នៅក្នុង​ក្រុង​ក៏​ជា​កត្តា​រុញច្រាន​អោយ​ក្មេងៗ​សិស្សានុសិស្ស​មានចិត្ត​គំនិត​ផ្តោត​ទៅ​លើ​សុខុមាលភាព​របស់​ពួកគេ​ឲ្យ​កាន់តែ​យកចិត្ត​បន្ថែម​ចំពោះ​អនាម័យ​នៅ​តាម​ផ្ទះ​របស់​ពួកគេ។


នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៥​នេះ​លោក​ចាន់ សុផល​អភិបាល​នៃ​គ​ណៈ​អភិបាលខេត្ត​បាត់ដំបង​បាន​ផ្តើម​ដឹកនាំ​កម្លាំង​ចុះ​សំអាត​ក្រុង​ក្នុង​នោះ​មាន​កម្លាំង​កង​រាជ​អាវុធ​ខេត្ត​ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​ប៉ោ វ​ណ្ណះ​អង្គភាព​ស៊ីម៉ាក់​សាលាក្រុង​បាត់ដំបង​រួម​ជា​មួយ​ក្រុម​អនាម័យ​ខេត្ត​សកម្មភាព​ទាំងនេះ​ធ្វើ​ឲ្យ​មតិ​មហាជន​មានការ​កោតសរសើរ​ចំពោះ​លោក​ចាន់ សុផល​ថា ចាប់តាំងពី​មក​ធ្វើជា​អភិបាលខេត្ត​បាត់ដំបង​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ហាក់ដូច​ជា​មាន​សន្ទុះ​ច្រើន​បូករួម​ទាំង​មាន​ភាព​រាក់ទាក់​ជាមួយ​ប្រជាពលរដ្ឋ​បាន​ល្អ​ចំណែក​បរិស្ថាន​នៅក្នុង​ខេត្ត​លោក​យកចិត្តទុកដាក់​មិន​ត្រឹមតែ​មតិ​មហាជន​ប៉ុណ្ណោះ​ទេ​ដែល​សរសើរ​ដល់​លោក​អភិបាល​រូប​នេះ​សូម្បី​តែ​មន្ត្រី​រាជការ​ក្នុង​ខេត្ត​ក៏​មានការ​កោត​សរសើរ​តៗ​គ្នា​នោះ​ដែរ​នេះ​វា​ស្តែង​ចេញពី​សកម្មភាព​របស់​លោក​ពិតៗ​ដែល​ធ្វើអោយ​មហាជន​មើលឃើញ​ក្នុង​សម្លៀកបំពាក់​ធម្មតា​ដូចជា​កម្មករ​បែកញើស​ពេញ​ខ្លួន​ធ្វើ​បណ្តើរ​និយាយ​បណ្តើ​រលោក​ថា សកម្មភាព​ទាំងនេះ​បង្ហាញអោយ​ឃើញ​ថា ទោះ​ខ្លួន​ជា​សមត្ថកិច្ច​ក៏​ដោយ​ជា​មន្ត្រី​ក៏ដោយ​ដើម្បី​ប្រយោជន៍​សា​ធា​រណៈ​មិន​ត្រូវ​ប្រកាន់ខ្លួន​ទេ។ ផ្ទុយទៅវិញ​សកម្មភាព​នេះ​គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​ក្មេង​ជំនាន់​ក្រោយៗ​ដែល​ពួកគេ​ត្រូវតែ​អនុវត្តន៍​តាម​ហើយ​ចំពោះ​រាល់​មន្ត្រី​របស់​គណបក្ស​ប្រជាជន​ក៏​គ្មាន​មន្ត្រី​ណា​ម្នាក់​ឆ្មើងឆ្មៃ​ចំពោះ​អ្នកដទៃ​នោះ​ដែរ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​ចូលចិត្ត។ ហើយ​ទុកចិត្ត​នោះ​ជា​ការ​ប្រសើរ​លោក​បន្ត​ថា បើសិនជា​យើង​បណ្តោយ​ឲ្យ​ក្នុង​ខេត្ត​ឬ​ក្រុង​សម្បូរ​ទៅ​ដោយ​កាកសំណល់​ឬ​សំរាម​វា​រលួយ​នោះ​ក្នុង​ក្រុង​ប្រាកដជា​ជះក្លិន​ស្អុយ​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ពេលនោះ​ហើយ​ដែល​ខេត្ត​យើង​ត្រូវ​ទទួល​ការរិះគន់​ពី​សំណាក់​ផ្ញៀវ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ហើយ​ថ្នាក់ដឹកនាំ​ប្រទេស​យើង​ក៏​ទទួល​ភាព​អាម៉ាស់​ផង​ដែរ​ដោយសារ​តែម​ន្ត្រី​ក្រោម​ឱវាទ​មិន​យកចិត្តទុកដាក់​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន។


លោកថា ទាំង​នេះ​ហើយ​ទើប​ប្រមុខ​រាជរដ្ឋាភិបាល​ត្រូវតែ​យកចិត្តទុកដាក់​ដើម្បី​ជំរុញ​បន្ថែម​រាល់​សកម្មភាព​ការងារ​ដែល​អសកម្ម​នៅ​តាម​ក្រសួង​ឬ​ថ្នាក់​មន្ទីរ​ទាំងនេះ​ហើយ​ទើប​ប្រមុខ​រាជរដ្ឋាភិបាល​ត្រូវតែ​យកចិត្តទុកដាក់​ដើម្បី​ជំរុញ​បន្ថែម​រាល់​សកម្មភាព​ការងារ​ដែល​អសកម្ម​នៅ​តាម​ក្រសួង​ឬ​ថ្នាក់​មន្ទីរ​ដែល​នៅ​តាម​បណ្តា​ខេត្ត​ជាដើម​ក្នុង​ឱកាស​ដ៏​ហត់នឿយ​នោះ​ដែរ​លោក​ចាន់ សុផល​ក៏បាន​បញ្ជាក់​អំពី​ផលដំណាំ​ស្រូវ​ក្នុង​ខេត្តបាត់ដំបង​មិន​មាន​ការខូចខាត​ច្រើន​នោះ​ទេ។


លោក​ថា លោក​ឃើញ​នៅ​លើ​ទំព័រ​កម្ពុ​ជាថ្មី​ចុះផ្សាយ​ថា​ ខូចខាត​ច្រើន​នោះ​វា​ខុសពី​ទិន្នន័យ​ជាក់លាក់​របស់​សាលាខេត្ត៕



បរិស្ថាន​ស្អាត​អនាម័យ​ល្អ​អាស្រ័យ​ទៅ​លើ​ការ​រួម​គ្នា​ថែរក្សា​ទើប​ទីក្រុង​ស្អាត

Post a Comment

0 Comments

Close Menu