Ad Code

ម៉ូតូ​ហុងដា RC213V-S ស៊េរី​ថ្មី​លក់ដាច់​អស់​តាំងពី​មួយ​ខែ​មុន​ពេល​ចេញ​លើ​អនឡាញ​

ម៉ូតូ RC213V-S របស់​ក្រុមហ៊ុន​ហុងដា​ជា​ប្រភេទ MotoGP បាន​លក់ដាច់​អស់​តាំងពី​ជាង​១​ខែ​មុន​ពេល​ដែល​វែបសាយ​អន​ឡាញ​ដាក់​ឲ្យ​មានការ​កុម្ម៉ង់​ទិញ នៅក្នុង​តំលៃ £១៣៧,000។​



គិត​ចាប់ពី២​ខែ​មុន​រហូត​មក​ដល់​ពេលនេះ ក្រុមហ៊ុន​ហុងដា​បាន​ទទួល​ការ​កុម្ម៉ង់​ទិញ ម៉ូតូ​ម៉ាក RC213V-S នេះ រហូតដល់​ជាង​២២០​គ្រឿង​ឯនោះ​ដោយ​ក្រុមហ៊ុន​បាន​រំពឹង​ទុកជាមុន​ថា ​នឹង​មាន​ម៉ូតូ RC213V-S ចំនួន​តែ២១៣​គ្រឿង​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បាន​ផលិត​មានន័យថា​ ការ​បញ្ជាទិញ​ខាង​លើ​នេះ​ វា​លើស​គំរោង​ផលិត​។ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​បាន​កុម្ម៉ង់​ទិញ​ទាំងនោះ​មាន​ដូចជា ប្រទេស​អង់គ្លេស​ត្រូវ​បាន​គេ​មើល​ឃើញថា​ មាន​ការ​បញ្ជាទិញ​ចំនួន​៣៧​គ្រឿង និង​១០១​គ្រឿង​មកពី​ប៉ែក​ផ្សេងៗ​នៃ​ទ្វីបអឺរ៉ុប គេ​មានការ​ជឿជាក់​ថា ជំនួយ​តួលេខ​ខាង​លើ​នេះ​នឹង​មាន​ការ​កើនឡើង​ជា​បន្ត​បន្ទាប់​ទៀត​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ភាព​ត្រឹមត្រូវ​នៃ​តួលេខ​ខាង​លើ​នេះ​គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ទី​៣ ​ខែកញ្ញា តែ​ប៉ុណ្ណោះ។​



តាមរយៈ​សេចក្តី​ជូន​ដំណឹង​ជា​ផ្លូវការ​មួយ​របស់​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា RC213V -S បាន​ក្លាយជា​គម្រោង​មួយ​របស់​ក្រុមហ៊ុន​ហុងដា ដែល​បាន​ចាប់ផ្ដើម​ដំណើរការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ​គឺ​តាំងពី​ឆ្នាំ​២០១០មក​ម្ល៉េះ​។​



គេហទំព័រ​សម្រាប់​បញ្ជា​ទិញ RC213V -S បាន​បើក​កាលពី​ខែ​មុន​ហើយ​នៅតែ​បន្ត​ការ​លក់ និង​ទទួល​ការ​បញ្ជាទិញ​រហូតដល់​ថ្ងៃទី​៣០​ ខែកញ្ញា ដូច្នេះ​អតិថិជន​ទាំងអស់​មាន​ពេល​តិច​ជាង​មួយ​ខែ​ទៀត​សម្រាប់​ការ​កុម្ម៉ង់​ទិញ​។ ក្នុង​នោះ​ដែរ RC213V –S ចំនួន ២២០​គ្រឿង​ត្រូវ​បាន​ទទួល​ការ​កុម្ម៉ង់​ទិញ​រួចហើយ​។ បើ​ទោះបី​ជា​ចំនួន​នៃ​ការ​បញ្ជាទិញ​ទាំងនេះ​ខុសពី​ការព្យាករណ៍​ទុកជាមុន​ក៏ដោយ យើង​នៅតែ​ធានា​បាន​ថា​ ម៉ូតូ​នេះ​នឹង​អស់ពី​ស្តុក បើ​ទោះ​បី​ជា​វា​មានតម្លៃ​ថ្លៃ​ខ្លាំង​យ៉ាងណាក៏ដោយ៕​


5-09-2015v4


5-09-2015v3


5-09-2015v2


5-09-2015v



ម៉ូតូ​ហុងដា RC213V-S ស៊េរី​ថ្មី​លក់ដាច់​អស់​តាំងពី​មួយ​ខែ​មុន​ពេល​ចេញ​លើ​អនឡាញ​

Post a Comment

0 Comments

Close Menu