Ad Code

អត្ថប្រយោជន៍៧យ៉ាង​ពី​ការ​ផឹក​ទឹកក្រូច​ឆ្មារ នៅពេល​ព្រឹក​ដែល​អ្នក​មិន​ធ្លាប់ដឹង​!

ទម្លាប់​ដ៏​សាមញ្ញ​មួយ​អាច​ជួយ​អ្នក​ក្នុង​ការ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ ហើយ​វា​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​មក​លើ​សុខភាព​របស់​យើង​។ ជា​ឧទាហរណ៍ ការ​ផឹក​ទឹកក្រូច​ឆ្មារ​ជា​រៀងរាល់​ព្រឹក​មាន​សារៈសំខាន់​ដ៏​ពិសេស​មួយ​ដែល​មនុស្ស​រាល់គ្នា​នៅ​ប្រទេស​កម្ពុជា​ពុំ​សូវ​បានដឹង នៅ​ខាងក្រោម​នេះ​មាន​ចំនុច​៧​យ៉ាង​ដែល​បកស្រាយ​ពី​គុណប្រយោជន៍​នៃ​ការ​ផឹកទឹក​ក្រូចឆ្មារ​រៀងរាល់​ព្រឹក​។​


១​ប្រព័ន្ធ​រំលាយ​អាហារ​

​អាស៊ីដ​មាន​តួនាទី​ជួយ​រំលាយ​អាហារ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​នៅក្នុង​ក្រពះ​យើង​មាន​ជាតិ​អាស៊ីដ​។ ជាតិ​អាស៊ីត​នៅក្នុង​ក្រូចឆ្មារ​មាន​សារប្រយោជន៍​សម្រាប់​ទ្រទ្រង់​និង​បំពេញ​ជាតិ​អាស៊ីដ​នៅក្នុង​ក្រពះ ដែល​នឹង​ចុះ​អន់ថយ​នៅពេល​យើង​មាន​វ័យ​ចំណាស់​។​


២​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​

​មនុស្ស​ភាគច្រើន​ពុំបាន​ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ ការ​ជ្រើស​យក​វិធីសាស្ត្រ​នៃ​ការ​ផឹក​ទឹកក្រូច​ឆ្មា​រអា​ច​ជួយ​លោកអ្នក​ក្នុង​ការ​បំពេញ​ជាតិ​ទឹកបាន​យ៉ាង​ត្រឹមត្រូវ​។ តើ​យើង​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា ​យើង​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់​? ចូរ​ពិនិត្យមើល​ទឹកនោម​របស់​អ្នក​ថា​ថ្លា​ឬ​អត់​!


៣​សម្រាប់​ការ​សម្រក​ទម្ងន់​

​យើង​ជាម​នុស្ស​ដែល​មាន​ទម្លាប់ ចូរ​គិតគូរ​ពី​ផល​ដែល​យើង​ទទួល​បាន​ពី​ការផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការ​ផឹក​ភេសជ្ជៈ​ផ្សេងៗ​នៅពេល​ព្រឹក​មក​ជា​ទឹកក្រូច​ឆ្មារ​វិញ​។ មិនមែន​តែម្តង​ទេ យ៉ាងហោចណាស់​ក៏​២០​ដង​ក្នុង​មួយ​ខែ ហើយ​គុណ​នឹង​១០​ឆ្នាំ​នោះ​ទំហំ​ចង្កេះ​របស់​នឹង​មាន​រាង​ស្រ​ឡូ​ន​ស្អាត​។​


​ ៤​កា​ពារ​អុកស៊ីតកម្ម​

​ក្រូចឆ្មារ​មាន​សារជាតិ Phytonutrients និង​សារធាតុ​ប្រឆាំង​ដែល​ការពារ​អ្នក​ពី​ជំងឺ​ផ្សេងៗ​។​ សារជាតិ Phytonutrients មាន​អនុភាព​លើ​អុកស៊ីតកម្ម ដែល​វា​បាន​ការពារ​កុំ​ឲ្យ​មានការ​លេប​យក​អុក​ស៊ី​សែន​និង​មិន​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​ច្រេះ​ចាប់ពី​ខាងក្នុង​នោះ​ទេ។​


៥នាំមក​នូ​វ​កម្រិត​វីតាមីន​C​ដល់​រាងកាយ​

​គ្រាន់តែ​ក្រូចឆ្មារ​មួយ​ចំណិត​ច្របាច់​ចូលក្នុង​ទឹក​ផឹក​បាន​ផ្តល់​នូ​វ​កម្រិត​កាឡូរី​៦​និង​ទទួល​បាន​ច្រើនជាង​៦​ដង​នៃ​ក​ម្រិត​វីតាមីន​C​ប្រចាំថ្ងៃ ដែល​ជា​តម្រូវការ​ក្នុង​ការ​ការពារ​ខ្លួន​យើង​ពី​ការបំផ្លាញ​នៃ​ស្រទាប់​និង​សម្រាប់​ព្យាបាល​វា​។​


៦​បង្កើន​ប៉ូតាស្យូម​ក្នុង​រាងកាយ​

​ប្រសិនបើ​គ្មាន​ជាតិ​អំបិល​ខនិជ រាងកាយ​របស់​មនុស្ស​នឹង​មិន​ដំណើរ​ត្រឹមត្រូវ​នោះ​ទេ វា​ចាំបាច់​ខ្លាំង​ណាស់​សម្រាប់​សាច់ដុំ​និង​ការដឹកនាំ​អាហារូបត្ថម្ភ ហើយ​និង​កាកសំណល់​ផង​ដែរ​។ ប៉ូ​តា​ស្យូ​ម​ក៏​អាច​រាប់​បញ្ចូល​បញ្ហា​ប៉ះពាល់​មួយចំនួន​នៃ​សារជាតិ​អំបិល​ក្នុង​សម្ពាធ​ឈាម​។​


៧​ការ​ពារ​កុំ​ឲ្យ​មាន​គ្រួស​ក្នុង​តម្រង់​នោម​

​ទឹកក្រូច​ឆ្មារ​ជួយ​កម្ចាត់​និង​កា​ពារ​កុំ​ឲ្យ​មាន​គ្រួស​ដែល​ជា​ភាព​ឈឺចាប់​មួយ​ក្នុង​បញ្ហា​តម្រង់​នោម​។ ជា​ទម្រង់​បាន​មកពី​អាស៊ីដ​ក្នុង​ផ្លែក្រូច​ឆ្មារ ក្រៅ​ពី​នេះ​វា​បាន​បង្កើន​ធាតុ​រាវ​ដែល​រាងកាយ​បាន​ប្រើប្រាស់​ក្នុង​ការពារ​កង្វះខាត​ជាតិ​ទឹក ដែល​ជា​មូលហេតុ​នៃ​បញ្ហា​គ្រួស​ក្នុង​តម្រង់​នោម​៕​


5-09-2015s


5-09-2015s1



អត្ថប្រយោជន៍៧យ៉ាង​ពី​ការ​ផឹក​ទឹកក្រូច​ឆ្មារ នៅពេល​ព្រឹក​ដែល​អ្នក​មិន​ធ្លាប់ដឹង​!

Post a Comment

0 Comments

Close Menu