ព្រៃវែង ៖ ក្រោយពីមានរថយន្តយីឌុបក្រឡាប់ក្អួតចេញឈើប្រណិតប្រមាណជា157កំណាត់ស្មើនឹងជាង20ម៉ែត្រគូប កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ហើយត្រូវមេព្រៃចាប់ នឹងគល់ដើមរាំង១ឡានស្មើជិត20ដើមបម្រុងដឹកទៅប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ក្នុងស្រុកកំពង់ត្របែកហើយត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្របែក ចាប់កាលពីថ្ងៃទី2 ខែកញ្ញា ឆ្នាំ2015។ នឹងត្រូវបានលោកស្នងការខេត្តព្រៃវែងបញ្ជាឲ្យយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តរួចមកស្រាប់តែលេចធ្លាយរឿងបទល្មើសទាំងពីរខាងលើ គឺមានអ្នកនៅពីក្រោយសុទ្ធតែមេធំៗនៅក្នុងខេត្តព្រៃវែងជាអ្នកនៅពីក្រោយបទល្មើសទាំងនោះ។
ទាក់ទិនករណីខាងលើត្រូវបានប្រភពព័ត៌មានចេញពីសមត្ថកិច្ចប៉ូលិសនៅក្នុងស្នងការខេត្តព្រៃវែង បានបង្ហាញអាថ៌កំបាំងឲ្យដឹងថា ការរកស៊ីដឹកឈើប្រណិតនិងគល់ដើមរាំងទឹកទៅលក់នៅប្រទេសវៀតណាម នៅក្នុងទឹកដីខេត្តព្រៃវែង គឺកើតមានជាញឹកញាប់ហើយមិនដែលមានការបង្ក្រាបនោះទេ ទាល់តែឡានដឹកឈើក្រឡាប់ខ្ជាក់ចេញឈើទើបបែកធ្លាយអាថ៌កំបាំង។ គឺដោយសារតែមានការឃុបឃិតគ្នាជាប្រព័ន្ធរវាងលោកស្នងការនិងលោកមេPMរងខេត្តព្រៃវែងម្នាក់។ ប្រភពបានឲ្យដឹងទៀតថា រាល់សម្ភារៈមានដូចជា(រថយន្ត ឈើឧបករណ៍ផ្សេងៗ)ជារបស់ខាងលោកPMហើយខាងលោកស្នងការជាអ្នកបើកភ្លើងខៀវ(ជាអ្នករត់ការ)។
ទាក់ទិននឹងករណីការកស៊ីឈើប្រណិតខុសច្បាប់ នៅទឹកដីខេត្តព្រៃវែងខាងលើនេះដែរ លោកស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែងបានបញ្ជាក់ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី៥ ខែកញ្ញានេះថា សម្ភារៈបទល្មើសទាំងនោះលោកគ្រាន់តែយកមករក្សាទុកនៅស្នងការសិនប៉ុណ្ណោះ ហើយឥឡូវបានប្រគល់រដ្ឋបាលព្រៃឈើអស់ហើយ៕
លេចធ្លាយរឿងស្នងការនិងមេPMរងខេត្តព្រៃវែង នៅពីក្រោយបទល្មើសឈើប្រណិត
0 Comments