Ad Code

លោក​កែវ ​ពិសិដ្ឋ​ តំណាងរាស្ត្រ​ខេត្ត​កំពង់ចាម​នាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ថ្លៃ

ត្បូងឃ្មុំ​ ៖ ​ដោយ​មាន​កិច្ចសហការ​ពី​សហគ្រាស​ផលិត​ឱសថ​(EPHAC) នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ លោក កែវ ពិសិដ្ឋ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ក្រុមការងារ បាន​នាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដែល​មកពី​ឃុំ​ចំនួន​បី គឺ​ឃុំ ជប់ ឃុំ​មង់​រៀវ និង​ឃុំ​ជី​រោទ៍​២​ចំនួន ១០០០​នាក់ ដោយ​មិន​គិតថ្លៃ ដែល​ពិធី​នេះ​ព្យាបាល​សុខភាព​ជូន​ប្រជាជន​នេះ បាន​ប្រព្រឹត្ត​ទៅក្នុង​បរិវេណ​សាលាបឋមសិក្សា​ទួល​ទ្រា ភូមិ​ទួល​ទ្រា​ត្បូង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។


មានមតិ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នាឱកាស​នោះ អ្នកតំណាងរាស្ត្រ​លោក កែវ ពិសិដ្ឋ ក្នុងនាម​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​កម្ពុជា មាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជានិច្ច។


លោក​បញ្ជាក់ថា ថ្ងៃនេះ​ដោយ​មើលឃើញ​ពី​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ​ជា​បញ្ហាសំខាន់ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​ចក្រី ហេង សំរិន បាន​ចុះមក​ព្យាបាល​សុខភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ ដោយ​ផ្ទាល់​ដោយ​មិន​គិត​ថ្លៃ ដែល​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្ត​ទុក​ដាក់​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​យើង។ លោក​បន្ត​ថា នេះ​ជា​វប្បធម៌​ចែករំលែក​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បានធ្វើ​កន្លងមក។


អ្នកតំណាងរាស្ត្រ​រូបនេះ​ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ឆាប់ ជឿ​តាម​ឃោសនា​របស់​អ្នក​ដទៃ ដោយ​លើក​ពី​បញ្ហា​នេះ​បញ្ហា​នោះ ដូច​ថ្មីៗ​មកនេះ​លើក​ពី​បញ្ហា​ព្រំដែន បញ្ហា​រើសអើង​នៅក្នុង​សង្គម​របស់​បក្ស​ប្រឆាំង ដែលនាំឲ្យមានការ​ភាន់​ច្រឡំ ដែល​យើង​ត្រូវ​គិតឲ្យបាន​វែងឆ្ងាយ​នោះ​។ លោក​ជឿជាក់ថា បងប្អូន​នឹង​ចេះ​គិតពិចារណា​នាពេលខាងមុខ​ថា​តើ​គណបក្ស​ណា ដែល​ផ្តល់​សេចក្តីសង្ឃឹម​ជូន​បងប្អូន​។ លោក​ក៏បាន​ជម្រាប​ជូន​ថា សព្វថ្ងៃ​រាជរដ្ឋាភិបាល​កម្ពុជា​យើង លោក​មានការ​ខិតខំ​ប្រឹង​ប្រែង​ណាស់​ដើម្បី​ប្រទេសជាតិ​មានការ​រីកចម្រើន ជីវភាព​ប្រជាជន​ត្រូវបាន​កាត់បន្ថយ​។ ទន្ទឹមនឹងនោះ​រាជរដ្ឋាភិបាល​បាន​កំពុង​ពង្រឹង​ការអនុវត្ត​ច្បាប់ ដែល​យើងទាំងអស់គ្នា​ក៏ត្រូវ​គោរព​ច្បាប់​ផងដែរ​។


លោក​ក៏បាន​កោតសរសើរ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ចក្រី ប្រធានរដ្ឋសភា ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត មិនមែន​តែ​នៅក្នុង​មូលដ្ឋាន​នេះ​ទេ គឺ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​តែងមាន​សកម្មភាព​ជាប់​ជានិច្ច​នៅក្នុង​មូលដ្ឋាន​ខេត្តកំពង់ចាម ក៏ដូចជា​នៅក្នុង​ត្បូងឃ្មុំ​យើង​នេះ ហើយ​នេះ​គឺជា​ឱកាស​មួយ​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តល់នូវ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ ជាពិសេស​លើ​ការថែទាំ​សុខភាព​។ លោក​បាន​បញ្ជាក់​ថា ការ​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ពិតជា​សំខាន់​ណាស់ ក្នុងនាម​តំណាងរាស្ត្រ​លោក ក៏​សូម​ឲ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​សីលធម៌ កុំ​ឲ្យ​មានការ​រើសអើង​នាំឲ្យ​មាន​សតិ​អារម្មណ៍​ដល់​ប្រជាពលរដ្ឋ។


ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​លោក កែវ ពិសិដ្ឋ ក៏បាន​នាំ​​​យក​ថវិកា​ចំនួន ៤​លាន​រៀល​ឧបត្ថម្ភ​ជូន​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ចក្រី ​សម្រាប់​ដោះស្រាយ​ការ​​​​​​​​​​​​ខ្វះខាត​ក្នុង​ក្រុមការងារ ព្រមទាំង​ឧបត្ថម្ភ​សាលាស្រុក​ត្បូងឃ្មុំ​នូវ​ថ្នាំពេទ្យ និង​ទូ​ថ្នាំ​ចំនួន​០២ និង​ថវិកា ១​លាន​រៀល ឧបត្ថម្ភ​សាលាឃុំ​ជប់ សាលាឃុំ មង់​រៀវ សាលាឃុំ ជី​រោទ៍ នូវ​ថ្នាំពេទ្យ ទូរ​ដាក់​ថ្នាំ​ចំនួន​១ និង​ថវិកា ២០​ម៉ឺន​រៀល​ក្នុង​មួយ​ឃុំ និង​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​កម្លាំង​ការពារ​ផង​ដែរ៕
M20-09-15-a8


M20-09-15-a7


M20-09-15-a6


M20-09-15-a5


M20-09-15-a4


M20-09-15-a3


M20-09-15-a2


M20-09-15-a1




លោក​កែវ ​ពិសិដ្ឋ​ តំណាងរាស្ត្រ​ខេត្ត​កំពង់ចាម​នាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ថ្លៃ

Post a Comment

0 Comments

Close Menu