Ad Code

តុលាការ​សម្រេច​ឃុំ​ខ្លួន​និស្សិត​ម្នាក់ ដែល​គំរាម​សម្លាប់​សម្ដេច​ក្រឡាហោម​ស ខេង

សៀមរាប​ ៖ ​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​បាន​បង្ហើប​ប្រាប់ថា​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​South East Asia​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​ដាក់​ពន្ធនាគារ​ហើយ​នៅ​ថ្ងៃ​ទី​៣០​ ខែកញ្ញា ​ឆ្នាំ​២០១៥​នេះ ​បន្ទាប់ពី​រូបគេ​បាន​សរសេរ​នៅ​ក្នុង​account facebook​របស់​ខ្លួន​ថា​ ចាំ​​សម្ដេច​មក​នាំគ្នា​បោក​គ្រាប់​បែក​ឲ្យ​ងាប់​ទាំង​អស់​គ្នា​ម្ដង។


នៅ​រសៀល​ថ្ងៃនេះ​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​​រូប​នោះ​​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​ដាក់​ពន្ធនាគារ​ហើយ​ តែ​មិនទាន់​ដឹង​ពី​បទ​ចោទប្រកាន់​នៅឡើយ​ទេ។


លោក​វរសេនីយ៍ទោ​ ភឹង ចិន្តា​រ៉េត នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ម៉ោង​១២​ ថ្ងៃ​ទី​២៨ ​ខែ​កញ្ញា បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​សាលា​ អំពី​ការ គំរាម​តាម​ comment ​ថា​នឹង​សម្លាប់​សម្តេច​ក្រឡាហោម ស ខេង ក្នុង​ឱកាស​ទទួល​សញ្ញាប័ត្រ។ លោក​បន្ត​ថា ជន​នេះ​មាន​ឈ្មោះ​តៅ​សារឿន​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។ លោក​បន្តថា​ ទោះបីជា​យ៉ាងណា​ការចែក​សញ្ញាប័ត្រ​នៅ​សាកលវិទ្យាល័យ south east asia បាន​ប្រព្រឹត្តទៅ ធម្មតា​គ្មាន​បញ្ហា​អ្វី​នោះទេ។


ប្រភព​នៅ​ក្នុង​សាលា​បាន​ឲ្យ​ដឹង​ថា​ ថ្ងៃ​ទី​២៦ ខែកញ្ញា​នោះ​ដោយសារ​ការទទួល​ព័ត៌មាន​ពី​ការ​ពន្យារពេល​ពី​សម្តេច ក្រឡាហោម​ស ខេង ទើបបាន​ធ្វើ​ឲ្យ​អតីត​និស្សិត South East Asia​​មិន​សប្បាយចិត្ត​យ៉ាងខ្លាំង​ហើយ​បាន​comment​គំរាម​បោក​គ្រាប់បែក​សម្លាប់​សម្តេច សខេង​តែម្តង​ដោយបាន​សរសេរ​ថា​(​ចាំ​សម្តេច​មកដល់​នាំគ្នា​ដាក់​គ្រាប់បែក​ឲ្យ​ងាប់​ទាំងអស់គ្នា​តែម្តង​)។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ការចែក​សញ្ញាប័ត្រ​នៅ​សាកលវិទ្យាល័យ​South East Asia​​បាន​ប្រព្រឹត្តទៅ​ធម្មតា​គ្មាន​បញ្ហា​អ្វី​នោះទេ។


ជុំ​វិញ​ករណី​នេះ​ដែរ​គេ​នៅ​ទន្ទឹង​រង់ចាំ​មើល​ថា​តើ​ច្បាប់​ដែល​មាន​ចែង​មកនេះ​អាច​ដាក់​ទោស​ទណ្ឌ​ទៅលើ​អតីត​និស្សិត​រូប​នេះ​បាន​យ៉ាងណា​នោះ៕



តុលាការ​សម្រេច​ឃុំ​ខ្លួន​និស្សិត​ម្នាក់ ដែល​គំរាម​សម្លាប់​សម្ដេច​ក្រឡាហោម​ស ខេង

Post a Comment

0 Comments

Close Menu