លោក Mick Hennessy ដែលជាអ្នកផ្គូផ្គងរបស់អ្នកប្រដាល់ Tyson Fury មានសុទិដ្ឋិនិយមខ្លាំង ថាការឡើងសង្វៀនដណ្តើមខ្សែក្រវាត់ពិភពលោកជាមួយកីឡាករ Wladimir Klitschko នឹងអាចកំណត់ធ្វើឡើងម្តងទៀតនៅថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខនេះ។
សូមបញ្ជាក់ កិច្ចប្រជុំកំពុងបន្តកើតឡើង រវាងភាគីទាំងពីរ បន្ទាប់ពីកីឡាករ Klitschko ពន្យារពេលការប្រកួតរបស់គាត់នៅថ្ងៃទី២៤ ខែតុលាខាងមុខនេះ កាលពីសប្ដាហ៍មុន បន្ទាប់ពីគាត់រងរបួសកំភួនជើងរួចមកនោះ ហើយភាគីទាំងពីរបាននិយាយកាលពីដំបូងថា កាលបរិច្ឆេទថ្មីនឹងនឹងត្រូវប្រកាសឲ្យដឹងនៅសប្ដាហ៍នេះ ប៉ុន្តែមកទល់នឹងពេលនេះ នៅមិនទាន់មានសេចក្តីប្រកាសណាមួយធ្វើឡើងនោះទេ។
លោកHennessy បាននិយាយប្រាប់ Sportsmaiថា យើងកំពុងតែចរចាគ្នា ហើយសង្ឃឹមថាកាលបរិច្ឆេទថ្មីនឹងធ្វើ ឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែការសម្រេចចុងក្រោយទៅជាយ៉ាងណានោះ យើងមិនទាន់ធ្វើនោះទេ។
លោកបានបន្តទៀតថា លោកចង់ឲ្យការប្រកួតដណ្ដើមខ្សែប្រយុទ្ធពិភពលោកមួយនេះ កើតឡើងក្នុងឆ្នាំ២០១៥ ពីព្រោះថាវាល្អសម្រាប់ភាគីទាំងសងខាង ម្យ៉ាងលោកទើបទទួលបានដំណឹងថា កីឡាករអ៊ុយក្រែន Wladimir Klitschko មិនមែនអ្វីធ្ងន់ធ្ងរនោះទេ៕
អ្នកប្រដាល់Tyson Furyសង្ឃឹមរកបានកាលបរិច្ឆេទថ្មីសម្រាប់ការប្រកួតជាមួយកីឡាករWladimir Klitschko
0 Comments