Ad Code

ម៉ូតូ​ហុងដា RC213V S ស៊េរី​ថ្មី​នឹង​ធ្វើ​កា​រ​ដាក់​បង្ហាញ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​

ម៉ូតូ​ហុងដា RC213V-S ថ្មី​ដែល​ជា​ការ​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ​នឹង​ធ្វើ​ការ​ដាក់​បង្ហាញ​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។ បន្ទាប់ពី​៦​ឆ្នាំ​នៃ​ការ​រំពឹង​ទុក​ជាមួយ​និង​ពាក្យ​ច​ចាម​អារាម​ថា​ ម៉ូតូ​នេះ​បាន​បញ្ចប់​ការ​រចនា​ជា​ស្ថាពរ​។



កំណែ​ស្តង់ដារ​ដើម​មានតម្លៃ​ប្រហែល ២១២,៥៧១​ដុល្លារ​ផលិត​បាន​កម្លាំង ១៥៩bhp ហើយ​មាន​ប្រភេទ​មួយទៀត ដោយ​បាន​ភ្ជាប់​ជាមួយនឹង​ឧបករណ៍​ជម្រើស​បំពាក់​បែប​ស្ព័រ​បន្ថែម​លើ​ម៉ាស៊ីន ដែល​នឹង​ធ្វើ​ឲ្យ​កាន់​តែ​មាន​ភាព​លេចធ្លោ​ និង​អាច​បង្កើន​កម្លាំង​បាន​ទៅដល់២១៥bhp។​



ការ​រចនា​ម៉ូតូ​នេះ​ត្រូវ​បាន​ផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​ម៉ូ​ដែល RC213V ម៉ាស៊ីន Moto GP ពី​រោងចក្រ ប៉ុន្តែ​វា​មាន​សន្ទះ​បិទ​បើក​ធម្មតា​ជំនួស​​ឲ្យ​ការ​រៀបចំ​សន្ទះ​បែប pneumatic ដែល Marc និង Dani​បាន​ប្រើ​។ ស៊ុម​និង swingarm ត្រូវ​បាន​រៀបចំ​ដោយ​ស្នាដៃ​ច្នៃប្រឌិត​ដ៏​ទាក់ទាញ​ជាមួយ​នឹង​ម៉ាស៊ីន​បែប​ម៉ូតូ​ប្រណាំង​។ តួ​របស់​វា​ត្រូវ​បាន​ធ្វើឡើង​ពី carbon fibre ទាំងស្រុង​ហើយ Ohlins គ្រប់​គ្រង់​លើ​ការ​សំចត​នៃ​ផ្នែក​ខាងមុខ​និង​ខាងក្រោយ​។​



ក្រុមហ៊ុន​ហុងដា​បាន​អះអាង​ថា ​វា​មាន​ទម្ងន់​១៧០​គីឡូក្រាម ហើយនឹង​នៅសល់​ត្រឹមតែ១៦០​គីឡូក្រាម​ប្រសិនបើ​ឧបករណ៍​ជម្រើស​បំពាក់​បែប​ស្ព័​រ​ត្រូវ​បាន​ដកចេញ​។​



​ជា​លើកដំបូង​ក្នុង​ម៉ូតូ​ស្ព័​រ​ហុងដា​ដែល​មាន​អារេ​នៃ​ឧបករណ៍​ជំនួយ​អ្នក​ជិះ​បែប​អេឡិចត្រូនិក រួមមាន​ទាំង​របៀប​អថេរ​កម្លាំង ការ​ត្រួតពិនិត្យ​ឥទ្ធិពល​ quick shifter និង​ការ​ត្រួតពិនិត្យ​ម៉ាស៊ីន​ហ្វ្រាំង​។​



យើង​នឹង​នាំមក​នូវ​ព័ត៌មាន​បន្ថែម​ទៀត​ពី​ម៉ាស៊ីន​នេះ បន្ទាប់ពី​ការ​បើក​ដំណើរការ​នៃ​ការ​ដាក់​បង្ហាញ​៕


21-09-2015m2


21-09-2015m1


21-09-2015m



ម៉ូតូ​ហុងដា RC213V S ស៊េរី​ថ្មី​នឹង​ធ្វើ​កា​រ​ដាក់​បង្ហាញ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​

Post a Comment

0 Comments

Close Menu