Ad Code

ផ្ដល់​រង្វាន់​សិស្ស​ជយលាភី​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​ជាប់​និទ្ទេស​A

កណ្ដាល ៖ សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​មណ្ឌល​ក្នុង​ខេត្ត​កណ្ដាល ដែល​មាន​និទ្ទេស​A ចំនួន​៣​នាក់​ទទួល​បាន​ម៉ូតូ​Scoopy មួយ​គ្រឿង និង​ប្រាក់​១០០​ដុល្លារ ក្នុង​ម្នាក់ៗ។ ចំណែក​ឯ​សិស្ស​ដែល​ប្រឡង​ជាប់​បាន​និទ្ទេស B ,C ,D ,E ចំនួន​៤៩០​នាក់​ទទួល​បាន​ទឹកប្រាក់​ចំនួន​១០០​ដុល្លារ ក្នុង​ម្នាក់ៗ។


ពិធី​ផ្តល់​រង្វាន់​ជា​ការ​លើកទឹកចិត្ត​នេះ​បាន​ធ្វើ​ឡើង​នៅ​សាលាខេត្ត​កណ្ដាល​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល នៃ​ខណៈ​អភិបាល​ខេត្ត​កណ្ដាល និង​អភិបាលរង​ខេត្ត​មន្ត្រីរាជការ​តាម​មន្ត្រី​ជុំវិញ​ខេត្ត​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ដែល​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន​៤៩៣​នាក់។


ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​នេះ​មន្ត្រី​អ្នក​កាន់​កម្មវិធី​បាន​ឲ្យ​ដឹង​ថា នៅ​ទូទាំង​ខេត្ត​កណ្ដាល​មាន​សិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាប័ត្រ​ទុតិយភូមិ​ចំនួន​៤៩៣​នាក់​ ក្នុង​នោះ​មាន​សិស្ស​ជា បើ​និទ្ទេស​A ចំនួន​៣​នាក់ គឺ​មកពី​វិទ្យាល័យ ​ហ៊ុន សែន សេរីភាព​២​នាក់ (​ស្រី​ម្នាក់​) និង​មកពី​សាលា​សុវណ្ណ​ភូមិ​ម្នាក់ ត្រូវ​បាន​លោក​អភិបាលខេត្ត​កណ្ដាល​ឧបត្ថម្ភ​ម៉ូតូ​Scoopy ស៊េរី​ឆ្នាំ​2015 ម្នាក់​១​គ្រឿង និង​ថវិកា​១០០​ដុល្លារ។ ចំណែក​សិស្ស​ដែល​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​ទុតិយភូមិ​និទ្ទេស​B ,C ,D ,E ទទួល​បាន​ទឹកប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន​១០០​ដុល្លារ។ ដោយឡែក​លោកគ្រូ អ្នកគ្រូ លោក​អភិបាល​ឧបត្ថម្ភ ក្នុង​ម្នាក់ៗ​៥០​ដុល្លារ។ សរុប​ថវិកា​ជាង​៦​ម៉ឺន​ដុល្លារ។​


លោក​បណ្ឌិត ម៉ៅ ភិ​រុណ បាន​ធ្វើការ​សំណេះសំណាល និង​ថ្លែង​កោតសរសើរ​ដល់​សិស្ស​ដែល​បាន​ខិតខំ​រៀន​សូត្រ ហើយ​ប្រឡង​ជាប់​មាន​ចំនួន​ច្រើន​នៅ​ឆ្នាំនេះ (២០១៤-២០១៥) ព្រោះថា រាជរដ្ឋាភិបាល​បាន​ធ្វើការ​កំណែទម្រង់​យក​គុណភាព​ចំណេះដឹង គឺ​អ្នកចេះ​ជាប់ អ្នក​មិន​ចេះ​ធ្លាក់។​


លោក​ក៏បាន​ផ្ដាំផ្ញើ​ផង​ដែរ​ដល់​សិស្ស​ដែល​ប្រឡង​ជាប់​នោះ ​ត្រូវ​ខិតខំ និង​យកចិត្តទុកដាក់​រៀន​សូត្រ​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត​នៅ​តាម​មហាវិទ្យាល័យ​នានា​ដើម្បី​ទទួល​បាន​ចំណេះដឹង​ខ្ពង់ខ្ពស់​សម្រាប់​ជា​អ្នក​បន្តវេន​ក្នុង​ការ​ដឹកនាំ និង​កសាង​ប្រទេសជាតិ៕
Pisey-2015-09-21-full-H


Pisey-2015-09-21-full-H1


Pisey-2015-09-21-full-H3


Pisey-2015-09-21-full-H5


Pisey-2015-09-21-full-H7


Pisey-2015-09-21-full-H9



ផ្ដល់​រង្វាន់​សិស្ស​ជយលាភី​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​ជាប់​និទ្ទេស​A

Post a Comment

0 Comments

Close Menu