Ad Code

លូ​ទឹក​ស្អុយ​ហូរ​តាម​បណ្តោយ​ផ្លូវ​78A​ជាប់​មុខ​សាលាបឋមសិក្សា​ឡា ​បាន​សៀក​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ

រតនគីរី ៖ ទឹក​ស្អុយ​ដែល​ហូរ​ចេញពី​លូ ធ្វើ​បាន​ពាក់កណ្ដាល​របស់​អាជ្ញាធរ​ខេត្ត បណ្ដាល​ឲ្យ​ប៉ះពាល់​បរិស្ថាន ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ ខ្សឹប​ខ្សាវ​បាន​រិះគន់​យ៉ាង​ខ្លាំង។ ជាក់ស្តែង​កាលពី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៥​នេះ លូ​មួយ​ខ្សែ​បង្ហូរ​ទឹក​ស្អុយ​អា​សើច​ចេញពី​ក្រុង​បាន​លុង ដែល​ជា​គម្រោង​ស្ថាបនា ដោយ​អាជ្ញាធរ​ខេត្ត បាន​រៀបចំ​ត្រឹមតែ​ពាក់កណ្ដាល ហើយ​ទុកចោល​ឲ្យ​ទឹក​ស្អុយ​ហូរ ចេញ​ពាសវាលពាសកាល ជាច្រើន​ខែ តាម​បណ្ដោយ​ដងផ្លូវ​ជាតិ​លេខ​៧៨A ចេញពី​ក្រុង​បាន​លុង​ទៅ​ស្រុក​អូរ​ជុំ ស្ថិតនៅ​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ត្រង់​ចំណុច​មុខ​សាលាបឋមសិក្សា ឡា​បាន​សៀក អាជ្ញាធរ​ខេត្ត​ហាក់ដូចជា​មិន​រវល់​អើពើ ធ្វើ​ឲ្យ​សិស្សានុសិស្ស អ្នក​ធ្វើដំណើរ ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ រង​នូវ​ក្លិនស្អុយ​ឆ្អាប ប៉ះពាល់​ដល់​សុខភាព របស់​ពួកគាត់​។ លោក សូរ សំណាង ប្រធាន​មន្ទីរ សាធារណការ​ខេត្ត​រតនគីរី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ការ​ធ្វើ​លូ​បង្ហូរ​ទឹក​ស្អុយ​ចេញពី​ក្រុង​បាន​លុង​នេះ​គឺ​គម្រោង​របស់​ខេត្ត បាន​ម៉ៅការ​ឲ្យ​ក្រុមហ៊ុន​មួយ​ធ្វើ​បាន​ត្រឹមនេះ​ក៏​ផ្អាក​ទៅ ពីព្រោះ​អាជ្ញាធរ​ខេត្ត​មាន​លុយ​ធ្វើ​តែត្រឹម​ហ្នឹង ឆ្នាំក្រោយ​ទើប​ធ្វើ​បន្ត​ទៅទៀត​។ ជុំវិញ​ករណី​ទឹក​ស្អុយ​ហូរ​តាម​ដងផ្លូវ​នេះ លោក ញែ​ម សំអឿន អភិបាលរង​ខេត្ត​រតនគីរី បាន​បញ្ជក់​តាម​ទូរស័ព្ទ​ថា លោក​ពុំទាន់​បានដឹង​ទេ ចាំ​មើល​ខាង​ភូមិ​-​សង្កាត់ រាយការណ៍​មក​ក្រុង ជាមួយ​ខាង​មន្ទីរ ពីព្រោះ​មួយ​រយៈ​នេះ​លោក​ជាប់រវល់​។ អភិបាលក្រុង​បាន​លោក អ៊ុក សំអុល បាន​ឲ្យ​ដឹង​ថា លូ​បង្ហូរ​ទឹក​ស្អុយ​ចេញពី​ក្រុង​នេះ ជា​គម្រោង​របស់​ខេត្ត អញ្ចឹង​លោក​មិនដឹង​នោះទេ ខេត្ត​ជា​អ្នកធ្វើ ខេត្ត​ទទួលខុសត្រូវ មិន​ចាំបាច់​លោក​រាយការណ៍​ទេ​ខេត្ត​ធ្វើ ខេត្ត​គេ​ដឹងខ្លួន​គេ​ហើយ​។ ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​ដែល​ទទួលរង​ការ​ផល​ប៉ះពាល់ ពួកគាត់​មិន​ហ៊ាន​បញ្ចេញមតិ​ទេ បាន​ត្រឹមតែ​លួច​រអ៊ូរទាំ​តែ ប៉ុណ្ណោះ​ថា​ធុំក្លិន​ពិបាក​ដកដង្ហើម​ណាស់​ក្នុង​ការ​ហូបចុក តែប៉ុណ្ណោះ។



គ្រាន់តែ​រឿង​ការអភិវឌ្ឍន៍​បន្តិចបន្តួច​ក្នុង​ខេត្ត​មន្ត្រី​ទាំងនោះ​ឆ្លើយ​ដាក់គ្នា​ដូច​ខ្យង​តែបើ​ប្រព្រឹត្តិ​អំពើពុករលួយ​វិញ​មន្ត្រី​ទាំងនោះ​ប៉ិនប្រសព្វ​ណាស់​ម្នាក់ៗ​មាន​កប់​ពពក​៕


Nita-22-A-58-FullNita-22-A-59-FullNita-22-A-60-FullNita-22-A-61-Full





លូ​ទឹក​ស្អុយ​ហូរ​តាម​បណ្តោយ​ផ្លូវ​78A​ជាប់​មុខ​សាលាបឋមសិក្សា​ឡា ​បាន​សៀក​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ

Post a Comment

0 Comments

Close Menu