Ad Code

ក្មេងប្រុសអាយុ​១៣ឆ្នាំ​ទៅ​រំលោភ​ក្មេង​ស្រី​អាយុ​២​ឆ្នាំ ដោយសារ​​នារី​វ័យក្មេងធ្លាប់​រំលោភ​២​ដង

ពោធិ៍សាត់ ៖ ក្មេងប្រុស​ម្នាក់​មាន​អាយុ​១៣​ឆ្នាំ​សោះ ​ក្លាយជា​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅលើ​ក្មេងស្រី វ័យ​ទើប​អាយុ​២​ឆ្នាំ​រហូត​បាន​សម្រេច។


ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​២១ ខែតុលា ឆ្នាំ២០១៥ នៅ​ចំណុច​ចំការ​ដើម​ត្រាង ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្តពោធិ៍សាត់។


ជនសង្ស័យ​ឈ្មោះ លៀង វីវ៉ា ភេទ​ប្រុស អាយុ ១៣​ឆ្នាំ  ឯ​ជនរងគ្រោះ​ឈ្មោះ ន​.​យ ភេទ​ស្រី អាយុ ២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ជាមួយ​ជនសង្ស័យ។


លោក ធាង ឡេង អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង​បាន​ព័ត៌មាន​ទាំង​ហួសចិត្ត​នូវ​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ​ដែល​ពី​មូលហេតុ​នៃ​ការ​ឈាន​ដល់​ការ​ចាប់រំលោភ​នេះ​បាន​ឲ្យដឹង​ថា មូលហេតុ​ដែល​កើតមាន​រឿង​រ៉ាវ​នេះ​ឡើង​ដោយសារ​តែ​ខ្លួន​ធ្លាប់​មាន​នារី​វ័យក្មេង​ជាង​២០​ឆ្នាំ​ម្នាក់​នៅក្នុង​ភូមិ​ដោយ​នាង​មិនសូវ​គ្រប់ទឹក បាន​ហៅ​ខ្លួន​គេ​ទៅ​ដេក​រួមរក្ស​ជាមួយ​បានសម្រេច​មួយ​លើក​ជា​ពីរ​លើក រយៈ​ពេល​ពីរ​បី​ខែ​កន្លងមក​ហើយដោយ​រូបគេ​នឹកឃើញ​រឿង​ហ្នឹង​ក៏​ឡើង​តម្រេក​ទៀត ហើយ​ឃើញ​ក្មេងស្រី​អាយុ​ពីរ​ឆ្នាំ​ខាងលើ ម្នា​ក់​ឯង​ស្ងាត់​ផង​ក៏​មាន​ឱកាស​លួងលោម​យក​ទៅ​រំលោភ​រហូត​បានសម្រេច​តែម្ដង។


លោក​បន្ត​ឲ្យ​ដឹង​ថា ក្រោយពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជនរងគ្រោះ​បានសម្រេច​រួច ក៏​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​វាលវែង ឯ​ជនរងគ្រោះ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្តពោធិ៍សាត់៕



ក្មេងប្រុសអាយុ​១៣ឆ្នាំ​ទៅ​រំលោភ​ក្មេង​ស្រី​អាយុ​២​ឆ្នាំ ដោយសារ​​នារី​វ័យក្មេងធ្លាប់​រំលោភ​២​ដង

Post a Comment

0 Comments

Close Menu