Ad Code

ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​ដោយ​ប្រើ​ឧបករណ៍​លូ​ស្បៃ​មុង

ពោធិ៍សាត់ ៖ កម្លាំង​រដ្ឋបាល​នគរ​បាល​ប៉ុស្តិ៍​ស្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ នៅ​ក្នុង​ភូមិ​សាស្ត្រ​ចំណុច​បឹង​ក្រពើ​គ្រ​ហ៊ឹម​និង បឹង​ស្លែរ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ស្យា បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​បាន​មួយ​ករណី​ដែល​បាន​កើតឡើង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។


មន្ត្រី​នគរបាល​ទីនោះ​បាន​ឲ្យ​ដឹងថា ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​ខាងលើ​នេះ​យើង​ទទួលលទ្ធផល​បាន​រឹបអូស​បាន​សាច់​បរ​៨​ឡុ​ក​.​សាច់​អួន​ប្រភេទ​ស្បៃ​មុង​១,០០០​ម យក​រក្សាទុក​នៅ​ប៉ុស្តិ៍​បណ្ដោះអាសន្ន​ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល ដោយ​ជនសង្ស័យ​ប្រ​ព្រឹត្ត​បទល្មើស​ខាងលើ​នេះ​កម្លាំង​នគរបាល​យើង​កំពុង​ស្រាវជ្រាវ ណែនាំ​មក​ធ្វើ​កំណត់ហេតុ​អប់រំ​ជា​លើ​ដំបូង​ប្រសិន​មិន​រាងចាល​និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ផ្ដន្ទាទោស​តាម​ច្បាប់​៕


T-10-22-15-fff-fullT-10-22-15-ff-fullT-10-22-15-f-full



ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​ដោយ​ប្រើ​ឧបករណ៍​លូ​ស្បៃ​មុង

Post a Comment

0 Comments

Close Menu