Ad Code

ប្រជាពលរដ្ឋ​ទីទ័លក្រ និង អ្នករងគ្រោះ​ខ្យល់ព្យុះ ចំនួន ២៥ គ្រួសារ នៅ​ស្រុក​ល្វាឯម​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្តកណ្តាល

កណ្តាល ៖ ចាស់ជរា ស្ត្រី​មេម៉ាយ​ទីទ័លក្រ កុមារកំព្រា និង​អ្នករងគ្រោះ​ដោយ​ខ្យល់ព្យុះ​ចំនួន ២៥​គ្រួសារ នៅ​ស្រុក​ល្វាឯម បាន​ទទួល​អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដែល​ដឹកនាំ​ដោយ​លោកស្រី គឹ​ង ចាន់​ឌី គន់ គីម អនុប្រធាន​កិត្តិយស​សាខា និង​លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា នៅ​ព្រឹក​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៥ ក្នុង​បរិវេណ​វត្ត​សុវណ្ណ​តេ​ជោ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល។


បន្ទាប់ពី​របាយការណ៍​ស្វាគមន៍​លោក ប៊ុន ផេង ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហម កម្ពុជា​ស្រុក លោកស្រី គឹ​ង ចាន់​ឌី គន់ គីម និង​លោក ជាវ តា​យ មានប្រសាសន៍​សំណេះសំណាល ដោយ​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​លោក​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធានកិត្តិយស​សាខា ពិសេស​ពី សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ប្រជាពលរដ្ឋ រងគ្រោះ​ទាំងអស់​ដោយ​ក្តី​នឹករលឹក។


គណៈអធិបតី​មានប្រសាសន៍​ថា ទុក្ខ​ព្រួយ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​ទាំងអស់ គឺជា​ទុក្ខ​ព្រួយ​របស់​ថ្នាក់ដឹកនាំ​ជាតិ ពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល​សម្តេច​តែង​បាន​ណែនាំ​ដល់​គ្រប់​ស្ថាប័ន​នានា​នៅ ក្រោម​ឱវាទ​ចាប់តាំងពី​ថ្នាក់​ជាតិ​ដល់​មូលដ្ឋាន ក្នុង​នោះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​-​រាជធានី អនុសាខា កាកបាទក្រហម​ស្រុក​-​ក្រុង ក្រុម​កាកបាទក្រហម​ឃុំ​-​សង្កាត់ អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម ដែល​ជា សេនាធិការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​ផ្នែក​វិស័យ​មនុស្សធម៌ ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​អំពី​សុខទុក្ខ ការ​លំបាក និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពូជសាសន៍​សាសនា ឬ​ពណ៌​សម្បុរ​ឡើយ។ នៅ​ទី​បញ្ចប់​គណៈអធិបតី បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែន ដី​គ្រប់​លំដាប់ថ្នាក់ ពិសេស​សប្បុរសជន​នានា ដែល​កន្លងមក​ក៏​ដូច​បច្ចុប្បន្ន​បាន​យកចិត្តទុកដាក់​ជួយឧបត្ថម្ភ គាំទ្រ​រាល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ហើយ​ចូលរួម​ឆ្លើយតប​ភ្លាមៗ​ជូន​ដល់​ប្រជា​ពល រដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បាន​ទាន់​ពេល​វេលា។


អំណោយ​មនុស្សធម៌ ដែល​គ្រួសារ​នីមួយៗ​បាន​ទទួល​រួមមាន អង្ករ ២៥ គីឡូក្រាម មី ១ កេស តូច ត្រីខកំប៉ុង ១២ កំប៉ុង សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​ជាច្រើន​មុខ​ទៀត និង ថវិកា​សរុប ១២ ម៉ឺន​រៀល(ដប់​ពីរម៉ឺន​រៀល )៕


T-10-22-15-j-fullT-10-22-15-jj-fullT-10-22-15-jjj-fullT-10-22-15-jjjj-fullT-10-22-15-jjjjj-full



ប្រជាពលរដ្ឋ​ទីទ័លក្រ និង អ្នករងគ្រោះ​ខ្យល់ព្យុះ ចំនួន ២៥ គ្រួសារ នៅ​ស្រុក​ល្វាឯម​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្តកណ្តាល

Post a Comment

0 Comments

Close Menu