Ad Code

ការ​ប្រគល់​រថយន្ត​ចិន បង្ហាញ​នូវ​​កំណើន​នៅ​ក្នុង​ខែ​តុលា ​បន្ទាប់ពី​ការ​កាត់បន្ថយ​ពន្ធ

ការ​លក់​រថយន្ដ​នៅប្រទេសចិន បានកើន​ឡើង​​នៅពាក់កណ្ដាល​​​ខែតុលា បន្ទាប់​ពីរដ្ឋាភិបាល​កណ្ដាល​ បានកាត់បន្ថយ​ពន្ធ​ទៅ​លើ​​ការ​ទិញ​រថយន្ដ​​ដឹក​អ្នកដំណើរ​នៅដើម​​ខែ​​នោះមក។ ការ​លក់រាយ​ប្រចាំ​​ថ្ងៃ​ជាមធ្យម​​បាន​កើនឡើង​រហូត​ដល់១២​ភាគរយ​ពីមួយឆ្នាំ​មុន នៅក្នុង​អំឡុង​​ថ្ងៃទី០១ ខែតុលា ដល់ថ្ងៃ​ទី​១៦ ​ខែ​តុលា។​ នេះ​បើ​យោង​ទៅតាម​ទិន្នន័យ​ពី​សមាគម​​រថយន្ដ​ដឹក​អ្នក​ដំណើរ​ចិន បានឲ្យដឹង។ ការ​ប្រគល់​រថយន្ដ​នៅ​ក្នុង​សប្ដាហ៍ទី២ នៃខែតុលា គឺជាកម្រិត​​ខ្ពស់​បំផុត​សម្រាប់​អំឡុង​ពេល​មួយ​ក្នុង​រយៈ​កាល​៥ឆ្នាំ។ ក្រុម​ឧស្សាហកម្ម​បាននិយាយ ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយចេញផ្សាយ​​កាល​ពីថ្ងៃពុធ ឲ្យ​ដឹង​ដូច្នេះ។


លោក Cui Dongshu អគ្គ​លេខាធិការ​របស់​សមាគមរថយន្ដ​បាននិយាយ​ថា ឥទ្ធិពល​នៃ​ការ​កាត់បន្ថយ​ពន្ធ​មានភាព​​ល្អប្រពៃ។យើងសង្ឃឹម​​ថា ​កំណើន​ នឹងមាន​និរន្ដរភាព​សម្រាប់​ចំនួន​ថ្ងៃ​ ដែល​នៅសល់ពី​​រយៈពេល​មួយ​ខែ​នេះ។ ការ​ជ្រើស​រើស​យកតម្រូវ​ការ​នេះ​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់ពី​ការប្រកាស​អំពី​វិធានការ​​លើក​ទឹក​ចិត្ដ​​នៅដំណាច់ខែកញ្ញា បន្ទាប់ពី​ការ​បញ្ចុះ​បញ្ចូល​​ដោយសមាគម​អ្នក​​ផលិត​រថយន្ដចិន គាំទ្រ​​ដោយ​រដ្ឋ​ នៅចំពេល​​ការ​រីកចម្រើន​សេដ្ឋ​កិច្ច​​ខ្សោយនោះ។ ជំហាន​ធ្វើ​ឲ្យ​កើន​ឡើង​​ចុង​ក្រោយ​របស់ចិន ដើម្បីជំរុញ​តម្រូវការ​​នៅក្នុង​ចំណោម​វិបត្ដិ​​ហិរញ្ញវត្ថុ​ពិភពលោក ​នៅពេល​ដែល​ការ​ឧបត្ថម្ភ​ធន​ទិញរថយន្ដ​​បានជួយជំរុញ​​ប្រទេស​ឲ្យវ៉ា​អាមេរិក នៅក្នុង​កា​រលក់រថយន្ដ​​ប្រចាំ​ឆ្នាំ​នៅក្នុង​ឆ្នាំ២០០៩។


ចិន បានកាត់បន្ថយ​ពន្ធទិញ​ដល់​ ៥​ភាគ​រយ​ ពី១០ភាគរយ ​ទៅលើ​រថយន្ដ​​ដែល​មាន​ម៉ាស៊ីន​១.៦លីត្រប្រេង ឬក៏​តូច​ជាង​នេះ​​ដល់ចំនួន​៥​ភាគរយ ដែល​មាន​ប្រសិទ្ធភាព​ចាប់ពីថ្ងៃទី០១ ខែ​តុលា រហូតដល់ដំណាច់ឆ្នាំខាងមុខ។ ការ​​ណែនាំ​ក៏បាន​ហាមឃាត់រដ្ឋ​កា​រក្នុង​ស្រុក​មិន​ឲ្យ​​រឹតត្បិត​​ការ​ទិញ និង​​ការធ្វើប្រតិបត្ដិការ​​របស់​​​រថយន្ដ​​អគ្គិសនី​ ព្រមទាំង​បាននិយាយម្ដង​ទៀត​​អំពីការ​គាំទ្រ​​ចំពោះការ​ផ្សព្វផ្សាយ​លើក​កម្ពស់​​រថយន្ដ​ថាមពលថ្មី​ និងការអភិវឌ្ឍ​រថយន្ដ​អាគុយ។


នៅក្នុង​​រយៈពេល​៨ខែ​ដំបូង​​ នៃឆ្នាំនេះ ៦៨ភាគ​រយ​នៃរថយន្ដ​លក់​នៅប្រទេសចិន មានម៉ាសីុន​តូច​ជាង​១.៦លីត្រ នេះ​បើយោង​ទៅតាម​ធនា​គារ​ America-Merill Lynch បាន​ឲ្យដឹង។ ការ​ប្រគល់​ការលក់​រាយរថយន្ដ​ SUVs និង​រថយន្ដ​​មានមុខងារ​ច្រើន​បាន​​កើនឡើង​​៥.៨​ភាគរយ ​ទៅ​ដល់​១៤.៤​លាន​គ្រឿង ​នៅក្នុង​ខែមករា ដល់​ខែ​​កញ្ញា ដែល​​​ជាជំហាន​យឺត​បំផុត​នៅក្នុង​រយៈពេល​៣ឆ្នាំ៕



ការ​ប្រគល់​រថយន្ត​ចិន បង្ហាញ​នូវ​​កំណើន​នៅ​ក្នុង​ខែ​តុលា ​បន្ទាប់ពី​ការ​កាត់បន្ថយ​ពន្ធ

Post a Comment

0 Comments

Close Menu