Ad Code

អ្នក​ប្រដាល់ David Haye អាច​នឹង​បញ្ចប់​រជ្ជកាល​នៅ​លើ​សង្វៀន​ប្រដាល់

អ្នក​ប្រដាល់ David Haye បាន​បង្ហាញ​សញ្ញា​នៃ​ការ​បញ្ចប់​រជ្ជកាល​រប​ស់​លោក ខណៈ​ដែល​លោក​រុះរើ​ចោល​សង្វៀន​របស់​លោក​ស្ថិត​នៅ​ក្នុង​កីឡាដ្ឋាន​ក្រុង​ឡុង​ដ៏។


អតីត​ជើងឯក​ទម្ងន់​មធ្យម និង​ទម្ងន់​ធ្ងន់​ពិភពលោក​ម្នាក់​នេះ បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ដើមខែ​នេះ​ថា លោក​នឹង​ចាក់​សោ​អាជីព​របស់​លោក ក្រោយ​អវត្តមាន​អស់​រយៈពេល​៦​ឆ្នាំ។


ដោយឡែក សង្វៀន​ដែល​រុះរើ​ចេញពី​កីឡាដ្ឋាន​របស់​លោក​ស្ថិតនៅ​ជាប់​នឹង​ផ្លូវដែក​នៅក្នុង​ស្រុក Vauxhall កំពុង​ដាក់​លក់​ក្នុង​តម្លៃ​ជាង​២៥០០០​ផោន។


ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​សារ​មួយ​ដែល​បាន​បង្ហោះ​នៅ​លើ Facebook លោក Haye​បាន​និយាយ​ថា លោក​គ្រាប់​តែ​កសាង​សង្វៀន​ថ្មី​ប៉ុណ្ណោះ វា​គឺជា​សង្វៀន​គួរ​អា​សូរ្យ​ខ្លាំង​ព្រោះ​វាចា​ស់​ទ្រុឌទ្រោម  ណាស់​ទៅ​ហើយ។


លោក​បាន​បន្ត​ទៀត​ថា សង្វៀន​មួយ​នេះ លោក​ធ្លាប់​ហ្វឹកហាត់​យូរណាស់​មក​ហើយ ទាំង​ការ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ជាមួយ​កីឡាករ Valuev, Klitschko, Harrison, Ruiz និង Chisora។ វា​ប្រឡាក់​ដោយ​ឈាម​ញើស និង​ទឹកភ្នែក​ពី​អាជីព​ជា​អ្នក​ប្រដាល់​របស់​លោក។


គួរ​ឲ្យ​ដឹង​ថា អ្នក​ប្រដាល់ Haye មិន​ធ្លាប់​ដែល​ឡើង​សង្វៀន​ទាល់តែសោះ ចាប់តាំងពី​បាន​ផ្តួល​កីឡាករ Dereck Chisora នៅក្នុង​ទឹកដី Upton Park កាលពី​ឆ្នាំ​២០១២ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា លោក​នឹង​មិន​ចូលនិវត្តន៍​ជាដាច់ខាត៕


T-10-22-15-pp-fullT-10-22-15-p-full



អ្នក​ប្រដាល់ David Haye អាច​នឹង​បញ្ចប់​រជ្ជកាល​នៅ​លើ​សង្វៀន​ប្រដាល់

Post a Comment

0 Comments

Close Menu