Ad Code

មនុស្ស​ម្នាក់ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន បន្ទាប់ពី​ចាប់​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​ធ្វើជា​ចំណាប់ខ្មាំង​នៅ​រដ្ឋ​អូ​ហាយ​យ៉ូ

ស្ថានីយទូរទស្សន៍ NBC​បាន​រាយការណ៍​ថា បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​នគរបាល​ចាប់ខ្លួន បន្ទាប់ពី​បាន​ចាប់​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​៣​នាក់ ធ្វើជា​ចំណាប់ខ្មាំង​នៅក្នុង​រដ្ឋ​អូ​ហាយ​យ៉ូ សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។


ក្រុម​មន្ត្រី​បាន​អះអាងថា ក្រុម​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​ទទួល​បាន​ដំណឹង​ពី​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ ជា​កន្លែង​ជា​ពួកគេ​ជួប​បុរស​ម្នាក់  ដែល​ព្យាយាម​ដុត​ស្លឹក​ឈើ។


ភ្លាមៗ​នោះ ក្រុម​ពន្លត់អគ្គីភ័យ​បាន​និយាយប្រាប់​ឲ្យ​គាត់​ឈប់ ប៉ុន្តែ​បែរជា​គាត់​ទាញ​កាំភ្លើង​វែង​ភ្ជង់ រួច​ចាប់​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​ទាំង​៣​នាក់ ធ្វើជា​ចំណាប់ខ្មាំង​អស់​រយៈពេល​២​ម៉ោង មុន​ពេល​ដែល​ក្រុម​នគរបាល​និយាយ​ចរចា​ត្រូវរ៉ូវ​គ្នា​ជាមួយ​បុរស​ម្នាក់​នេះ រួច​ក៏បាន​ធ្វើការ​ចាប់ខ្លួន​តែម្តង។


ទោះ​បី​យ៉ាងណា​ក៏ដោយ​មិន​មាន​សេចក្តី​រាយការណ៍​ពី​គ្រោះ​នរណា​ម្នាក់​នោះ​ទេ ខណៈ​ដែល​ក្រុម​អាជ្ញាធរ​កំពុងធ្វើការ​ស៊ើបអង្កេត​ជុំវិញ​ឧប្បត្តិ​ហេតុ​ដែល​បាន​កើត​ឡើង។


គួរ​ឲ្យ​ដឹង​ថា ករណី​ប្រើប្រាស់​អាវុធ​សេរី​នៅ​សហរដ្ឋអាមេរិក បាន​បង្ក​គ្រោះថ្នាក់​គួរ​ឲ្យ​កត់សំគាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ហើយ​ការ​ចរាចរណ៍​អាវុធ​គ្មាន​ច្បាប់ទម្លាប់​នេះ ដែរ ទទួលរង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​៕



មនុស្ស​ម្នាក់ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន បន្ទាប់ពី​ចាប់​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​ធ្វើជា​ចំណាប់ខ្មាំង​នៅ​រដ្ឋ​អូ​ហាយ​យ៉ូ

Post a Comment

0 Comments

Close Menu