Ad Code

បើក​ម៉ូតូ​ដូច​ហោះ​ជល់​ចង្កូត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួលសន្លប់​ និង​របួសធ្ងន់​ទាំង​សង​ខាង​

បន្ទាយមានជ័យ​ ៖ កាល​ពី​ថ្ងៃទី​២១ ​ខែតុលា ឆ្នាំ​២០១៥​ក្មេង​ទំនើង​ម្នាក់​បាន​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ក៏​ជល់​ចង្កូត​ទៅ​​​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​នឹង​ថ្ម​សន្លប់​ និង​របួសធ្ងន់​ទាំង​សងខាង​ត្រង់​ចំណុច​មុខ​ទីលាន​បាល់ទាត់​ខេត្ត ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


ករណី​គ្រោះថ្នាក់​នេះ​គឺ​បង្កឡើង​ដោយ​ក្មេង​ទំនើង​ម្នាក់​បាន​បើក​ម៉ូតូ​ម៉ាក​ស្កុ​ប​ពី ពណ៌​ក្រហម និង​គ្មាន​ស្លាក​លេខ ជិះ​ក្នុង​ល្បឿន​លឿន លុះ​បើក​មកដល់​ចំណុច​កើត​ហេតុ​ម៉ូតូ​ខាងលើ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើក​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ទិសដៅ​ច្រាស់​គ្នា​បណ្ដាល​ឲ្យ​ស្ត្រី​នោះ​ដួល​បោក​ផ្ទប់​នឹង​ថ្នល់ សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង ហើយ​ត្រូវ​បាន​ប្រជា​ព​ល​រដ្ឋ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន។ ចំណែក​ជន​បង្ក​ក៏​រង​របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដូចគ្នា​។


ក្រោយពី​កើតហេតុ​រួច​នគ​របាលច​រាច​ណ៍​បាន​យក​ម៉ូតូ​ទាំង​២​គ្រឿង​នោះ​ទៅ​រក្សាទុក​នៅ​ស្នងការ​ដើម្បី​ដោះស្រាយ​នៅ​ថ្ងៃក្រោយ​៕​



បើក​ម៉ូតូ​ដូច​ហោះ​ជល់​ចង្កូត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួលសន្លប់​ និង​របួសធ្ងន់​ទាំង​សង​ខាង​

Post a Comment

0 Comments

Close Menu