Ad Code

អភិបាលខេត្ត​កោះកុង ៖ នៅ​ពុំ​ទាន់​ទទួល​បាន​លិខិត​ជា​ផ្លូវការ​អំពី​ការ​ប្រទាន​ព្រះរាជដំណាក់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ឡើយ​ទេ​

កោះកុង ៖ ជុំវិញ​ករណី​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជ​មាតា​នរោត្តម​មុនីនាថ សីហនុ បាន​សរសេរ​ព្រះរាជសារ​ព្រះរាជទាន​ព្រះរាជដំណាក់​ដែល​ជា​ព្រះរាជទ្រព្យ​ផ្ទាល់​របស់​ព្រះករុណា ព្រះបាទ​នរោត្តម​សីហនុ នា​សម័យ​សង្គមរាស្ត្រនិយម​ទសវត្ស​ទី​៦០ ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នោះ អភិបាលខេត្ត​កោះកុង​អះអាង​ថា នៅ​មិនទាន់​ទទួល​បាន​លិខិត​នោះ​ជា​ផ្លូវការ​នៅឡើយ​ទេ​។


លោក ប៊ុន លើ​ត អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​កោះកុង​បាន​ថ្លែង​ថា មកទល់​នឹង​ពេលនេះ​ខាង​សាលាខេត្ត​កោះកុង​នៅ​ពុំ​ទាន់​បាន​ទទួល​នូវ​លិខិត​ជា​ផ្លូវការ​ណាមួយ​ពី​ព្រះបរមរាជវាំង ដែល​ថា ព្រះមហាក្សត្រ​ព្រះរាជទាន​ព្រះរាជដំណាក់​ជូន​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះ​ឡើយ។​

លោក​បន្ត​ថា ករណី​នេះ លោក​គ្រាន់តែ​បាន​លឺ​តាមរយៈ​ការ​ប្រពន្ធ​ផ្សព្វផ្សាយ និង​សង្គម​ហ្វេ​ស​ប៊ុ​ក រួម​ទាំង​ការ​ទូរស័ព្ទ​មក​សួរនាំ​តាមរយៈ​អ្នកសារព័ត៌មាន​តែប៉ុណ្ណោះ។


គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៥​កន្លងទៅ​ថ្មីៗ​នេះ មាន​លេចចេញ​នូវ​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ និង​ព្រះ​រាជមាតា ដោយ​ព្រះអង្គ​ទាំង​ទ្វេ​បាន​សព្វ​ព្រះហឫទ័យ ព្រះរាជទាន ព្រះរាជដំណាក់​នៅ​ខេត្តកោះកុង ដែលជា​ព្រះរាជ​ទ្រព្យ​ផ្ទាល់​របស់​ព្រះករុណា ព្រះបាទ នរោត្តម សីហនុ នា​សម័យ​សង្គមរាស្ត្រនិយម​ទសវត្ស​ទី​៦០​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា។


ការ​ព្រះរាជទាន​នេះ គឺ​ដោយសារ​ព្រះអង្គ​មាន​ព្រះរាជហឫទ័យ​ព្រួយបារម្ភ​ជា​ខ្លាំង ព្រោះតែ​មើល​ឃើញ​ថា មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ខេត្ត​សៀមរាប​កំពុង​ប្រឈមមុខ​នឹង​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ៕


Pisey-2015-10-23-full-a



អភិបាលខេត្ត​កោះកុង ៖ នៅ​ពុំ​ទាន់​ទទួល​បាន​លិខិត​ជា​ផ្លូវការ​អំពី​ការ​ប្រទាន​ព្រះរាជដំណាក់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ឡើយ​ទេ​

Post a Comment

0 Comments

Close Menu