Ad Code

ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ទីរ​ធនធានទឹក ចុះ​ពិនិត្យ​ទីតាំង​បូមទឹក​បំពេញ​ អាង​សម្រាប់​ផ្គត់ផ្គង់​ដល់​ដាំ​ដុះ​ស្រូវ​រដូវប្រាំង​

ភ្នំពេញ ៖ លោក លី ចា​ណា អនុរដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៥ បាន​ដឹកនាំ​ក្រុមការងារ​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកណ្តាល ចុះ​ពិនិត្យ​ទីតាំង​បូមទឹក​បំពេញ​អាង​សម្រាប់​ត្រៀម​ផ្គត់ផ្គង់​ដល់​ការងារ​ដាំ​ដុះ​ស្រូវ​រដូវប្រាំង​នា​ពេល​ខាងមុខ ក្នុងស្រុក​ពញាឮ និង​ស្រុក​មុខកំពូល ខេត្តកណ្តាល។


លោក លី ចា​ណា បាន​ថ្លែង​ឱ្យ​ដឹង​ថា បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង និង​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្រុមការងារ​យើង​កំពុង​រៀបចំ​ដំឡើង​ម៉ាស៊ីនបូមទឹក​ប្រភេទ ៦៥ សេស ចំនួន ០៥​គ្រឿង ដើម្បី​ធ្វើការ​បូម​លើ​ទីតាំង ចំនួន ០៣ រួមមាន ទីតាំង​ទី​១ ម៉ាស៊ីន ៦៥ សេស ចំនួន ០២ គ្រឿង បូម​បំពេញ​អាងទឹក ចំនួន ០៣ សម្រាប់​ផ្គត់ផ្គង់​លើ​ផ្ទៃដី​ស្រូវប្រាំង​ប្រមាណ ៧៩ ហិកតា ក្នុងភូមិ​តា​ពៅ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ទីតាំង​ទី​២ ម៉ាស៊ីន ៦៥ សេស ចំនួន ០១ គ្រឿង បូម​បំពេញ​អាំង​ទឹក ចំនួន ០១ សម្រាប់​ផ្គត់ផ្គង់​លើ​ផ្ទៃដី​ស្រូវប្រាំង​ប្រមាណ ២០​ហិកតា ក្នុងភូមិ​ជ្រោយ​សំបួរ ឃុំ​កោះ​ចិន ស្រុក​ពញាឮ និង​ទី​តាំងទី​៣ ម៉ាស៊ីន ៦៥ សេស ចំនួន ០២​គ្រឿង បូម​បំពេញ​អាងទឹក ចំនួន ០២ សម្រាប់​ផ្គត់ផ្គង់​លើ​ផ្ទៃដី​ស្រូវប្រាំង​ប្រមាណ ៣៨០​ហិកតា ក្នុង​ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល។ លោក​អនុរដ្ឋលេខាធិការ បាន​បញ្ជាក់​ថា លោក និង​ក្រុមការងារ កំពុង​បន្ត​ចុះ​ពិនិត្យ​លើ​ទីតាំង​ផ្សេងៗ​ទៀត៕


NIta-23-A-10-FullNIta-23-A-11-FullNIta-23-A-12-FullNIta-23-A-13-FullNIta-23-A-14-Full


 


 



ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ទីរ​ធនធានទឹក ចុះ​ពិនិត្យ​ទីតាំង​បូមទឹក​បំពេញ​ អាង​សម្រាប់​ផ្គត់ផ្គង់​ដល់​ដាំ​ដុះ​ស្រូវ​រដូវប្រាំង​

Post a Comment

0 Comments

Close Menu