Ad Code

YG អស់សំណើច ព័ត៌មានដែលចុះផ្សាយថា CL មានទំនាក់ទំនងជាមួយ Mino

តាម​ប្រភពព័ត៌មាន​ពី​ប្រទេស​កូរ៉េ​បានអោយដឹងថា មាន​រូបភាព​ប៉ុន្មាន​សន្លឹក របស់​សិល្បករ​ប្រុស​ស្រី​នៅ​ផលិតកម្ម YG ២រូប នៅ​ជាមួយគ្នា ដែល​ម្នាក់​ជា​សមាជិក​ក្រុម​តារាចម្រៀង​ស្រី 2ne1គឺ CL និង​ម្នាក់ទៀត​លោក Mino សមាជិក​ក្រុម Winner ត្រូវបាន​លេចឡើង ខណៈពេល​ដែលមាន​ជន​មិន​ស្គាល់មុខ បាន​បង្ហោះ​លើ​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត កាលពី​ថ្ងៃទី២១ខែតុលា​នេះ។


2ne1s-cl-and-winners-song-minho-deny-dating-rumors


ប្រភព​បាន​បន្តទៀតថា នៅក្នុង​រូបភាព​ទាំងនោះ ត្រូវបាន​ជន​មិន​ស្គាល់មុខ អះអាងថា​ជា​រូប​ពួកគេ​នៅក្នុង​ស​ណ្ឋា​រ​គារ​ជាមួយគ្នា ហើយ​ការលេចឡើង​នេះ ក៏បាន​ធ្វើឱ្យ​មហាជន​មានការ​សង្ស័យថា តារាចម្រៀង​ប្រុស​ស្រី២រូប​មាន​ទំនាក់ទំនង​ជាមួយគ្នា​ទៀតផង។


yg-cl-song-mino-dating-rumor


ដោយឡែក ចំពោះ​ព័ត៌មាន​នេះ អ្នកតំណាង​របស់​ផលិតកម្ម YG ក៏បាន​ធ្វើការ​បកស្រាយ​យ៉ាង​អស់សំណើច​ទៅវិញ​ថា 《វា​ជា​រឿង​មួយ គួរឱ្យ​អស់សំណើច​ណាស់ រូបភាព​ខាងក្រោម​នេះ ជា​រូបភាព​កាលពី​ឆ្នាំមុន ដោយ​ក្រុម 2ne1 និង​ក្រុម Winner បានធ្វើការ​ប្រគុំ​ត​ន្រី្ត​ជាមួយគ្នា​នៅ​ហ្វីលីពីន ហើយ​ពួកគេ​ក៏បាន​ស្នាក់នៅ​ស​ណ្ឋា​រ​គារ​ជាមួយគ្នា​ផងដែរ ហើយ​រូបភាព​ដែល​បង្ហោះ​នោះ គឺ​កែឆ្នៃ​ដោយ​កម្មវិធី Photoshop ទេ 》



YG អស់សំណើច ព័ត៌មានដែលចុះផ្សាយថា CL មានទំនាក់ទំនងជាមួយ Mino

Post a Comment

0 Comments

Close Menu