Ad Code

បើក​កម្មវិធី​ប្រដាល់​ជើងឯក​ជាតិ​ជា​ផ្លូវការ​

ប្រដាល់ ៖ ការប្រកួត​កីឡាប្រដាល់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​តុលា បាន​ប្រារព្ធ​ពិធី​បើក​កម្មវិធី​ប្រកួត​ជា​ផ្លូវការ ក្រោយពី​ដំណើរការ​ប្រកួត​មុន​អស់​រយៈពេល​៤​ថ្ងៃ​កន្លងមក​នោះ។​


លោក​ ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចូលរួម​បើក​កម្មវិធី​ប្រកួត​ជា​ផ្លូវការ​នេះ ដោយ​បាន​សំណូមពរ​ដល់​កីឡាករ​ទាំងអស់​គោរព​បទបញ្ជា​ការប្រកួត មិត្តភាព និង​សាមគ្គីភាព។ ​ចំពោះ​គណៈកម្មការ​បច្ចេកទេស ត្រូវ​ប្រកាន់ខ្ជាប់​ខ្លួន​នូវ​បទបញ្ជា​ប្រកួត កាត់​សេចក្ដី​ឲ្យ​បាន​ត្រឹមត្រូវ មាន​តម្លាភាព និង​យុត្តិធម៌​ប្រកបដោយ​វិជ្ជាជីវៈ។​


លោក​រដ្ឋលេខាធិការ​បាន​សង្កត់​ធ្ងន់​ថា ជា​អ្នកកីឡា​ត្រូវ​ផ្តល់​ឲ្យគ្នា​ទៅវិញទៅមក​នូវ​ការ​គោរព ការ​ស្រឡាញ់ និង​ចេះ​រួបរួមសាមគ្គី​គ្នា ដោយ​មិន​គិត​អំពី​អ្នកឈ្នះ ឬ​អ្នក​ចាញ់ អ្នក​ជាប់​ចំណាត់ថ្នាក់ ឬ​អ្នក​មិន​ជាប់​ចំណាត់ថ្នាក់​នោះ​ឡើយ ពោល​ទាំង​អ្នក​ជាប់​ចំណាត់ថ្នាក់​ និង​អ្នក​មិន​ជាប់​ចំណាត់ថ្នាក់ ត្រូវ​ខិតខំ​សិក្សា​ស្វែងយល់ ដើម្បី​ដក​បទពិសោធន៍​គ្នា​ទៅវិញទៅមក ពិសេស​ត្រូវ​យកចិត្តទុកដាក់ អំពី​លក្ខណៈ​បច្ចេកទេស​ដែល​គ្រូ​បង្វឹក​បាន​បង្ហាត់បង្រៀន។​


តាម​របាយការណ៍​របស់​លោក​ឧត្ដមសេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​បង្ហាញ​ថា ការប្រកួត​ប្រដាល់​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥​នេះ មាន​ស្ថាប័ន ក្រសួង អង្គភាព សមាគម ក្លិប​រាជធានី/ខេត្ត​ចូលរួម​ចំនួន​១៨ ដែល​មាន​ជាអាទិ៍ សមាគម ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខេត្ត​កណ្ដាល ខេត្ត​កំពង់ឆ្នាំង កំពង់ស្ពឺ កំពត តាកែវ បាត់ដំបង ពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ រតនគិរី រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ សមាគម​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម និង​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា។​


លោក​ឧត្ដមសេនីយ៍ ​តែម ម៉ឺន បាន​បញ្ជាក់​ថា ចំពោះ​កីឡាករ​ចូល​រួម​ទាំង​ប្រដាល់​សកល ​និង​ក្បាច់​បុរាណ​ខ្មែរ​សរុប​ចំនួន​៥៤៥​នាក់ (​សកល​២២៩​នាក់ ​និង​ក្បាច់​បុរាណ​ខ្មែរ​៣១៦​នាក់​)។ ការ​រៀបចំ​ការប្រកួត​ចែកចេញជា​ក្របខ័ណ្ឌ ​ក​១-ក​២ ទាំង​កីឡា​ប្រដាល់​សកល ទាំង​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ ដោយ​ប្រកួត​តាម​រូបមន្ត​ជម្រុះ​ចាញ់​ធ្លាក់ៗ​តែម្ដង។​


បើ​ប្រៀបធៀប​ឆ្នាំ​២០១៤ ឃើញ​ថា ​មាន​កីឡាករ​កើន​ឡើង​ដែល​ក្នុង​ឆ្នាំ​កន្លងទៅ ក្រុម​ចូលរួម​មាន​តែ​១៧​ក្លិប និង​កីឡាករ​ចំនួន​៤៦៧​នាក់​ប៉ុណ្ណោះ។​

អ្វី​ដែល​ថ្មី​សម្រាប់​ការប្រកួត​ប្រដាល់​ជើងឯក​ឆ្នាំនេះ គឺ​មាន​កីឡាករ​ថ្នាល​ជាច្រើន​បាន​ចូលរួម​ប្រកួត និង​មាន​កីឡា​ការិនី​ចំនួន​៨​នាក់ ដែល​ទាំងនេះ​ជា​ការ​ត្រៀម​របស់​សហព័ន្ធ​សម្រាប់​ការ​ចូល​រួម​ប្រកួត​កីឡា​SEA Games ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​នោះ។​ គួរ​បញ្ជាក់​ថា ឆ្នាំនេះ​ក៏ដូចជា​រាល់​ឆ្នាំ​ដែរ ការប្រកួត​ប្រដាល់​ជើងឯក​ថ្នាក់​ជាតិ​នេះ គឺ​បាន​ប្រើប្រាស់​សង្វៀន​ពីរ ដែល​មួយ​នៅ​ក្នុង​សាល​ដំបូលទូក និង​មួយទៀត​នៅ​សាល​ហ្វឹកហាត់​ប្រដាល់​ជម្រើស​ជាតិ។ ការប្រកួត​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨​តុលា​ខាងមុខ៕Pisey-2015-10-23-full-B94Pisey-2015-10-23-full-B96


Pisey-2015-10-23-full-B90






បើក​កម្មវិធី​ប្រដាល់​ជើងឯក​ជាតិ​ជា​ផ្លូវការ​

Post a Comment

0 Comments

Close Menu