Ad Code

អនុវត្ត​ដីកា​តុលាការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន

ឧត្តរមានជ័យ ៖ កាល​ពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៥ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​បាន​ចុះ​អនុវត្ត​ដីកា​លេខ​០៤ ចុះ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥ ចេញ​ដោយ​លោក​ ប៉ាក ច​ន្ទ័​សំបូរ ប្រធាន​ក្រុមប្រឹក្សា​សភា​ព្រហ្មទណ្ឌ នៃ​សាលា​ឧទ្ធរណ៍ បង្គាប់​ឲ្យ​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ​ ដា សុ​ភ័​ស្ត ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ កើត​នៅ​ភូមិ​ខ្ទុំ ឃុំ​កូន​ក្រៀល ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ។


ហើយ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្មី សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ត្រូវ​បាន​ចោទ​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន និង​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ធ្វើ​ទៅតាម​នីតិ​វិធី​ច្បាប់​៕​




អនុវត្ត​ដីកា​តុលាការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន

Post a Comment

0 Comments

Close Menu