Ad Code

រថយន្ត​ដឹកទំនិញ​ខ្ពស់​ពេក​ក្រឡាប់​នៅពេល​គេច​រថយន្ត​ផ្សេង

កំពង់ចាម ៖ រថយន្ត​ហ៊ី​យ៉ាន់​ដាយ​មួយ​គ្រឿង​បាន​ក្រឡាប់​ដោយ​ខ្លួនឯង​ជះ​ទំនិញ​រាយ​ពាសពេញ​ផ្លូវ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៥ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នៅ​លើ​ផ្លូវ​លេខ​៧១​ស្ថិត​ក្នុងភូមិ​២២ ឃុំ​តា​ប្រ៉ុ​ក ស្រុក​ចំការលើ ខេត្តកំពង់ចាម។


ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​មាន​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​2AF-7653 ភ្នំពេញ​បើកបរ​ដោយ​ឈ្មោះ ប៉ូ ម៉េង​ហ៊ាង ភេទ​ប្រុស អាយុ១៨ឆ្នាំ​នៅ​ភូមិ​ព្រែ​កតា​នុង ស្រុក​កោះសូទិន ខេត្តកំពង់ចាម​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពៅ​ត្បូង​ទៅ​ជើង។


ប្រភព​បន្ត​ថា រថយន្ត​ខាងលើ​ដឹក​ដប​ទឹកស៊ីអ៊ីវ​ទឹកម្ទេស​ដាក់​ខ្ពស់​ដំបូល​ទ្រុង​ឡាន​ធ្វើឲ្យ​រថយន្ត​ឃ្លីងឃ្លោង​គ្មាន​លំនឹង​។ ពេល​មក​ដល់​កន្លែង​កើតហេតុ​រថយន្ត​នេះ​បាន​គេច​រថយន្ត​ធុន​ធំ​១គ្រឿង​ទៀត​ធ្វើឲ្យ​រថយន្ត​ហ៊ី​យាន់​ដាយ​ក្រឡាប់​ជះ​ដប​ទឹកស៊ីអ៊ីវ​ទឹកម្ទេស​កំពប់​រាយ​ពាស​ពេញ​ផ្លូវ​និង​បណ្តាល​ឲ្យ​កម្មករ​ម្នាក់​ឈ្មោះ កង សារឿន ភេទ​ប្រុស អាយុ​៣០ឆ្នាំ មាន​ទីលំនៅ​ភូមិរ​ម៉ិ​ញ​ជើង​ឃុំរ​ម៉ិញ ស្រុក​កោះអណ្តែត​ខេត្តតាកែវ​រង​របួស​ត្រូវ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម។


លោក លឹម សុធី អធិការរង​នគរបាល​ស្រុក​ចំការលើ​បាន​ឲ្យ​ដឹង​ថា ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បាន​យក​រថយន្ត​ទៅ​ជួសជុល​និង​ប្រមែប្រមូល​សម្ភារៈ​ដាក់​រថយន្ត​ផ្សេង​ទៅ​ដាក់​ម៉ូយ​តាម​ទីផ្សារ៕


T-10-23-15-bbb-fullT-10-23-15-bb-fullT-10-23-15-b-full



រថយន្ត​ដឹកទំនិញ​ខ្ពស់​ពេក​ក្រឡាប់​នៅពេល​គេច​រថយន្ត​ផ្សេង

Post a Comment

0 Comments

Close Menu