Ad Code

សិក្ខាកាម១៥០នាក់ចូលរួមបើកវគ្គបំប៉នបាញ់គ្រាប់ពិត

បន្ទាយមានជ័យ ៖ សិក្ខាកាម​ចំនួន​១៥០​នាក់​បាន​ចូលរួម​បាញ់​គ្រប់​ពិត​ និង​បើក​វគ្គ​បំប៉ន​ពង្រឹង​វរ​សេនា​តូច​រៀបរយ​ព្រឹក​ថ្ងៃទី​២២​ ខែ​តុលា​ ឆ្នាំ​២០១៥​នៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


សិក្ខាកាម​ដែល​ជា​ពលទាហាន ​និង​នាយទាហាន​មាន​ចំនួន​១៥០​នាក់ ស្រី​១២​នាក់​បាន​ចូលរួម​បើក​វគ្គ​បំប៉ន​ ដើម្បី​ពង្រឹង​វីរសេនា​តូច​រៀបរយ និង​ចូលរួម​បាញ់​គ្រាប់​ពិត​ផង​ដែរ​។ ​ពិធី​នេះ​មានការ​ចូលរួម​លោក​ឧត្តមសេនីយ៍​ទោ អុង ​មនី អគ្គនាយកដ្ឋាន​ព័ត៌មាន លោក​ឧត្តមសេនីយ៍​ទោ​ ឈៀង​ សា​រិ​ទ្ទ​ មេ​បញ្ជាការ​កងពល​លេខ​៥១ លោក​ឧត្តមសេនីយ៍​ត្រី ​ប្លន់ ​តារា មេបញ្ជាការ​តំបន់​ប្រតិបត្តិការសឹក​​រង​ខេត្តបន្ទាយមានជ័យ​។


​លោក​ អុង ​មនី ​បាន​និយាយ​ក្នុង​ពិធី​បាញ់​គ្រប់​ពិត​នោះ​ថា​ សិក្ខាកាម​ដែល​បាន​ចូលរួម​បាញ់​គ្រប់​ពិត​នោះ​គឺ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ដល់​សិក្ខាកាម​ដែល​បាន​ហ្វឹកហាត់​កន្លងមក​។​ ការងារ​បច្ចេកទេស​អាវុធ​ថ្មើរជើង​ត្រួតពិនិត្យ​គុណភាព​ពេល​បញ្ចប់​វគ្គ​។ ​លោក ​អុង ​មនី ​បាន​និយាយ​បន្ត​ទៀត​ថា​ សិក្ខា​កាម​ដែល​បាន​ចូលរួម​បាញ់​គ្រប់​ពិត​នោះ​ដែរ​គឺ​ដើម្បី​ឲ្យ​សិក្ខាកាម​បាន​ស្ទាត់ជំនាញ​ក្នុង​ការ​ប្រើប្រាស់​អាវុធ AK៤៧ B៤០B៤១​បាញ់​ចំ​គោលដៅ​តាម​មេរៀម​ដែល​បាន​ហ្វឹកហាត់​ដែល​មាន​ចម្ងាយ​១០០​ម៉ែត្រ​ និង​១៥០​ម៉ែត្រ​កាយវិការ​បាញ់​មាន​អាវុធ​AK៤៧​ បាញ់​កាយវិការ​ដេក​បាញ់ស៊ីប​លេខ​៤A​មាន​ចម្ងាយ​១០០​ម៉ែត្រ​អាវុធ​Ak៤៧ ​កាយវិការ​ឈរ​បាញ់​ស៊ី​ប​លេខ​៤A​មាន​ចម្ងាយ​១០០​ម៉ែត្រ​ និង​កាយវិការ​លុត​ជង្គង់​បាញ់​B៤០​ស៊ីប ​រថ​គ្រោះ​ចម្ងាយ​១០០​ម៉ែត្រ​ និង​កាយវិការ​លុតជង្គង់​បាញ់​B៤១​មានចម្ងាយ១៥០​ម៉ែត្រ​។​


លោក​បាន​និយាយ​បន្ត​ទៀត​ថា ​សិក្ខាកាម​ដែល​បាន​ចូលរួម​បាញ់​គ្រាប់​ពិត​នេះ​គឺ​ដើម្បី​ឲ្យ​សិក្ខាកាម​ទាំងអស់​ឲ្យ​បាន​ស្ទាត់ជំនាញ​យកចំណេះ​វិជ្ជា​ទាំង​អស់​នោះ​យក​ទៅ​ការពារ​ជាតិ​មាតុភូមិ​។​ ហើយ​ការ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​នេះ​ដែរ​ ថវិការ​ចំណាយ​គឺ​សម្ដេច​អគ្គ​នាយក​រដ្ឋមន្ត្រី​តេ​ជោ ​ហ៊ុន សែន ​ចេញ​ឲ្យ​ទាំងអស់​ក្នុង​១​ឆ្នាំ​សិក្ខាកាម​ពលទាហាន​ត្រូវធ្វើ​ពិធី​បាញ់​គ្រាប់​ពិត​ម្តង​ ដើម្បី​ឲ្យ​កាន់តែ​ស្ទាត់ជំនាញ​ថែមទៀត​៕


22-10-2015y5


22-10-2015y4


22-10-2015y3


22-10-2015y2


22-10-2015y1


22-10-2015y



សិក្ខាកាម១៥០នាក់ចូលរួមបើកវគ្គបំប៉នបាញ់គ្រាប់ពិត

Post a Comment

0 Comments

Close Menu